ក្រោយពីធ្វើកំណែទម្រង់រួចជប៉ុនបានបង្ហាញខ្លួនឱ្យពិភពលោកស្ងប់ស្ងែងតាមរយៈព្រឹត្តការណ៍សំខាន់ៗមាន ៖
- នៅមុនសង្គ្រាមលោកលើកទី១ជប៉ុនបានពង្រីកទឹកដីអាណានិគមទៅលើប្រទេសជិតខាងជាពិសេសទៅលើប្រទេសចិន ។
- នៅក្នុងកិច្ចចរចារជប៉ុន រូស៊ីឆ្នាំ ១៩០៤ ដើម្បីចែកតំបន់ត្រួតត្រាបានទទួលវបរាជ័យ ធ្វើឱ្យមានការប្រកាសសង្គ្រាមជើងទឹករវាងជប៉ុន រូស៊ី ដើម្បីត្រួតត្រាតំបន់ម៉ាន់ជូរី នៅខែមិថុនា ឆ្នាំ១៩០៤ ។ នៅពេលនោះកងទ័ពជប៉ុនបានយកជ័យជំនះយ៉ាងងាយលើកងទ័ពជប៉ុនបានយកជ័យជំនះយ៉ាងងាយលើកងទ័ពរូស៊ី ក្នុងដែនទឹកចន្លោះប្រទេសកូរ៉េ និងជប៉ុន ។
- ការបញ្ជប់សង្រ្គាមនេះធ្វើឡើងតាមរយៈសន្ធិសញ្ញាជប៉ុន រូស៊ី នៅទីក្រុងផតម៉ាវ រដ្ឋញូហាមស័រសហរដ្ឋអាមេរិក ។ តាមរយៈសន្ធិសញ្ញានេះជប៉ុនមានសិទ្ធិកាន់កាប់តំបន់ម៉ាន់ជូរីនិងចំនួនពាក់កណ្តាលនៃទីប្រជុំកោះសាខាលីនប៉ែកខាងត្បូង ។
- នៅឆ្នាំ ១៩១០ ជប៉ុនបានបញ្ចូលប្រទេសកូរ៉េនៅក្នុងទឹកដីអាណានិគមរបស់ខ្លួនទៀត ។