ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំនួរ
១.តើជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានប៉ុន្មានប្រភេទ ? អ្វីខ្លះ ?
២. តើកោសិកាប៉ារ៉ង់ស៊ីមមាននៅផ្នែកណាខ្លះនៃរុក្ខជាតិ ? ហើយមាននាទីអ្វីខ្លះ ?
៣. តើជាលិកាសរសៃនាំមាននាទីដូចម្តេចខ្លះ ?
៤. តើជាលិកាអេពីឌែមរបស់ជាលិកាល្បាតមាននាទីអ្វីខ្លះ ?
៥. តើកោសិកាណាខ្លះ ដែលស្ថិតក្នុងជាលិកាគ្រឹះ ? ហើយមាននាទីយ៉ាងដូចម្តេច ?
៦. តើកោសិកាក្លេរ៉ង់ស៊ីមមានផ្ទុកសារធាតុអ្វី ? តើសារធាតុនោះមានប្រយោជន៍អ្វីដែរចំពោះរុក្ខជាតិ ?
៧. ដូចម្តេចដែលហៅថា ល្យែស ? តើល្យែសរបស់រុក្ខជាតិមាននាទីអ្វីខ្លះ ?
ចម្លើយ
១. ជាលិកាសំខាន់ៗរបស់រុក្ខជាតិមានសរសៃនាំមានបួនប្រភេទគឺ មេជាលិកាជាលិកាល្បាត ជាលិកាបាច់សរសៃនាំ និងជាលិកាគ្រឹះ ។
២. កោសិកាប៉ារ៉ង់ស៊ីមមាននៅគ្រប់ផ្នែកទាំងអស់នៃសរីរាង្គរុក្ខជាតិដូចជា ដើម ឬស ស្លឹក និងផ្លែ ។ វាមាននាទីក្នុងការស្តុកស្តុរ អាមីដុង និង សារធាតុបម្រុងដទៃទៀត ។
៣. ជាលិកាសរសៃនាំមានពីប្រភេទ គឺស៊ីឡែមនិងផ្លូអែម
ស៊ីឡែម មាននាទីដឹកនាំទឹកនិងសារធាតុខនិជពីឬសទៅកាន់ស្លឹក ។
ផ្លូអែម មាននាទីដឹកនាំសារធាតុសរីរាង្គ ដែលជាផលនៃដំណើររស្មីសំយោគទៅគ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិដើម្បីចិញ្ចឹមផ្នែកទាំងនោះ ។
៤. កោសិកាអេពីឌែមរបស់ជាលិកាលល្បាតមាននាទីការពាររុក្ខជាតិនិងបន្ថយការបាត់បង់ទឹក ។
៥. កោសិកាដែលស្ថិតក្នុងជាលិកាគ្រឹះ គឺប៉ារ៉ង់ស៊ីម កូឡង់ស៊ីម និងក្លេរ៉ងស៊ីម ។
ប៉ារ៉ងស៊ីមៈ វាមាននាទីក្នុងការស្តុកស្ករ អាមីដុង និងសារធាតុបម្រុងដ៏ទែទៀត ។
កូឡង់ស៊ីមៈ វាមាននាទីពង្រឹងនិងទ្រទ្រង់ ។
ក្លេរ៉ង់ស៊ីមៈ វាមាននាទីទ្រទ្រង់ផ្នែកចាស់ៗរបស់រុក្ខជាតិ ។
៦. កោសិកាក្លេរ៉ង់ស៊ីមមានផ្ទុកសារធាតុម៉្យាងហៅថា លីញីន ។ សារធាតុលីញីននោះមានប្រយោជន៍ចំពោះរុក្ខជាតិ គឺធ្វើឲ្យឈើរឹងមាំ ។
៧. ដែលហៅថាល្យែស ជាប្រភេទជាលិកាងាប់ដែលគ្រប់ដណ្តប់លើផ្ទៃដើមនិងឬសរបស់រុក្ខជាតិ ។ ល្យែសរបស់រុក្ខជាតិមាននាទីការពារជាលិកាខាងក្នុងទល់នឹងការប៉ះទង្គិចផ្សេងៗ និងការពារបាត់បង់ទឹកព្រមទាំងការជ្រៀតចូលនៃមេរោគ ។