សំនួរ
១. តើសង្គ្រាមអាភៀនលើកទី១ ផ្ទុះឡើងពេលណា ? ដំណើរប្រព្រឹត្តទៅនៃសង្គ្រាមដូចម្តេច ?
២. តើសន្ធិសញ្ញាណានជីង មានចំណុចសំខាន់អ្វីខ្លះ ? តើអ្នកវាយតម្លៃលើសន្ធិសញ្ញានេះដូចម្តេច ?
៣. ក្រោយពីធ្វើកំណែទម្រង់រួច តើជប៉ុនបានបង្ហាញខ្លួនឱ្យពិភពលោកស្ងប់ស្ងែងតាមរយៈព្រឹត្តការណ៍អ្វីខ្លះ ?
៤. តើអង់គ្លេសបានដាក់អាណានិគមលើប្រទេសណាខ្លះ ?
៥. ទន្ទឹមនឹងការរីកចម្រើនខាងនយោបាយ តើអង់គ្លេសបានជួបប្រទះនូវវិបត្តិអ្វីខ្លះ ?
ចម្លើយ
១. សង្គ្រាមអាភៀនលើកទី១ ផ្ទុះឡើងនៅព្រះចៅអធិរាជចិនហាមឃាត់មិនឱ្យអង់គ្លេសនាំអាភៀនចូលក្នុងទឹកដីចិន ។ ពិសេសគឺព្រះចៅអធិរាជ ដាវក្វាង បានបញ្ជាថែមទៀតឱ្យបិទកំពង់ផែក្វាងស៊ូ ព្រមទាំងដេញចាប់កប៉ាល់អាភៀនរបស់អង់គ្លេស ប៉ុន្តែកប៉ាល់អង់គ្លេសបានគេចរួច ព្រោះមានល្បឿនលឿន ។ ព្រឹត្តការណ៍នៅកំពង់ផែក្វាងស៊ូ នេះនាំឱ្យផ្ទុះសង្រ្គាមរវាងចិន និងអង់គ្លេស លើកដំបូកដែលមានឈ្មោះថា សង្គ្រាមអាភៀនលើកទី១ ។
- ដំណើរប្រព្រឹត្តទៅនៃសង្គ្រាម គឺពួកអង់គ្លេសបានបើកឆាកប្រយុទ្ធហើយកាន់កាប់ទីក្រុងក្វាងស៊ូនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ១៨៤២ ប៉ុន្តែត្រូវខូចខាតជាដំណំដោយសារពួកអ្នកភូមិ សានីយន់លីដែលនៅក្បែរនោះប្រដាប់ដោយ លំពែងនិងចបបានប្រយុទ្ធខ្លួបទល់នឹងខ្លួននៅក្រោមដំណក់ទឹកកភ្លៀងធ្លាក់ខ្លាំង ធ្វើឱ្យទ័ពអង់គ្លេសប្រើកាំភ្លើងមិនកើត ។ ក្រោយពីបរាជ័យ អង់គ្លេសបានបញ្ជូនទ័ពបន្ថែមដណ្តើមយកទីក្រុង ស៊ីយ៉ាមិន ឌឹងហៃ និងនីងបូ ។ ទ័ពអធិរាជបានបញ្ជូនរំដោះទីក្រុងនីងបូ ប៉ុន្តែត្រូវបរាជ័យ ។ បន្ទាប់មកពួកអង់គ្លេសបានវាយយកទីក្រុង សាពូដែលស្ថិតនៅប៉ែកខាងជើងក្រុងសសៀងហៃ ។ នៅទីនោះពួកអង់គ្លេសបានធ្វើឱ្យខូចខាតជាដំណំជាលើកទី២ ដោយសារការទប់ទល់ដោយវីរភាពទាហានម៉ុងកូលមួយកងដែលលាក់ខ្លួនក្នុងផ្ទុះឈើបានប្រយុទ្ធលុះតំណក់ឈាមចុងក្រោយ ។ ក្នុងដំណើរទៅមុន អង់គ្លេសបានចូលកាន់កាប់ទីក្រុងសៀងហៃនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ១៨៤២ និងទីក្រុងណានជីងថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ១៨៤២ ។
២. សន្ធិសញ្ញាណានជីង មានចំណុចសំខាន់ដូចក្រោម ៖
- រដ្ឋាភិបាលចិនត្រូវទទួលសងការខូចខាតជាទឹកប្រាក់ទាំងអស់ ២១ លានដុល្លាអាមេរិកក្នុងនោះថ្លៃជំងឺចិត្ត ១២លានដុល្លា៣លានដុល្លាទៀតជាប្រាក់ដែលពាណិជ្ជករចិនខ្ចី ចំណែកឯទឹកប្រាក់ ៦លានដុល្លាទៀតជាថ្លៃអាភៀនដែលទាហានចិនបំផ្លាញ ។
