Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ
១. តើកសិកម្មអឺរ៉ុបសព្វផ្ងៃទទួលបានកំណែប្រែអ្វីខ្លះ ? ចូរពន្យល់ ។

២. តើកសិកម្មអឺរ៉ុបបានទទួលការបណ្ដុះបណ្ដាលយ៉ាងដូចម្ដេច ?

៣. ចូរកំណត់ន័យនៃពាក្យ ស្រែចំណារ ស្រែវាល កសិ-អាហារ កសិ-ឧស្សាហកម្ម កសិ-ពាណិជ្ជកម្ម ។

៤. តើស្នាដៃវិសេសៗក្នុងវិស័យកសិកម្មអាមេរិចបានមកពីអ្វី ?

៥. ដូចម្ដេចហៅថា “ វង់កសិកម្ម “ ? នៅសហរដ្ឋអាមេរិចមានវង់កសិកម្មអ្វីខ្លះ ? បច្ចុប្បន្ននេះវង់កសិកម្មទាំងនោះ បានទទួឡកំណែប្រៃអ្វីខ្លះ ?

៦. តើកសិកម្មអឺរ៉ុប និងកសិកម្មអាមេរិចមានលក្ខណៈ ដូចគ្នាខុសប្លែកដូចម្ដេចខ្លះ ?

ចម្លើយ

១. កំណែប្រែកសិកម្មអឺរ៉ុបសព្វថ្ងៃនេះ គឺ ៖​

  • នៅក្នុងប្រទេសអឺរ៉ុបមួយចំនួន​ការធ្វើសមាហរណកម្មដីធ្លីអនុគ្រោះដល់ការពង្រីកនិងការធ្វើទំនើបកម្មអាជីវកម្ម ។ ចំនួនកសិដ្ឋានកាន់តែថយចុះ ប៉ុន្ដែទំហំកសិកម្មនីមួយៗកាន់តែរីកធំឡើង ។ ចំនួនកសិករកាន់តែតិចទៅៗ ផលិតភាពកាងារកើនឡើងយ៉ាងសម្បើមដោយសាសការប្រើប្រាស់ជីនឹងថ្នាំការពារដំណាំ​ការធ្វើជម្រៀចសពូជសត្វ និងរុក្ខជាតិ ។
  • កសិកម្មអឺរ៉ុបមានលក្ខណៈវិទ្យាសាស្រ្ដកាន់តែខ្លាំងឡើងៗដូចជា បម្រើបម្រាស់គ្រឿងយន្ដ ជីពូជដែលនាំមកនូវការរីកចម្រើនមួយយ៉ាងសំខាន់​។ ក្នុងអាជីវកម្មកសិកម្ម គេត្រូវគិតពីភាពអំណាយផលនៃដីនិងតម្រូវការទីផ្សារផងដែរ ។ កត្តាទាំងនេះនាំឪ្យកសិកម្មប្រពៃណីវិវត្តទៅជាដំណាំបែបប្រពលវប្បកម្មនៅជុំវិញទីក្រុង (ដំណាំក្នុងស៊ែ)និងនៅតំបន់មេឌីទែរ៉ានេដែលផ្ដល់ជាពិសេសនូវបន្លែផ្លែឈើ ។

២. កសិកម្មអឺរ៉ុបវីជ្ជាជីវៈបានទទួលបណ្ដុះបណ្ដាលវិជ្ជាជីវៈមានភាពកាន់តែប្រសើរឡើង កសិករម្នាក់ជាអ្នក ក្សេត្សាស្រ្ដផង ពាណិជ្ជករផង និងគណនេយ្យករផង ។ ការប្រើប្រាស់សេវាព័ត៌មានវិទ្យាបានជៀតចូលទៅក្នុងកសិដ្ឋាន ។ ការគាំទ្រខាងេជើងទុកជាឪសថលើកកម្លាំងសម្រាប់ធ្វើឪ្យការងារកសិកម្មកោរបានដោយឥតអាក់ ។

