ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ទស្សនៈមួយលើកឡើងថា ព្រះបាទស្រីសុគន្ធបទក្ស័យព្រះជន្មដោយសារស្រី ។ ទស្សនៈនេះមានអត្ថន័យថា ៖ ដោយសារព្រះបាទស្រីសុគន្ធបទពេញចិត្តនឹងនាងពៅ ហើយតែងតាំងធ្វើជាស្នំឯក ។ ព្រះអង្គតែងតាំងនាយកន (ប្អូនប្រុសនាងពៅ) ជាមហាតលិក ។ នៅឆ្នាំ ១៥០៩ ស្រីសុគន្ធបទយល់សុបិនឃើញនាគរាជដ៏ធំមកយាយីព្រះអង្គនិងស្វេតច្ឆត្រ ហោរាទស្សន៍ទាយចំលើនាយកន (ឆ្នាំរោង) ព្រះអង្គលក៏បញ្ជាឱ្យគេបបួលនាយកនទៅបង់សំណាញ់ក្នុងល្បិចសម្លាប់ ។ ប៉ុន្តែនាងពៅស្តាប់ឮក៏យកដំណឹងទៅប្រាប់ប្អូនកន ហើយនាយកនក៏គេចរួចពីល្បិចនេះ ។ លុះក្រោយមកនាយកនក៏ងើបបះបោរ និងសម្លាប់ព្រះបាទស្រីសុគន្ធបទទៅ ។ ដោយមូលហេតុនេះហើយទើបគេថា ស្រីសុគន្ធបទក្ស័យព្រជ្មដោយសារស្រី ។