ដើម្បីមានឈ្មោះថា ជារដ្ឋមួយ ត្រូវមានធាតុផ្សំសំខាន់ៗ ចំនួន៤ ដែលមិនអាចខ្វះបានគឺ ៖
- ដែនដី ឬទឹកដី ៖ ដែនដី ដែនទឹកដែលជាសមត្ថកិច្ចរបស់រដ្ឋ មានទីតាំងច្បាស់លាស់ ព្រំប្រគល់ អធិបតេយ្យភាពជាតិ ។
- ប្រជាជន ប្រជារាស្ត្រ ៖ មានមនុស្សរស់នៅទោះច្រើនឬតិច មានវប្បធម៌ សាសនា ភាសា ពូជសាសន៌
- អំណាចគ្រប់គ្រងរដ្ឋ ឬរដ្ឋាភិបាល ៖ មានរចនាសម្ព័ន្ធគ្រប់គ្រងរដ្ឋត្រឹមត្រូវ ។
- អធិបតេយ្យភាពជាតិ ៖ មានសិទ្ធិសម្រេចខាងកិច្ចការនយោបាយ សេដ្ឋកិច្ច យោធា ការទូត និងមានការទទួលស្គាល់ពីអង្គការសហប្រជាជាតិ ។