៣. កំណត់ឪ្យនៃពាក្យ ៖

  • ស្រែចំណារ គឺជាផ្ទៃដីដែលមានទំហំតូចៗ
  • ស្រែវាល ជាផ្ទៃដីដែលមានទេសភាព ទម្រង់ដើមជាគ្នាៗ ហើយផ្ទៃដីធំធេងមើលដាច់កន្ទុយភ្នែក
  • កសិ-អាហារ ការធ្វើកសិកម្មដើម្បីអាហារ ។
  • កសិ-ឧស្សាហកម្ម គឺការធ្វើកសិកម្មមានលក្ខណៈឧស្សាហកម្ម ( ការអនុវត្តដំណាំអតិផល និងចិញ្ចឹមសត្វបែបវិទ្យាសាស្រ្ដ )​។
  • កសិ-ពាណិជ្ជកម្ម​ការធ្វើកសិកម្មដើម្បីជំនួញ ។

៤. ស្នាដៃវិសេសៗក្នុងកសិកម្មអាមេរិចបានមកពីលទ្ធផលនៃការធ្វើទំនើបក្នុងអាជីវកម្មធំៗ (កសិដ្ឋានមានដីជាមធ្យម ១៨០ ហ.ត នៅសហភាពអឺរ៉ុបមានត្រឹមតែ ១៧ ហ.ត ) ប្រដាប់ដោយគ្រឿងយន្ដនិងធ្វើសមហរណកម្មជាទីផ្សារក្នុងស្រុកបានយ៉ាងល្អ ។

៥. វង់កសិកម្ម ជាបង្ហាញឪ្យបង្ហាញឪ្យឃើញទិដ្ឋភាពដំណាំប្លែកគ្នា ។ មានវង់ស្រូវសាលី និងវង់ពោត ។ កំណែប្រៃ មាន ធ្វើពហុវប្បកម្មរួមជាមួយការចិញ្ចឹាមសត្វ (ពិសេស សត្វ ) ត្រូវបានអនុវត្តនៅក្បែរនោះ ។

៦. កសិកម្មអឺរ៉ុប និងកសិកម្មអាមេរិចមានលក្ខណៈ ដូចគ្នាខុសប្លែកដូចជា ៖

លក្ខណៈដូចគ្នា ៖

  • ការធ្វើសមាហរណកម្មដីធ្លី អនុគ្រោះដល់ពង្រីក និងការធ្វើទំនើបកម្មអាជីវកម្ម
  • ទំនើបកសិដ្ឋានមួយៗកាន់តែរីកធំឡើយៗ កសិករតិចផលិតផលកើនឡើងយ៉ាងសម្បើមដោយសារការប្រើប្រាស់និងថ្នាំការពារដំណាំ ការធ្វើជម្រើលពូជសព្វ និងរុក្ខជាតិ
  • លក្ខណៈវិទ្យាសាស្រ្ដកាន់តែខ្លាំងឡើយៗ ដូចជាបម្រើគ្រឿងយន្ដជី ពូជ ដែលនាំកមនូវការរីកចម្រើនមកវិញយ៉ាងសំខាន់ ។

លក្ខណៈខុសគ្នា ៖

ក. សហរដ្ឋអាមេរិច

  • ទេសភាពដំដុះមានលក្ខណៈទ្រង់ទ្រាយធំ ១៨០ ហ.ត
  • ផលិតតស្បឿងបានច្រើនបំផុតលើពិភពលោក
  • ប្រើប្រាស់ទុនច្រើនដែលខ្លួនមាន
  • ប្រជាកសិករអាមេរិចម្នាក់អាចចិញ្ចឹមមនុស្សបាន ៨០នាក់

ខ. សហភាពអឺរ៉ុប

  • ទេសចរណ៍ដីដាំដុះមួយភាគនោរក្សាទ្រង់ទ្រាយប្រពៃណីឡើយ ២៧ហិចតា
  • ផលិតស្បៀងបានតិច ( កសិចិញ្ចឹមពោះ )
  • ប្រើប្រាស់ទុនតិច
  • កសិករម្នាក់ចិញ្ចឹមមនុស្សបាន ៤០ នាក់ (បារាំង) ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login