Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រេត អានថា ប្រេត តាមលំនៀងខ្មែរ គឺជាពាក្យខ្ចីមកពីភាសាសំស្រឹ្កត ចំណែកពាក្យខ្ចីមកពីភាសាបាលីវិញ ហៅថា “បេត” អានថា “ ប៉េតៈ “ ។ អត្ថន័យដើមរបស់ពាក្យ ប្រេត គឺជាមនុស្សស្លាប់ ឬព្រលឹងខ្មោច ។ នៅក្នុងវចនានុក្រមខ្មែរ ប្រេត ប្រែថា សត្វកើតក្នុង អបាយភូមិពួកមួយ ឩទាហរណ៍ ពួកប្រេតមានន័យថា (អ្នក) ដែលធ្វើមរណកាលទៅកាន់បរលោហើយ ។ ក្រោយមកពុទ្ធសាសនាមហាយានបានជ្រាបទៅដល់ប្រទេសចិនជនជាតិចិនបានបកប្រែពាក្យ ប្រេត ពីភាសាសំស្រឹ្កត ទៅជាភាសាចិនថា “អេគុយ” ដែលមានន័យផ្សេងថា “ខ្មោចស្រេកឃ្លាន” ដែលមានន័យក្នុងគម្ពីរព្រះត្រៃបិដក និងផ្នត់គំនិតខ្មែរ និងសាសន៍ផ្សេងៗទៀតដែលកាន់់ពុទ្ធសាសនានិកាយថេរវាទ រហូតមកដល់សព្វថ្ងៃ ។ ទស្សនៈអំពីខ្មោច ឬព្រលឹង នៅក្នុងវប្បធម៌របស់ជនជាតិឥណ្ឌានិងជនជាតិចិន មិនដូចគ្នាសោះឡើយ ។ ដូច្នេះការបកប្រែភាសា និងការបង្រៀនទ្រឹស្តីពុទ្ធសាសនាក៏មានការប្រែប្រួលដែលនាំកើតមានទស្សនៈថ្មីស្រឡាងនៅជំនាន់ក្រោយៗទៀត ។ តាមន័យនៅក្នុងគម្ពីរបេតក្នុងវត្ថុ នៃគម្ពីរព្រះត្រៃបិដករបស់ពុទ្ធសាសនានិកាយថេរវាទ ពាក្យថា ប្រេត គឺជាបុថុជ្ជន ឬជនសាមញ្ញ ដែលស្លាប់រួចបានកើតជាសត្វក្នុងអបាយភូមិ ពោលគឺអបាយភូមិបេតវិស័យ​ ដោយសារតែពួកគេបានប្រពឹត្តអកុសលកម្ម ផ្សេងៗកាលពីនៅជាមនុស្ស ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login