ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បទស្មូត “ទំនួញប្រេត” និពន្ធដោយលោក ពេជ្រ សុខា ជាចម្រៀងរៀបរាប់សុខទុក្ខបុណ្យបាបរបស់ឪពុកម្តាយ ដែលបានកើតទៅជាប្រេតក្រោយពេលស្លាប់ ។ ទំនួញប្រេតមានអត្ថន័យអប់រំកូនចៅ ដែលនៅកំពុងរស់នៅ ឱ្យស្គាល់ភារកិច្ច និងកិច្ចដែលត្រូវធ្វើពេលភ្ជុំបិណ្ឌ ។ ប្រជាជនខ្មែរមានជំនឿថា នៅរដូវភ្ជុំបិណ្ឌ ជាពេលដែលពួកយមបាល បើកទ្វារនរកអនុញ្ញាតឱ្យប្រេតមានឳកាសឡើងមកទទួលទានរបស់កូនចៅសាច់ញាតិ ឬគ្រួសាររបស់ពួកគេ ។ ប្រជាជនខ្មែរធ្លាប់ឮបទស្មូតនេះនៅតាមវត្ថុអារាម ក្នុងព្រះរាជាណាចក្រកម្ពុជានៅរដូវបុណ្យកាន់បិណ្ឌ ។ បទមួយទៀត មានចំណងជើងថា “ទំនួញប្រេត” ដូចគ្នាដែរ ប៉ុន្តែមិនមែនជាស្មូតទេ អត្ថន័យក៏ខុសគ្នាដែរ ។