គណបក្សនយោបាយដែលមានអាសនៈក្នុងសភាពមាន ៖
- គណបក្សអភិរក្សនិយម៖មានទិសដៅនយោបាយបំរើផលប្រយោជន៍ពួកវណ្ណៈអភិចននិងវណ្ណៈគហបតី ។
- បក្សជាតិសេរីនិយម ៖ ចូលរួមដោយពួកមូលធនឩស្សាហកម្ម ។
- គណបក្សកណ្តាល ៖ មានទិសដៅនយោបាយថែរក្សាសិទ្ធិរបបរាជានិយម ការពារសិទ្ធិសេរីភាពចលនាវិហារកាតូលិកដែលកំពុងតែមានចលនាប្រឆាំងនឹងរដ្ឋាភិបាល ។
- គណបក្សសង្គមប្រជាធិបតេយ្យ ៖ មានទិសដៅប្រឆាំងនឹងរដ្ឋាភិបាល ហើយមានអាសនៈច្រើនក្នុងសភា ។