សំនួរ
១. តើមូលហេតុអ្វីខ្លះ ដែលធ្វើឱ្យប្រជាជនអឺរ៉ុបធ្វើចំណាកស្រុកទៅកាន់ទ្វីបអាមេរិក ?
២. ដើម្បីពង្រីកសេដ្ឋកិច្ចសហរដ្ឋកិច្ចអាមេរិក តើរដ្ឋាភិបាលសហព័ន្ធបានអភិវឌ្ឍលើវិស័យអ្វីខ្លះ ?
៣. ចូរបង្ហាញមូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមបំបែករដ្ឋនិងផលរបស់វា ។
៤. តាមទ្រឹស្តី ម៉ុនរ៉ូ តើសហរដ្ឋអាមេរិកបានធ្វើអ្វីខ្លះ ?
៥. ហេតុអ្វីបានជាចក្រភពអង់គ្លេសគំរាមប្រទេសចិនឱ្យបើកកំពង់ផែ ? តើការបើកនេះបានទទួលផលវិបាកដូចម្តេចខ្លះ ចំពោះប្រទេសចិន ?
ចម្លើយ
១. មូលហេតុដែលធ្វើឱ្យប្រជាជនអឺរ៉ុបធ្វើចំណាកស្រុកកាន់ទ្វីបអាមេរិក គឺដោយសារ ៖
- ការរកឃើញទ្វីបអាមេរិកនៅឆ្នាំ ១៤៩២ ដោយលោកគ្រិស្តុបកូឡំ គឺជាការបន្ធូរកំណើនប្រជាជនពីទ្វីបចាស់មកទ្វីបថ្មី
- វិបត្តិសង្គ្រាម និងគ្រោះទុរ្កិក្ស ដូចជានៅអៀឡង់ជាដើម ។
២. ដើម្បីពង្រីកសេដ្ឋកិច្ចសហរដ្ឋអាមេរិក រដ្ឋាភិបាលសហព័ន្ធបានអភិវឌ្ឍលើវិស័យ ៖
- វិស័យកសិកម្ម ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចេញច្បាប់លំនៅដ្ឋាននៅឆ្នាំ ១៨៦២ ដើម្បីលើកទឹកចិត្តដល់ពួកអ្នកដែលមកដល់សហរដ្ឋអាមេរិក ត្រូវបានចំណែកដីធ្លី ៦៥ ហិតតាក្នុងមួយគ្រួសារ ។ នយោបាយរបស់រដ្ឋនីមួយៗបានបែងចែកដីចំនួន២០លានហិតាបន្ថែមទៀត ។
- វិស័យគមនាគមន៍ ៖ រដ្ឋាភិបាលសហព័ន្ធបានស្ថាបនាផ្លូវរថភ្លើងពីរខ្សែនៅឆ្នាំ ១៨៦៩ ។
- វិស័យពាណិជ្ជកម្ម ៖ ក្នុងរយៈពេលតែ ២៥ឆ្នាំ ទឹកដីសហរដ្ឋអាមេរិកនៅតំបន់ទំនាបកណ្តាលបានប្រែក្លាយពីតំបន់ព្រៃមកជាតំបន់ពាណិជ្ជកម្មនិងចំការដំណាំខ្វាត់ខ្វែងជាក្រឡាចត្រង្គ ។
៣.មូលហេតុដែលនាំឱ្យផ្ទុះសង្គ្រាមបំបែករដ្ឋនិងផលរបស់វាគឺកើតមានឡើងអំពីបញ្ហាពួកស្បែកខ្មៅ ដោយ ៖
- ចាប់តាំងពីឆ្នាំ ១៨៥០ នៅរដ្ឋប៉ែកខាងជើងមានចលនាប្រឆាំងមិនឱ្យមានរបបទាសភាពនៅប៉ែកខាងត្បូង ប៉ុន្តែរដ្ឋប៉ែកខាងត្បូងមិនព្រមធ្វើតាមសំណើពួកខាងជើង ដោយខ្លាចបាត់បង់ផលប្រយោជន៍ ពីព្រោះមុខរបរគេទីពឹងដាច់ខាតលើពួកស្បែកខ្មៅ ។
- នៅឆ្នាំ ១៨៦០ លោកអាប្រាហាមលឹងកូល មានគំនិតប្រឆាំងនឹងរបបទាសភាពបានជាប់ឆ្នោតជាប្រធានាធិបតីសហរដ្ឋអាមេរិក
- ការគាបសង្កត់បានជំរុញឱ្យរដ្ឋទាំង ១១ នៅប៉ែកខាងត្បូងបំបែកចេញពីរដ្ឋសហព័ន្ធដោយបង្កើតរដ្ឋធម្មនុញ្ញមួយដឹកនាំដោយប្រធានាធិបតីថ្មីឈ្មោះ ចេសផឺសុនដាវីស ។
លទ្ធផលនៃសង្រ្គាមបំបែករដ្ឋគឺ
- បានចំណាយជីវិតមនុស្ស៦សែននាក់
- បន្សល់ទុកនៅទីក្រុងដែលខ្ទេចខ្ទាំ
- ខូចខាតចំការដំណាំធំៗ
- ពួកម្ចាស់ចំការធំៗ នៅប៉ែកខាងត្បូងត្រូវវិនាសទ្រព្យសម្បត្តិធ្លាប់ខ្លួនក្រ
- ទាសករស្បែកខ្មៅត្រូវគេដោះលែងឱ្យមានសេរីភាព ។
៤. តាមទ្រស្តី ម៉ុនរ៉ូ សហរដ្ឋអាមេរិកបាន ៖
- ពង្រីកអាណានិគមនៅតំបន់អាមេរិកកណ្តាល និងអាមេរិកខាងត្បូង
- ដាក់អាណានិគមលើទ្វីបអាស៊ី
- នៅឆ្នាំ ១៨៩៨ ប្រធានាធិបតី គ្លីវឺឡិន បានប្រកាសសង្រ្គាមជាមួយនឹងអេស្ប៉ាញ ដើម្បីដណ្តើមប្រទេសភីលីពីននិងប្រទេសគុយបាព្រមទាំងដណ្តើមយកកោះព័រតូរីកូ និងកោះហ្គាមនៅក្នុងលំហមហាសមុទ្រប៉ាស៊ីភិច
- នៅខែតុលា ឆ្នាំ ១៩៨៣ សហរដ្ឋអាមេរិកបានលើកទ័ពចូល ។
៥. បានជាចក្រភពអង់គ្លេសគំរាមប្រទេសចិនឱ្យបើកកំពង់ផែព្រោះដើម្បីពាណិជ្ជកម្មអង់គ្លេស ។ ការទទួលផលវិបាកចំពោះប្រទេសចិនគឺ
- បានបើកទ្វារចំហឱ្យអាភៀនហូរចូលប្រទេសចិនដូចទឹកបាក់ទំនប់
- មានចលនាប៉ះបោរជាច្រើនបានកើតឡើងជាបន្តបន្ទាប់ប្រឆាំងនឹងពួកឈ្លានពាន និងប្រឆាំងនឹងរាជវង្សម៉ាន់ជូ
- វិបត្តិសង្គមក៏រីករាលដាលដោយអំពើពុករលួយ ។