Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. កូរ៉េខាងត្បូង ជាអនុវត្តរបបនយោបាយប្រជាធិបតេយ្យ សេរីពហុបក្ស ។

  • ប្រទេសកូរ៉េខាងត្បូងជាសាធារណរដ្ឋដែលមានរដ្ឋាភិបាលឡើងកាន់អំណាចជ្រើសរើសតាំងដោយប្រជាពលរដ្ឋ
  • រដ្ឋធម្មនុញ្ញបានចែងច្បាស់អំពីសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិនិងសេរីភាពខាងជំនឿ ជាពិសេសការគោរពសាសនា
  • ប្រធានាធិបតីជាអ្នកដឹកនាំប្រទេស គឺជា​ប្រមុខរដ្ឋនិងជាប្រមុខរដ្ឋាភិបាលដែលជ្រើសរើសតាំងដោយការបោះឆ្នោតមានអាណត្តិ ៥ ឆ្នាំ បុគ្គលម្នាក់ពុំអនុញ្ញាតិឱ្យឈរឈ្មោះ ២ ដងសម្រាប់តំណែងប្រធានាធិបតីឡើយ
  • ប្រមុខរដ្ឋ ជាអ្នកតែងតាំងនាយករដ្ឋអាមន្ត្រីនិងគណៈរដ្ឋមន្ត្រីជ្រើសរើសសម្រាប់ដឹកនាំក្រសួងនីមួយៗ ដែលមានសមាជិករហូតដល់ ៣០ រូប
  • សភាជាតិមាន ២៩៩ រូបដែលជ្រើសរើសតាំងដោយសំឡេងឆ្នោតរបស់ប្រជាពលរដ្ឋមានអាណត្តិ ៤ឆ្នាំ និងជាអង្គការនីតិប្បញ្ញត្តិដែលជាស្ថាប័នកំពូលសម្រាប់អនុម័ច្បាប់ ។

ខ. កូរ៉េខាងជើង ដឹកនាំប្រទេសបែបកុំមុយនីស ។

  • រដ្ឋធម្មនុញ្ញកូរ៉េខាងជើងផ្តល់សិទ្ធិអំណាចគ្រប់បែបយ៉ាងដល់ប្រជាជន ប៉ុន្តែជាក់ស្តែងគណបក្សកុំមុយនីស ឬហៅថាគណបក្សពលករកូរ៉េដែលជាអ្នកកាន់អំណាចពុំទាន់បានផ្តល់សិទ្ធិអំណាចគ្រប់បែបយ៉ាងដល់ប្រជាជនកូរ៉េឡើយ
  • គណបក្សកូរ៉េដឹកនាំដោយលោក គីមអ៊ិលស៊ុង ជាប្រមុខរដ្ឋនិងជាអគ្គលេខានៃមជ្ឈិមបក្សកុំមុយនីសកូរ៉េ ។ គណៈកម្មាធិការមជ្ឈិមបក្សដែលជាមន្រ្តីជាន់ខ្ពស់ និងអ្នកមានស្នាដៃបដិវត្តន៍ចំនួន ២០រូប ជ្រើសតាំងដោយសភាប្រជាជនដែលមានសមាជិក ៦៨៧ រូបបោះឆ្នោតជ្រើសតាំងដោយប្រជាជនមានអាណត្តិ ៤ឆ្នាំ
  • សភាមានអំណាចតិចតួច ហើយកោះប្រជុំតែមួយ ឬពីរសប្តាហ៍ប៉ុណ្ណោះក្នុងមួយឆ្នាំ តាមតម្រូវការរបស់គណៈកម្មាធិការមជ្ឈិមបក្ស ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login