2018-10-26 12:29
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រុក្ខជាតិស្មៅ និងរុក្ខជាតិឈើខុសគ្នា
រុក្ខជាតិស្មៅៈ មានដើមទន់ពណ៌បៃតង់ ហើយមានទឹកដម ។ តាមធម្មតារុក្ខជាតិស្មៅមានអាយុពីមួយឆ្នាំទៅពីរឆ្នាំ ។ បាច់សរសៃនាំរបស់រុក្ខជាតិស្មៅម៉ូណូទីលេដូន មានស៊ីឡែមនិងផ្លូអែមចំពោះរុក្ខជាតិស្មៅឌីកូទីលេដូន បាច់សរសៃនាំមានស៊ីឡែម ផ្លូអែម និងស្រទាប់មេក្នុងនៅចន្លោះស៊ីឡែមនិងផ្លូអែម ។
រុក្ខជាតិឈើ់ៈ ភាគច្រើនសុទ្ធតែជាឌីកូទីលេដូន ។ វាមានដើមរឹងមាំព្រោះមានស៊ីឡែម ច្រើន ។ ដើមនិងឬសរបស់រុក្ខជាតិឈើលូតលាស់ផ្នែកទទឹង ។ គេអាចដឹងអាយុរុក្ខជាតិឈើឌីកូទីលេដូនដោយការរាប់រង្វង់សាច់ឈើ ។ រង្វង់នីមួយៗបង្ហាញពីអាយុមួយឆ្នាំនៃការលូតលាស់ ។