Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

​សំនួរ

១.តើដើមរុក្ខជាតិមាននាទីដូចម្តេចខ្លះ ?

២. តើរុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នាដូចម្តេចខ្លះ ?

៣. តើលក្ខណៈអ្វីខ្លះ ដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូលេដូន ?

៤. តើរង្វង់ឆ្នាំកើតឡើងយ៉ាងដូចម្តេច ?

៥. តើគេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារអ្វី ?

៦. តើស្តូម៉ាតមាននាទីធ្វើអ្វីខ្លះ ?      

ចម្លើយ                                                     

១. ដើមរុក្ខជាតិមាននាទីទ្រទ្រង់ស្លឹក ។ វាដឹកនាំភារៈពីឬសទៅស្លឹកនិងពីស្លឹកមកឬសវិញ ។

២. រុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នា

រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង់ ហើយមានទឹកដម ។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ​ ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែមនិងផ្លូអែម ។

រុក្ខជាតិឈើ់ៈ ភាគច្រើនសុទ្ធតែជាឌីកូទីលេដូន ។ វាមានដើមរឹងមាំព្រោះមានស៊ីឡែម ច្រើន​ ។ ដើមនិងឬសរបស់រុក្ខជាតិឈើលូតលាស់ផ្នែកទទឹង ។ គេអាចដឹងអាយុរុក្ខជាតិឈើឌីកូទីលេដូនដោយការរាប់រង្វង់សាច់ឈើ ។ រង្វង់នីមួយៗបង្ហាញពីអាយុមួយឆ្នាំនៃការលូតលាស់ ។

៣. លក្ខណៈដែលសំគាល់ថាជារុក្ខជាតិស្មៅម៉ូណូកូទីលេដូនៈ មានកោសិកាប៉ារ៉ង់ស៊ីម ។ បាច់សរសៃនាំមានស៊ីឡែមនិងផ្លូអែមស្ថិតនៅរាត់រាយពាសពេញជាមួយកោសិកាប៉ារ៉ង់ស៊ីមដែលជាហេតុធ្វើឲ្យយើងពិបាកបែងចែកសំបកឬសាច់ឈើ ។ ស្រទាប់អេពីឌែមមានរន្ធតូចៗជាច្រើនហៅថា ស្តូម៉ាត ។ រន្ធតូចៗទាំងនេះអាចឲ្យជាលិកាខាងក្នុងនិងបរិយាកាសខាងក្រៅធ្វើបណ្តូរឧស្ម័នបាន ។ នៅខាងក្រោមអេពីឌែមមានស្រទាប់កោសិកាផ្ទុកក្លរ៉ូប្លាសដែលមាននាទីចូលរួមក្នុងដំណើររស្មីសំយោគ ។

៤. រង្វង់ឆ្នាំកើតឡើងដោយស្រទាប់មេក្នុងបង្កើតវង់ស៊ីឡែមនិងផ្លូអែមថ្មីៗជារៀងរាល់ឆ្នាំ ។ ការលូតលាស់របស់ស៊ីឡែមថ្មីៗ​ បង្កើតជារង្វង់ឆ្នាំ ។ ក្នុងរយៈបេលលូតលាស់ ទំហំរង្វង់ឆ្នាំ អាចប្រែប្រួល ទៅតាមអាកាសធាតុ ។ ក្នុងករណីលក្ខខណ្ឌជិវិតសមស្របរង្វង់ឆ្នាំនិងលូតធំឆាប់រហ័ស ។

៥. គេសំគាល់ឈើស្រាយ និងឈើខ្លឹមបានដោយសារ ៖

ឈើស្រាយៈ ស៊ីឡែមរស់មានពណ៌ភ្លឺថ្លាស្ថិតនៅជាប់និងស្រទាប់មេក្នុង ។ ពីមួយឆ្នាំទៅមួយឆ្នាំឈើស្រាយមានកម្រាស់ថេរ ។

ឈើខ្លឹមៈ នៅខាងក្នុងមានពណ៌ក្រម៉ៅគឺជា តំបន់ស៊ីឡែមចាស់ៗ ។ ស្រទាប់ឈើខ្លឹមចេះតែកើតឡើថ្មីៗទៀត ទើបឈើខ្លឹមកាន់តែកើនច្រើនឡើងៗ ។

៦. ស្តូម៉ាត់ជាកន្លែងធ្វើបណ្តូរឧស្ម័នរវាងជាលិកា និងមជ្ឈដ្ឋានក្រៅព្រមទៅរំភាយចំហាយទឹកផងដែរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login