កត្តាជំរុញសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីឱ្យមានការលូតលាស់ គឺ
- ការកាត់បន្ថយភាពក្រីក្រជាពិសេសពួកកសិករនៅតាមជនបទ
- កាត់បន្ថយគំលាតសេដ្ឋកិច្ចរវាងជនជាតិនីមួយៗ នៅក្នុងសហព័ន្ធ
- រដ្ឋាភិបាលបានផ្តល់ទុនវិនិយោគទៅលើវិស័យពាណិជ្ជកម្មកសិកម្មក្នុងស្រុក
- រដ្ឋាភិបាលបានលើកកម្ពស់វិស័យអប់រំ ក្នុងទិសដៅឱ្យពួកជនមានលទ្ធភាពរៀនមុនវិជ្ជា វិជ្ជាជីវៈផ្សេងៗ ដើម្បីឱ្យពួកគេចេញទៅបម្រើការងារនៅតាមផ្នែកឯកជននិងសាធារណៈរបស់រដ្ឋ
- ធនធានធម្មជាតិក្រោមដី ប្រទេសម៉ាឡេស៊ីមានសំណល់ប្រេងកាត ឩស្ម័នធម្មជាតិ ទង់ដែង បុកស៊ីត ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់លើទីផ្សារពិភពលោកផងដែរ
- វិស័យឩស្សាហកម្មមានគ្រឿងអគ្គិសនី គ្រឿងអេឡិច ត្រូនិចវាយនភ័ណ្ឌ ។ ចំណែករោងចក្រចលិតរថយន្ត និងដែកថែបកំពុងដំណើរការយ៉ាងសកម្ម ។ ការអភិវឌ្ឍវិស័យឩស្សាហកម្មនេះបានទាក់ទាញទុនវិនិយោគដ៏ច្រើនពីប្រទេសមហាអំណាចឩស្សាហកម្ម ដូចជាសហរដ្ឋអាមេរិក និងជប៉ុនជាដើម
- នៅឆ្នាំ ១៩៩០ នាយកមន្រ្តីមហាធាបានប្រកាសគម្រោងផែនការ ៣០ ឆ្នាំមួយដ៏ធំសម្បើមឈ្មោះ ចក្ខុវិស័យឆ្នាំ ២០២០ ដើម្បីកែច្នៃប្រទេសម៉ាឡេស៊ីទៅជាប្រទេសដែលមានសេដ្ឋកិច្ច សីលធម៌ និងនយោបាយដ៏ល្អមួយនៅលើពិភពលោក
- ពង្រីកមុនជំនាញបច្ចេកទេសទាំងខ្នាតតូចនិងខ្នាតមធ្យមឱ្យបានច្រើន ដើម្បីបង្កើតទីផ្សារការងារឱ្យបានទូលាយ
- ដឹកនាំប្រទេសឱ្យក្លាយជាប្រទេសពាណិជ្ជកម្មមួយដែលមានការប្រណាំងប្រជែងជាមួយពិភពខាងក្រៅ ផ្អែកលើពាក្យស្លោក “ទីពឹងខ្លួនឯង”
- ផ្អែកកលើការប្រឹងប្រែងកសាង ហេដ្ឋានរចនាសម្ព័ន្ធ ជាពិសេសលើវិស័យគមនាគមន៍ ទូរគមនាគមន៍ និងថាមពល ។