Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ប្រៀបធៀបទម្រង់របស់អេពីឌែមនិងឌែម ៖

អេពីឌែម

       អេពីឌែមកើតឡើងពីស្រទាប់កោសិកាងាប់និងកោសិការស់ ។ ស្រទាប់ លើជាស្រទាប់កោសិកាងាប់រាងសំប៉ែតដែលត្រូវជម្រុះចោលបន្តបន្ទាប់ កោសិកាងាប់ផ្ទុកកេរ៉ាទីនដែលធ្វើឲ្យស្បែកស្ងួតក្រិនមិនជ្រាបទឹក និងការពារកោសិការស់នៃស្រទាប់ក្រោម ។ កោសិការស់ចែកតាមមីតូស ដោយបង្កើតកោសិកាថ្មីៗដើម្បីជំនួសកោសិកាងាប់នៃស្រទាប់លើ ។ ស្រទាប់ក្នុងនៃអេពីឌែមមានកោសិកាដែលផ្ទុកជាតិពណ៌មេឡាទីន ។ មេឡានិនកំណត់ពណ៌របស់ស្បែក​។

ឌែម​

      ឌែមជាផ្នែកខាងក្នុងបង្អស់ និងក្រាស់ជាងគេ ។ ក្នុងស្រទាប់ឌែមមាន កោសិកាប្រាសាទសរសៃឈាម សាច់ដុំ ឬស រោម និងក្រពេញ ។ បណ្តាញសរសៃឈាមនៅក្នុងស្រទាប់ឌែម ផ្តល់សារធាតុចិញ្ចឹមដល់ កោសិការស់របស់ស្បែក ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login