- ចិនត្រូវបាត់បង់ដែនដីកោះហុងកុងទាំងស្រុង ។
- ចិនត្រូវបើកកំពង់ផែចំនួន ៥ ទៀតសម្រាប់ពាណិជ្ជករអង់គ្លេស មានក្វាន់ស៊ូ ហ៊ូស៊ូ សាមិន នីងបូ និងសៀងហៃ ចំណែកអង់គ្លេសបានសន្យាសាងសង់រោងចក្រ និងឃ្លាំនៅតាមកំពង់ផែនិងមានសិទ្ធិរស់នៅនិងដើរហើរសេរីនៅលើទឹកដីចិន ។
- ចិនត្រូវកំណត់ពន្ធលើទំនិញនាំចូលឱ្យច្បាស់លាស់ ហើយថេរនិងមិនត្រូវយកពន្ធលើទំនិញទាំងនោះនៅពេលដែលទំនិញនោះចេញផុតពីកំពង់ផែ ។
- បើជនជាតិអង់គ្លេសមានការប្រព្រឹត្តខុសនឹងច្បាប់របស់ចិនតុលាការចិនមិនត្រូវជំនុំជម្រះឡើយ គឺត្រូវកាត់ក្តីដោយតុលាការអង់គ្លេសវិញ ។
- ចំពោះសន្ធិសញ្ញានេះមិនស្មើភាពគ្នាទេ គឺអង់គ្លេសជាអ្នកឈ្នះបានដាក់លក្ខខណ្ឌដ៏ធ្ងន់ធ្ងរមកលើប្រទេសចិនដែលជាអ្នកចាញ់ហើយប្រទេសចិនមិនបានទទួលសិទ្ធិអ្វីទាំងអស់ ។
៣. ក្រោយពីធ្វើកំណែទម្រង់រួច ជប៉ុនបានបង្ហាញខ្លួនឱ្យពិភពលោកស្ងប់ស្ងែងតាមរយៈព្រឹត្តការណ៍សំខាន់ៗមាន ៖
- នៅមុនសង្គ្រាមលោកលើកទី១ ជប៉ុនបានពង្រីកទឹកដីអាណានិគមទៅលើប្រទេសជិតខាងជាពិសេសទៅលើប្រទេសចិន ។
- នៅក្នុងកិច្ចចរចារជប៉ុន រូស៊ីឆ្នាំ ១៩០៤ ដើម្បីចែកតំបន់ត្រួតត្រាបានទទួលវបរាជ័យ ធ្វើឱ្យមានការប្រកាសសង្គ្រាមជើងទឹករវាងជប៉ុន រូស៊ី ដើម្បីត្រួតត្រាតំបន់ម៉ាន់ជូរី នៅខែមិថុនា ឆ្នាំ១៩០៤ ។ នៅពេលនោះកងទ័ពជប៉ុនបានយកជ័យជំនះយ៉ាងងាយលើកងទ័ពជប៉ុនបានយកជ័យជំនះយ៉ាងងាយលើកងទ័ពរូស៊ី ក្នុងដែនទឹកចន្លោះប្រទេសកូរ៉េ និងជប៉ុន ។
- ការបញ្ជប់សង្រ្គាមនេះធ្វើឡើងតាមរយៈសន្ធិសញ្ញាជប៉ុន រូស៊ី នៅទីក្រុងផតម៉ាវ រដ្ឋញូហាមស័រសហរដ្ឋអាមេរិក ។ តាមរយៈសន្ធិសញ្ញានេះជប៉ុនមានសិទ្ធិកាន់កាប់តំបន់ម៉ាន់ជូរីនិងចំនួនពាក់កណ្តាលនៃទីប្រជុំកោះសាខាលីនប៉ែកខាងត្បូង ។
- នៅឆ្នាំ ១៩១០ ជប៉ុនបានបញ្ចូលប្រទេសកូរ៉េនៅក្នុងទឹកដីអាណានិគមរបស់ខ្លួនទៀត ។
៤. អង់គ្លេសបានដាក់អាណានិគមលើ
- ទ្វីបអាមេរិក (រដ្ឋទាំង ១៣ នៅឆ្នាំ ១៦៣០)
- ទ្វីបអាស៊ី មាន៖ ឥណ្ឌា ចិន
- អាស៊ីអាគ្នេយ៍ មាន ៖ ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់់ម៉ា
- ទ្វីបអាព្រិច
- ទ្វីបអៀឡង់... ។
៥. ទន្ទឹមនឹងការរីកចម្រើនខាងនយោបាយ អង់គ្លេសបានជួបប្រទះវិបត្តិនៅអៀឡង់ គឺអង់គ្លេសតែជួបប្រទះការបះបោរទាមទារឯករាជ្យពីជនជាតិអៀឡង់ជារឿយៗ ។