Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ឩបសគ្គដែលសាធារណរដ្ឋសូវៀតរូស៊ីបានជួបប្រទះក្រោយបដិវត្តន៍ គឺ

ក. ការប្រឆាំងនឹងបដិវត្តន៍ពីខាងក្នុងប្រទេស

  • ក្នុងរយៈពេលបីឆ្នាំ (១៩១៨១៩២១)​សង្រ្គាមផ្ទៃក្នុងមួយបានកើតពាសពេញប្រទេស ។ ពួកប្រឆាំងនឹងបដិវត្តន៍ដែលគេហៅថា “ទ័ពទង់ស” បានបង្កើតឡើងដោយទទួលជំនួយឩបត្ថម្ភយ៉ាងចំហពីពួកសម្ព័ន្ធមិត្តចាស់របស់ស្តេចរូស៊ីក្នុងអំឡុងសង្រ្គាមលោកលើកទី១
  • ជាអវសានពួកប្រឆាំងនឹងបដិវត្តន៍បានត្រូវកំទេចទាំងអស់ក្នុងអំឡុងពេលបីឆ្នាំ ។

ខ.​ អន្តរាគមន៍បរទេស

  • សម្ព័ន្ធមិត្តចាស់ (បារាំង អង់គ្លេស ) របស់រូស៊ីមិនសប្បាយចិត្តនឹងរូស៊ីដែលស្ថាបនារបបកុំមុយនីសឡើយ គេខិតខំរិះរកគ្រប់ឱកាសដើម្បីធ្វើអន្តរាគន៍កំទេចបដិវត្តន៍ចោល
  • រដ្ឋាភិបាលសូវៀតរូស៊ីបានប្រើអស់សមត្ថភាពរបស់ខ្លួនដើម្បីវាយកំចាត់សត្រូវគ្រប់ទិសទី ។ កងទ័ពក្រហមសូវៀត ក្រោមការដឹកនាំរបស់លោកត្រួតស្តី បានធ្វើឱ្យបច្ចាមិត្តគ្រប់សមរភូមិដកខ្លួនថយ ។

គ. វិបតិ្តរដ្ឋបាល ៖ រៀបចំអង្គការគ្រប់គ្រងនានា និងរៀបចំរដ្ឋធម្មនុញ្ញឡើងវិញ ។

ឃ. វិបត្តិសេដ្ឋកិច្ច ៖ កសិកម្ម (បញ្ហាដីស្រែចំការ) ឩស្សាហកម្ម (ទ្រុឌទ្រោមនិងអន់ថយ) និងហិរញ្ញវត្ថុ (រៀបចំធនាគារ និងរូបិយប័ណ្ណ) ។

ង. វិបត្តិនយោបាយមជ្ឈិមបក្ស ៖ ក្រោយពីលោកលេនីនស្លាប់អ្នកបដិវត្តន៍មួយចំនួនមិនពេញចិត្តនឹងលោកស្តាលីន ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login