អ្នកដឹកនាំដ៏ល្បីល្បាញគឺលោក លីក្វាន់យូ ។
- នយោបាយដឹកនាំរបស់លោក លីក្វាន់យូ គឺ ក្រោយពីបានបញ្ចប់ការសិក្សានៅប្រទេសអង់គ្លេសលោក លីក្វាន់យូ បានចូលប្រឡូកក្នុងឆាកនយោបាយ ។ នៅឆ្នាំ ១៩៥៤ គាត់បានបង្កតើគណបក្សសកម្មភាពប្រជាជន ជនជាតិចិនមានទំនោរទៅរករបបសង្គមប្រជាធិបតេយ្យ ។ លោកលីក្វាន់យូ បានអនុវត្តនយោបាយដាច់ខាតមួយ ដើម្បីសម្រេចនយោបាយសេដ្ឋកិច្ច និងត្រូវអ្នកទាំងអស់គ្រាំទ្រ ។ ការកសាងប្រទេស គឺចាប់ផ្តើមពីចំណុចឩស្សាហកម្ម ដែលមានបីដំណាក់កាលគឺ
- បង្កើតឩស្សាហកម្មដែលស្រូបកម្លាំងពលកម្មច្រើន ដើម្បីគាត់បន្ថយជនឥតការធ្វើ
- បន្ថែមម៉ោងធ្វើការងារអតិបមា ដើម្បីរកប្រាក់ចំណូលឱ្យបានច្រើននិងសន្សំប្រាក់ខ្លះ
- បង្កើតឩស្សាហកម្មដែលប្រើបច្ចេកទេសវិទ្យាខ្ពស់និងទំនើប ដើម្បីផ្តល់ចំណេះដឹងដល់មនុស្សជំនាន់ក្រោយ ។ គម្រោងនេះរដ្ឋាភិបាលនឹងអនុវត្តផ្តល់ជំរកថ្មីដល់ពលរដ្ឋឱ្យបាន៩០% និងឈានដល់ ១០០% នៅដើមសតវត្សទី២១
- ក្នុងវិស័យនេះឱ្យមានការរីកចម្រើនបានយកថវិការដ្ឋ ២០% ដើម្បីជំរុញវិស័យនេះឱ្យមានការរីកចម្រើន គឺបំបាត់គ្រោះមិនចេះអក្សរ តម្រូវឱ្យប្រជាជនសិង្ហបុរីបានចូលរៀនទាំងអស់គ្នា ។ ចំណែកស្រ្តីភេទរឹតតែសំខាន់ ត្រូវចូលរៀនសាលារៀនឱ្យចប់ថ្នាក់ឩត្តមសិក្សា ព្រោះស្រ្តីជាអ្នកបន្តពូជវ័យឆ្លាតសម្រាប់មនុស្សជំនាន់ក្រោយ ។