Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អនុសញ្ញាស្តីពីសិទ្ធិកុមារ​ គឺជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាជាតិដែលបានកំណត់ពីសិទ្ធិនានារបស់កុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិនេះគ្រប់ៗគ្នា ។ អនុសញ្ញានេះកំណត់នូវបទដ្ឋានសម្រាប់សុខមាលភាពកុមារ ។ មូលហេតុបង្កើតអនុសញ្ញាស្តីពីសិទ្ធិកុមារ

  • ដោយសារនៅក្នុងសង្គមជាច្រើនពុំទាន់មានច្បាប់ ឬរចនាសម្ព័ន្ធសង្គមជាក់លាក់ដល់សិទ្ធិរបស់កុមារ
  • ដោយសារការអភិវឌ្ឍរបស់កុមារគឺជាផ្នែកមួយដ៏សំខាន់នៃអនាគតរបស់សង្គមជាតិនីមួយៗ
  • ដោយសារតម្រូវការចាំបាច់របស់កុមារ ពុំទាន់មានចែងនៅក្នុងឩបករណ៍សិទ្ធិមនុស្សមានស្រាប់នៅឡើយ
  • ដោយសារផលប្រយោជន៍របស់កុមារមិនដូចគ្នានឹងផលប្រយោជន៍របស់អ្នកដែលជាអាណាព្យាបាលរបស់កុមារ
  • ដោយសារកុមារងាយនឹងរងគ្រោះ ជាងមនុស្សចាស់នៅក្រោមលក្ខខណ្ឌនៃការរស់នៅរបស់ខ្លួនហើយក៏ជាក្រុមដែលងាយទទួលរងគ្រោះ ជាពិសេសពីការកេងប្រវ័ញ្ច និងការរំលោភបំពានបានគ្រប់យ៉ាង
  • ដោយសារកុមារងាយនឹងទទួលផលប៉ះពាល់ជាងក្រុមអាយុផ្សេងៗទៀត ចំពោះសកម្មភាពឬភាពអកម្មរបស់រដ្ឋាភិបាល
  • ដោយសារកុមារគ្មានសិទ្ធិបោះឆ្នោត ឬឥទ្ធិពលនយោបាយហើយមានកម្លាំងផ្នែកសេដ្ឋកិច្ចតិចតួចណាស់ ដែលជាញឹកញាប់សម្លេងរបស់ពួកគេពុំត្រូវបានគេយកចិត្តទុកដាក់ស្តាប់ឡើយ
  • ដោយសារនៅក្នុងសង្គមជាតិច្រើនតែគិតថា កុមារគឺ ជាសម្បត្តិ ឬជាកម្មសិទ្ធិរបស់មាតាបិតា ។ សង្គមខ្លះយល់ថា ដូចមនុស្សធំអាចធ្វើការងារបាន ហើយខ្លះទៀតគិតថា ពួកគេមិនទាន់អាចចូលរួមជួយសង្គមបានឡើយ
  • ដោយសារសង្គមជាតិនីមួយៗត្រូវមានកាតព្វកិច្ចបំពេញរាល់សេចក្តីត្រូវការចាំបាច់របស់កុមារនឹងផ្តល់ការឩបត្ថម្ភ លើការអភិវឌ្ឍកុមារ ទាំងបុគ្គលិកភាព ប្រាជ្ញា ស្មារតី នឹងសមត្ថភាព ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login