Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ការអនុវត្តកតិកាសញ្ញាអន្តរជាតិតាមទស្សនវិស័យព្រះពុទ្ធសាសនាបែងចែកជាពីរគឺ ទស្សនវិស័យសេដ្ឋកិច្ច ទស្សនវិស័យកិច្ចរបស់ព្រះពុទ្ធសាសនា បានចែកចេញជាពីរផ្នែកគឺ

១.ផ្នែកសេដ្ឋកិច្ចជាន់ទាប់ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗឬគ្រួសារទូទៅដូចជា ៖

+ ការតាំងខ្លួននៅក្នុងឋានៈមាំទាំតាមផ្លូវសេដ្ឋកិច្ចប្រកបដោយអង្គ ៤ប្រការ

  • ការសំភីសង្វាតស្វែងរកទ្រព្យ គ្រប់គ្រងប្រភេទទាំងមានរូបទាំងគ្មានរូប
  • ការចេះស្គាល់របៀបទុកដាក់ទ្រព្យសម្បត្តិ ឬចេះសន្សំសំចៃ
  • ការចេះសេពគប់នឹងមិត្តសំឡាញ់មានចរិយាថ្លៃថ្នូរ ឬចេះច្នៃមិត្តអាក្រក់ឱ្យក្លាយជាមិត្តល្អ
  • ការចេះចាយវាយឱ្យសមគួរដល់ឋានៈនៃទ្រព្យសម្បត្តិ ឬចេះរៀនរស់ក្នុងភាពសន្តោស ។

+ ការវៀរចាកអបាយមុខ ៤ប្រការដែលនាំឱ្យសូន្យទ្រព្យ

  • ជាអ្នកប្រព្រឹត្តល្បែងស្រី
  • ជាអ្នកប្រព្រឹត្តល្បែងស្រា
  • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង
  • ជាអ្នកសេពគប់មនុស្សអាក្រក់ ដោយគ្មានកែ គ្មានច្នៃមិត្តដែលអាក្រក់ឱ្យក្លាយជាមនុស្សល្អ ។

+ ការប្រកាន់យកនូវសសុខ ៥ ប្រការ

  • អត្តិសុខ ជាសេចក្តីសុខព្រោះមានទ្រព្យសម្បត្តិ មានមាសប្រាក់ដើម្បីប្រើប្រាសស់ក្នុងការរស់នៅ ដែលបរិបូរណ៍ដោយបច្ច័យ ៤ ។
  • ភោគសុខ ជាសេខក្តីសុខព្រោះសប្បាយ និងការប្រើប្រាស់ទ្រព្យដែលខ្លួនរកបានដោយសុច្ចរិត ដើម្បីលចិញ្ចឹមគ្រួសារ ធ្វើបុណ្យទាន និងជួយអ្នកដទៃ ។
  • អនណសុខ ជាសេចក្តីសុខព្រោះគ្មានបំណុល (មិនជំពាក់គេ) ។
  • អនវជ្ជសុខ ជាសេចក្តីសុខដែលកើតចេញពីការប្រព្រឹត្តតាមគន្លងធម៌មានការងារសុចរិតធ្វើជាបង្គោលជាប់លាប់ ។
  • សន្តិ ឬសន្តិសុខ ជាសេចក្តីសុខដែលកើតចេញពីសេចក្តីស្ងប់មិនមានភាពវឹកវរ ច្របូកច្របល់ មិនមានភាពក្តៅប្រហាយគ្មានសង្រ្គាមគ្មានការលំបាក គ្មានសេចក្តីទុក្ខ ។

ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ ដំបូងបង្អស់មនុស្សត្រូវខំធ្វើសេដ្ឋកិច្ចគ្រប់យ៉ាងឱ្យមានវឌ្ឍនភាពនៅក្នុងកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ដើម្បីផ្តល់សេចក្តីសុខស្រួលដល់ជីវិតរបស់ខ្លួន ។ យើងម្នាក់ៗត្រូវតែព្យាយាមធ្វើចៅហ្វាយនៃសេចក្តីត្រូវការ មានន័យថាព្យាយាមលុះត្រាតែបានសម្រេច បើមិនបានកុំឈប់ កុំថយក្រោយ ។ នេះជាសេដ្ឋកិច្ចជាន់ខ្ពស់ដែលព្រះសម្មាសម្ពុទ្ធទ្រង់ឱ្យឈ្មោះ ថា “បរមត្ថប្រយោជន៍”និងមានលំដាប់លេខរៀងដូចជា សេដ្ឋកិច្ចសម្រាប់ជីវិតបច្ចុប្បន្ន សេដ្ឋកិច្ចសម្រាប់ជីវិតថ្មី សេដ្ឋកិច្ចសម្រាប់ជីវិតព្រះនិព្វាន ។

២. ទស្សនសង្គមកិច្ច នៅក្នុងពុទ្ធសាសនា សិទ្ធិរានមានជីវិតត្រូវបានផ្តោតការយកចិត្តទុកដាក់ និងត្រូវបានគេទទួលស្គាល់គ្រប់គ្នាតាមរយៈសិក្ខាបទទាំងប្រាំរបស់ពុទ្ធសាសនា ។ ទស្សនវិជ្ជាពុទ្ធសាសនានិងការត្រិះរិះអំពីច្បាប់គឺ ប្រឆាំងទាំងស្រុងទៅនឹងការប្រមាថជីវិតមនុស្ស និងការប្រមាថជីវិតខ្លួនឯង ។

ទស្សនវប្បធម៌ តាមទស្សនៈរបស់ព្រះពុទ្ធសាសនា ជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វារបីគឺ មនោ កាយ និងវាចា ។ ព្រះពុទ្ធទ្រង់សម្តែងថា បុគ្គលម្នាក់ៗគឺជាទាយាទនៃអំពើរបស់ខ្លួនដោយមិនគិតថាពូជសាសន៍ពណ៍សម្បុរ ជាតិសង្គម ធនធានសង្គម ឬស្ថានភាពដទៃទៀតឡើយ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login