Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


  • សាធារណៈរដ្ឋបារាំងទី ១ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃមហាបដិវត្តន៍បារាំង (១៧៨៩-១៧៩៤) ។ មហាបដិវត្តន៍បារាំងបានផ្តួលរំលំរបបរាជានិយមផ្តាច់ការ ហើយនៅឆ្នាំ ១៧៩១ រដ្ឋធម្មនុញ្ញថ្មី ត្រូវបានអនុម័តប្រព័ន្ធដឹកនាំរដ្ឋថ្មី ។ សាធារណៈរដ្ឋនិយមត្រូវបានបង្កើតឡើង ។ បាត់បង់ទៅវិញដោយសារការប្រឈមមុខគ្នារវាងវណ្ណៈសង្គមអំពើពុករលួយបក្សពួកនិយមធ្វើឱ្យសាធារណរដ្ឋទី ១ ជួបប្រទះនឹងអស្ថិរភាពយ៉ាងខ្លាំង ។ ទីបំផុតព្រះចៅអធិរាជណាប៉ូឡេអុងបានចូលមកកាន់អំណាចនៅឆ្នាំ ១៧៩៩ ហើយបានបញ្ចប់ប្រព័ន្ធដឹកនាំសាធារណរដ្ឋនិយម ។
  • សាធារណរដ្ឋទី២ ត្រូវបានបង្កើតឡើងដោយសារលទ្ធផលនៃបដិវត្តន៍ខែកុម្ភៈ ឆ្នាំ ១៨៤៨ ។ មហាជនបានបះបោរឡើងជាពិសេសនៅក្នុងទីក្រុងប៉ារីសដើម្បីផ្តួលរំលំរបបសក្តិភូមិរាជានិយមផ្តាច់ការ ។ បដិវត្តន៍មានឥរិយាបថជាបដិវត្តន៍គហបតីប្រជាធិបតេយ្យ ។ ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ១៨៤៨ នៅទីក្រុងប៉ារីស ក្រោយការផ្តួលរំលំអំណាចរាជានិយមផ្តាច់ការមកគេក៏បានប្រកាសបង្កើតប្រព័ន្ធដឹកនាំសាធារណរដ្ឋនិយម។ រដ្ឋធម្មនុញ្ញថ្មីត្រូវបានអនុម័តនៅថ្ងៃទី ៤ ខែវិចិ្ឆកា ឆ្នាំ ១៨៤៨ អនុលោមទៅតាមរដ្ឋធម្មនុញ្ញថ្មី សាធារណរដ្ឋបារាំងទី ២ ក៏ចាប់បដិសន្ធិឡើង ។ បានបាត់បង់ទៅវិញ ដោយសារបញ្ហាទំនាស់រវាងកម្លាំងនយោបាយសង្គម ចេញពីវណ្ណៈផ្សេងៗគ្នាបានកើតឡើង និងប្រព័ន្ធការិយាល័យនិយមធ្វើឱ្យដំណើរការដឹកនាំសាធារណរដ្ឋទី ២ ឈានដល់ដំណាក់កាលទលច្រក ។​ការអនុម័តរដ្ឋធម្មនុញ្ញថ្មីឆ្នាំ ១៨៥២ បានបញ្ចប់សាធារណរដ្ឋទី២​ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login