2019-11-26 15:37
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
កម្ពុជាមានវិស័យសំខាន់ៗចំនួន ៤ ដែលកំពុងតែរុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជាឲ្យក្លាយជា (កូនខ្លាសេដ្ឋកិច្ច)នៅក្នុងតំបន់អាស៊ាន។ វិស័យសំខាន់ៗដែលជាឆ្អឹងកងសេដ្ឋកិច្ចទាំងបួននោះមានដូចជា ៖
ក្រៅពីវិស័យទាំង៤ខាងលើ ក៏នៅមានផងដែរនូវធាតុផ្សំសំខាន់ៗផ្សេងទៀត ដែលធ្វើឲ្យកម្ពុជារឹងមាំក្នុងការឈានទៅរកកំណើនសេដ្ឋកិច្ចខ្លាំងក្លានៅក្នុងតំបន់ ។ កម្ពុជាអាចនឹងក្លាយជាកូនខ្លាសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ដោយសារតែកម្ពុជាមានកំណែទម្រង់រឹតបន្តឹងលើប្រព័ន្ធច្បាប់ ការអភិវឌ្ឍធនធានមនុស្ស ហេដ្ឋារចនាសម្ព័ន្ធ និងបរិស្ថានអាជីវកម្មមានភាពល្អប្រសើរ ជាពិសេស កម្ពុជាមានកំណើនសេដ្ឋកិច្ចកើនឡើងជារៀងរាល់ឆ្នាំក្នុងរង្វង់ ៧% ។ ការកំណត់ភាពរីកចម្រើននៃកំណើនសេដ្ឋកិច្ចនេះផ្អែកលើកត្តាសំខាន់ៗ ដូចជា ស្ថិរភាពនយោបាយនិងបរិស្ថានអាជីវកម្មមានលក្ខណៈប្រសើរជាងកាលពីឆ្នាំកន្លងមក ដែលធ្វើឲ្យវិនិយោគិនមានទំនុកចិត្ត ។ ការផ្សព្វផ្សាយព័ត៌មានពីឱកាសវិនិយោគមានភាពទូលាយចំពោះវិនិយោគិនបរទេស និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក៏ជាចំណុចសំខាន់ល្អមួយផងដែរសម្រាប់កម្ពុជា ។ ជាពិសេសជាងនេះទៅទៀត វិនិយោគបរទេសកាន់តែមើលឃើញពីការបើកទូលាយសម្រាប់ការវិនិយោគ ដោយមាននីតិវិធីច្បាប់រឹងមាំជាងឆ្នាំមុនៗ និងមានការអភិវឌ្ឍធនធានមនុស្ស ដែលមានកម្លាំងស្នូលយុវជនវ័យក្មេងជាច្រើន ចំណុចទាំងអស់នេះហើយដែលធ្វើឲ្យវិនិយោគបរទេសកំពុងតែងាកមករកការបណ្តាក់ទុននៅប្រទេសកម្ពុជាជាច្រើន ។ យ៉ាងណាក៏ដោយ បើទោះបីមានចំណុចវិជ្ជមានទាំងអស់នេះក្តី ក៏យើងនៅតែសម្តែងក្តីបារម្ភខ្លះៗ ទៅលើកត្តាបរិស្ថានសេដ្ឋកិច្ចក្នុងតំបន់ កត្តានយោបាយ និងកត្តាបរិស្ថានសេដ្ឋកិច្ចពិភពលោកផងដែរ ។