Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក. សាមីខ្លួនកុមារ

  • ត្រូវខិតខំរៀនសូត្រ
  • ត្រូវគោរពបទបញ្ជា និងវិន័យរបស់សាលា
  • ស្តាប់តាមការទូន្មានប្រៀបប្រដៅរបស់ឪពុកម្តាយ លោកគ្រូ អ្នកគ្រូ
  • ត្រូវមានគោលដៅ ឆន្ទៈខ្ពស់ក្នុងការរៀនសូត្រ
  • ត្រូវចេះថែទាំសុខភាព អនាម័យល្អជានិច្ច
  • ត្រូវចេះស្វែងយល់ និងដកស្រង់បទពិសោធល្អៗ ពីមនុស្សជំនាន់មុន
  • ត្រូវចេះស្វ័យសិក្សាស្រាវជ្រាវ ឬបង្កើតក្លឹបសិក្សាជាមួយមិត្តភក្តិជាអ្នករៀនពូកែ
  • ត្រូវចេះចែកពេលវេលាក្នុងការសិក្សាឱ្យបានត្រឹមត្រូវ
  • សេពគប់មិត្តភក្រ្តល្អៗ
  • មិនត្រូវប្រើប្រាស់គ្រឿងញៀន ។

ខ. គ្រួសារ

  • ចិញ្ចឹមបីបាច់ថែរក្សាឱ្យរស់រានមានជីវិត
  • អប់រំកុមារឱ្យមានចំណេះដឹង ចំនេះធ្វើ
  • ជួយផ្គត់ផ្គង់កុមារនៅតូចរហូតដល់កុមារវ័យគ្រប់អាចចូលរៀនបាន
  • បញ្ជូនកូនឱ្យចូលរៀន នៅវ័យកុមារគ្រប់អាយុចូលរៀន
  • ផ្តល់ការលើកទឹកចិត្ត និងជួយបង្ហាត់បង្រៀន អប់រំសីលធម៌ដល់កុមារ
  • ផ្គត់ផ្គង់សម្ភារៈសិក្សា ថវិកាឱ្យកុមារមានលទ្ធភាពក្នុងការសិក្សា ។

គ. សហគមន៍

  • ជួយកសាងសាលារៀន ពង្រីកឱ្យដល់មូលដ្ឋាន និងមានគ្រប់កម្រិតថ្នាក់
  • ជួយផ្គត់ផ្គង់សម្ភារការសិក្សាអប់រំ
  • ជួយគ្រប់គ្រងវិស័យអប់រំ ជួយអប់រំកុមារ
  • ជួយជំរុញមាតាបិតាកុមារឱ្យបញ្ជូនកូនទៅរៀន ។

ឃ. សាលារៀន

  • អប់រំកុមារដោយមិនមានការរើសអើង
  • ជំរុញកុមារឱ្យបានរៀនចប់ថ្នាក់មូលដ្ឋាន ៩ឆ្នាំ
  • មិនត្រូវធ្វើទារុណកម្ម ឬដាក់ទណ្ឌកម្មឬប្រើអំពើហិង្សាផ្សេងៗដល់កុមារ
  • ត្រូវធ្វើឱ្យសាលារៀនក្លាយជាសាលាមេត្រី
  • នាយក គ្រូ ត្រូវយកចិត្តទុកដាក់ដល់កុមារ ដើម្បីការអប់រំកុមារ ។

ង. វត្តអារាម វត្តអារាមមានកាតព្វកិច្ចរួមចំណែកក្នុងវិស័យអប់រំបណ្តុះបណ្តាលចំណេះដឹង ដល់មនុស្សគ្រប់ជាន់ថ្នាក់ដែរ ។ គួរបង្កលក្ខណៈឱ្យព្រះសង្ឃជួយក្នុងវិស័យនេះឱ្យបានច្រើន ។ ម៉្យាងទៀត ទីវត្តអារាមគួរណាស់ ជាកន្លែងផ្តល់ការស្នាក់អាស្រ័យរបស់សិស្ស​ និស្សិតក្រីក្រឬមកពីបណ្តាខេត្តឆ្ងាយៗនានា ។

ច. សមាគមមាតាបិតាសិស្ស ៖ សមាគមមាតាបិតាសិស្សគួរគិតគូរដល់កុមារ ដែលជាកូនអ្នកក្រីក្រផងដែរ ត្រូវរកវិធីជួយសម្រាលបន្ទុកអ្នកក្រីក្រ ដោយជួយជាវិភាគទានក្នុងការសិក្សានៃកូនអ្នកទាំងនោះផង ។

ឆ. អង្គការ (ក្នុងឬក្រៅរដ្ឋាភិបាល)

  • ជំរុញឱ្យមានអនុសញ្ញាអន្តរជាតិស្តីពីការ ការពារសិទ្ធិកុមារ
  • ផ្តល់កម្មវិធីសិក្សាល្អៗ ពីក្រៅប្រទេស ក្នុងចំណែកជួយបន្ថែមក្នុងការអប់រំដល់កុមារទាំងកម្មវិធីអប់រំកាយជាដើម
  • ស្វែងរកជំនួយពីសប្បុរសជននានាដើម្បីជួយកុមារក្នុងការអប់រំ ។

ជ. រដ្ឋាភិបាល រដ្ឋអំណាចថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់ស្រុក ឃុំ និងភូមិមានកាតព្វកិច្ច

  • កសាងសាលារៀនពង្រីកឱ្យដល់មូលដ្ឋាន មានគ្រប់កម្រិតថ្នាក់ ព្រមទាំងបណ្តុះបណ្តាលគ្រូ និងពង្រាយគ្រូឱ្យមានគ្រប់តាមសាលា
  • ត្រូវបង្កើតប្រព័ន្ធច្បាប់ និងវិធានការជួយដល់កុមារក្នុងការអប់រំ
  • បង្កើតមជ្ឈមណ្ឌលកុមារកំព្រា និងកុមារដែលគ្មានទីពឹង
  • ត្រូវថែរក្សា ការពារនូវទ្រព្យសម្បត្តិរដ្ឋទាំងនោះឱ្យបានល្អ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login