Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការចាប់បដិសន្ធិឡើងនៃសាធារណរដ្ឋបារាំងទី៣គឺក្រោយបរាជ័យនៅក្រុងសឺដង់របបអធិរាជនៃព្រះចៅណាប៉ូលេអុងទី ៣ មិនអាចរស់រានបានទៀតឡើយ ។ នៅថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ១៨៧០ មហាជនក្រុងប៉ារីសបានទម្លាក់អធិរាជអង្គនេះ ដើម្បីប្រកាសប្រទេសបារាំងជាសាធារណរដ្ឋ ហើយបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នមួយដោយគ្មានការបង្ហូរឈាម ។ ដោយអស់សង្ឈឹម អ្នករាជានិយមក្នុងរដ្ឋសភាក៏សម្រេចយល់ព្រមអនុម័តរដ្ឋធម្មនុញ្ញនៅឆ្នាំ ១៨៧៥ ដែលស្ថាបនាប្រទេសបារាំងជាសាធារណរដ្ឋ ។ ដើម្បីឱ្យស្របទៅតាមច្បាប់ លោកម៉ាក់ម៉ាអុងក៏ព្រមឱ្យបង្កើតគណៈរដ្ឋមន្ត្រីសាធារណរដ្ឋនិយម ដែលមានលោកស៊ុលស៊ីម៉ុង់ ជានាយករដ្ឋមន្រ្តី ។ ប៉ុន្តែប៉ុន្មានខែក្រោយមកលោកម៉ាក់ម៉ាអុងបានរំលាយគណៈរដ្ឋមន្ត្រីនេះចោល ហើយប្រគល់អំណាចរដ្ឋាភិបាលទៅឌុចដឺប្រឺយម្តងទៀត ។ ទំនាស់ខ្លាំងក្លារវាងលោកម៉ាក់ម៉ាអុង និងរដ្ឋសភាដែលភាគច្រើនជាអ្នកនិយមសាធារណរដ្ឋបានផ្ទុះឡើងដ៏ចំរូងចំរាស់ ។ លុះដល់ឆ្នាំ ១៨៧៩ អ្នកសាធារណរដ្ឋនិយមឈ្នះឆោ្នតក្នុងព្រឹទ្ធសភាទៀតលោកម៉ាក់ម៉ាអុង ត្រូវបង្ខំចិត្តលាលែងពីតំណែងប្រធានាធិបតីក្នុងពេលនោះដែរ ។ លោកស៊ុលក្រេវី ជាអ្នកសាធារណរដ្ឋនិយមបានឡើងកាន់ការជំនួសវិញ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login