Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើតំបន់ត្រូពិចអាចរងការខូចខាតដោយរបៀបណា ?

២. ហេតុអ្វីបានតំបន់ត្រូពិចខ្លះទទួលការរីកចម្រើនខ្លាំងខាងកសិកម្ម ?

៣. តើដំណាំចម្លារធំៗបែបពាណិជ្ជកម្មមានប្រភពកំណើតដូចម្ដេច ? មានលក្ខណៈសម្គាល់អ្វីខ្លះ ?

៤. នៅប្រទេសកកម្ពុជាយើងសព្វថ្ងៃមានដំណាំចម្ការបែបជំនួញដែរឬទេ ? មានដំណាំអ្វីខ្លះ ? ស្ថិតនៅខេត្តណាខ្លះ ?

៥. ដូចម្ដេចហៅថា “កសិកម្មចិញ្ចឹមពោះ “ ? តើកសិកម្មចិញ្ចឺមបោះដែលមានលក្ខណៈយថាផលបំផុត​នោះគឺជាកសិកម្មអ្វី ? ចូរបង្ហាញ ។

៦. ហេតុអ្វីបានជាកសិកម្មនៅតាមជ្រលងភ្នំទ្វីបអាស៊ីមានលក្ខណៈអតិផល ?

ចម្លើយ

១. តំបន់ត្រូពិចអាចរងការខូចខាតដោយ ភ្លៀងធ្លាកខ្លាំងហូរនាំសារធាតុចិញ្ចឹមពីដីទៅអស់ ឬ ធ្វើឪ្យមានដំណឹកដី (ការហូរច្រោះ ) កម្ដៅខ្លាំងនាំឪ្យមានរំ​ហួតខ្លាំង ហើយពពួកអុកស៊ីតក៏ហើមមកផ្ទៃខាងលើ​ ធ្វើឪ្យដីដែលគ្មានគម្របរុក្ខជាតិ ក្ដាំងរឹងក្លាយទៅជាដីថ្មបាយក្រៀមអស់ជីជាតិ មិនអាចដាំដុះបានឡើយ ។​

២ តំបន់ត្រូពិចខ្លះទទួលការរីកចម្រើនខាងកសិកម្ម ព្រោះគេដាំដុះនៅលើទឹកដីដែលមានលក្ខណៈអំណាយផលបំផុត ជាមួយនឹងការអនុវត្តបច្ចេកទេសកសិកម្មជឿនលឿនផងនោះ ធ្វើឪ្យគេទទួលបានភោគផល​យ៉ាងច្រើន ដូចជានៅរដ្ឋផ្លូរីត (តំបន់ក្បែរត្រូពិច ) និងអូស្រ្ដាលីជាដើម​ ។

៣. ដំណាំចម្លារធំៗបែបពាណិជ្ជកម្មមានប្រភពកំណើតពី មរតកបន្សល់ទុកដោយពួកនិគមជនអឺរ៉ុបសម្រាប់នាំចេញតាំងពីសតវត្សទី ១៧ មកម្លេះ ។  មានលក្ខណៈសម្គាល់ដូចខាងក្រោម ៖

  • ឯកវប្បកម្មនៃផលិតផលមួយមុខសម្រាប់លក់ចេញ
  • វិនិយោគទុនក្នុងទ្រង់ទ្រាយធំ
  • ការប្រើប្រាស់ពលករស៊ីប្រាក់ឈ្នួល
  • ទំនាក់ទំនងជាមួយទីផ្សារក្នុងស្រុកមិនមានឡើយ
  • បណ្ដុំបញ្ឈរខ្លាំងក្លាមានផលិតកម្ម​ការទុកដាក់ ការវេចខ្ចប់ និងការធ្វើជំនួញដោយផ្អែកលើបណ្ដោញដឹកជញ្ជូនញឹក នៅក្នុងតំបន់ព្រៃស្បាតត្រូពិចទាំងនោះ ។

៤. នៅប្រទេសកម្ពុជាយើងសព្វថ្ងៃមានដំណាំចចម្ការបែបជំនួញ​។ មានដំណាំកៅស៊ូ ។ នៅក្នុងខេត្តកំពង់ចាម  ។

៥. កសិកម្មចិញ្ចឹមពោះ​គឺជាកសិកម្មដែលទទួលលបានផលតិចតួចសម្រាប់ចិញ្ចឹមក្នុងគ្រួសារ តែមិនអាចនាំចេញទោះលក់លើទីផ្សារក្នុងក្រៅស្រុកបាន ។ កសិកម្មចិញ្ចឹមពោះដែរមានលក្ខណៈយថាផលបំផុតនោះ គឺកសិកម្មព្រៃដុត ។ របៀបធ្វើដំណាំព្រៃដុត ជាដំបូងការឆ្ការព្រៃរួចដុតដើម្បីបានដីសម្រាប់ដាំដុះ ។ ការសំខាន់ៗដែលដីឪ្យគ្រួសារនីមួយៗហើយដុតព្រៃទាំងនោះនៅបន្ទាប់មកធ្វើរបងចម្ការជាសមូហភាព​។ ពីរ ឬ បីឆ្នាំក្រោយមកពេលដីខ្សោះជីជាតិ គេបានបោះបង់ដីទាំងនោះចោល រួចទៅកាប់ព្រៃកន្លែងថ្មីទៀត ។ ច្រើនឆ្នាំក្រោយមក គេមករានកន្លែងដើមថ្មី រួចបោះបង់ចោលម្ដងទៀត ។

៦. ជាកសិកម្មនៅជ្រលងភ្នំទ្វីបអាស៊ីមានលក្ខណៈអតិផល ព្រោះគេដាំដុះតាមជ្រលងទន្លេនិងវាលទំនាប់ល្បាប់ធំៗ ដែលអាចឪ្យគេទទួលបានទិន្នផលខ្ពស់ និងអាចអូសបន្លាយភាពហឹរនៃដី ព្រោះទឹកទន្លេបានហូរនាំដីល្បាប់ថ្មីមកបន្ថែមជារៀងរាល់ឆ្នាំដល់ដីលិចទឹកទាំងនោះ ។ ភ្លៀងមូសុងជាអំណាចផលមួយទៀតដល់ការបង្កើនផងរបស់កសិកម្មអាស៊ី ។ ប៉ុន្ដែផលិតកម្មសិកម្មទារទារការងារកែលំអច្រើនទៀត មានការរៀបចំលំកសិកម្ម​ពិសេសការធ្វើទំនប់ការពារទឹកជំនន់ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login