សិទ្ធិកុមារ គឺជាអំណាចពិសេសរបស់កុមារដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកសម្រាប់ឱ្យកុមារការពារខ្លួនពីការរំលោភបំពានពីអ្នកដទៃ ។
សិទ្ធិធំៗរបស់កុមារមាន៤គឺ
- សិទ្ធិរស់រានមានជីវិត គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានចំណីអាហារគ្រប់គ្រាន់ មានជម្រកសមរម្យ ទទួលបានការព្យាបាលនិងថែទាំសុខភាព មានសិទ្ធមានឈ្មោះនិងមាសញ្ជាតិស្រមច្បាប់ ។
- សិទ្ធិក្នុងការអភិវឌ្ឍ គឺកុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំទាំងក្នុង និងក្រៅប្រព័ន្ធ មានសិទ្ធិទទួលព័ត៌មានសមស្រប មានសិទ្ធិលេងកម្សាន្តលំហែ និងមានសិទ្ធិទទួលការថ្នាក់ថ្នមពីឪពុកម្តាយ ។
- សិទ្ធិទទួលការការពារ គឺការពារពីការជួញដូរនិងរំលោភផ្លូវភេទ ការពារពីអំពើហិង្សានានា ការពារពីពលកម្មធ្ងន់ធ្ងរនិងសិទ្ធិការពារពីគ្រឿងញៀន ។
- សិទ្ធិក្នុងការចូលរួម គឺមានសិទ្ធិបញ្ចេញមតិយោបល់ចូលរួមផ្សព្វផ្សាយព័ត៌មាន ចូលរួមនិងបង្កើតក្រុម ឬសមាគមនិងមានសិទ្ធិចូលរួមក្នុងសកម្មភាពសង្គមផ្សេងៗ ។