2019-10-10 09:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
បើមានច្បាប់ចែងពីការងារនោះហើយ គឺមិនខុសអ្វីទេតែបើបញ្ហាជួញដូរមនុស្សនោះ គឺជាការខុសហើយ ។ យើងមានក្រសួងដែលត្រួតពិនិត្យលើបញ្ហានោះ ដូចជាក្រសួងការងារជាដើម ។ សូមបញ្ជាក់ថា ការធ្វើអាជីវកម្មលើការងាររបស់ស្ត្រី គឺមានន័យថាការយកនារីទៅលក់ ឬការយកនារីទៅធ្វើបាបផ្សេងៗ ដើម្បីប្រយោជន៍របស់ក្រុមហ៊ុន បើសិនណាជាការងារពលកម្មក៏ជាការងារដែរ បើមានកិច្ចសន្យាគឺត្រូវឱ្យស្របនឹងច្បាប់ការងារ និងឱ្យស្របរដ្ឋធម្មនុញ្ញដែរ ។ បើមានការរំលោភកិច្ចសន្យាវាជាបញ្ហាផ្សេងមួយទៀត ។ ការបញ្ជូនពលករដើម្បីទៅធ្វើការងារនៅបរទេសជារឿងធម្មតាទេ ពិសេសការបញ្ជូនពីប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍ នេះជាមធ្យោបាយរកការងារជូនប្រជាពលរដ្ឋផង និងទទួលបាននូវបច្ចេកវិជ្ជាព្រមទាំងជំនាញពីបរទេសមកវិញផងដែរ ។