2018-10-26 17:16
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពណ៌នាដោយសង្ខេបពីភាវៈមានជិវិតនៅក្នុងសម័យបុរេកំប៊្រីយើង ៖
ប្រហែលណ២.៧ លានឆ្នាំមុន ប្រភេទរុក្ខជាតិប្លង់តុងបានលេចឡើង ហើយចាប់ផ្តើមផលិតអុកស៊ីសែនតាមរយៈការធ្វើរស្មីសំយោគ ។ ប្លង់តុងនេះហៅថា ស៊ីយាណូបាក់តេរី ។ មុនពេលបាក់តេរីនេះបញ្ចេញអុកស៊ីសែនទៅក្នុងបរិយាកាស ផែនដីគ្មានអុកស៊ីសែនទេ ។ បរិយាកាសផែនដី ដំបូងមានផ្ទុកកាបូនឌីអុកស៊ីតនិងអាសូត ហើយកាបូនឌីអុកស៊ីតជាច្រើនបានរលាយក្នុងមហាសមុទ្រ ។ ដំណើរការរស្មីសំយោគនៃភាវៈមានជីវីត គឺមានន័យថា ភាវៈមានជីវីតមានសមត្ថភាពប្រើប្រាស់ថាមពលព្រះអាទិត្យ ដើម្បីផលិតសារធាតុចិញ្ចឹម ។ លំនាំទាំងនេះជាមូលដ្ឋានខ្សែអាហារនៃភាវៈមានជីវីត ។ អុកស៊ីសែនដែលភាយទៅក្នុងបរិយាកាស បានផលិតស្រទាប់អូសូនដែលការពារកាំរស្មីស្វាយអ៊ុលត្រា ពីព្រះអាទិត្យមិនឲ្យមានគ្រោះថ្នាក់ដល់ភាវៈមានជិវីត ។