Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើការឱសច្ចាប័នលើកម្រងឯកសារសិទ្ធិមនុស្សដែលជាកតកាសសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងនេះបានន័យថាប្រទេសកម្ពុជាមានកាតព្វកិច្ចត្រូវធ្វើអ្វីខ្លះ ?

២. តើសិទ្ធិជាមូលដ្ឋានធំបំផុតសម្រាប់មនុស្សគ្រប់រូបគឺអ្វី ?

៣. នៅប្រទេសដែលអនុវត្តទោសប្រហារជីវិតមានមនុស្សបីជំពូកដែលមិនត្រូវទទួលទោសប្រហារជីវិតជាដាច់ខាត ។ តើមនុស្សទាំងបីប្រភេទនោះជានរណាខ្លះ ?

៤. មនុស្សចាស់មានសិទ្ធិអ្វីខ្លះលើសពីសិទ្ធិយើងទាំងអស់គ្នា ?

៥. អនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសឧក្រដ្ឋកម្មប្រល័យពូជសាសន៍ត្រូវបានប្រទេសកម្ពុជាចូលជាភាគកាលពីថ្ងៃខែឆ្នាំណា ? អ្នកណាជាអ្នកចុះហត្ថលេខា ?

ចម្លើយ

១. ការឱសច្ចាប័នលើកម្រងឯកសារសិទ្ធិមនុស្សដែលជាកតកាសសញ្ញា និងអនុសញ្ញាអន្តរជាតិទាំងនេះបានន័យថាប្រទេសកម្ពុជាមានកាតព្វកិច្ចត្រូវ មានការ ព្រមប្តេជ្ញាគោរពតាមបញ្ញត្តិនានានៃកតិកាសញ្ញានិងអនុសញ្ញាអស់ទាំងនេះហើយច្បាប់ទាំងឡាយរបស់កម្ពុជាមិនត្រូវឱ្យផ្ទុយខ្លឹមសារនៃឯកសារអស់ទាំងនោះឡើយ ។

២​. សិទ្ធិជាមូលដ្ឋានធំបំផុតសម្រាប់មនុស្សគ្រប់រូបគឺ ជីវិត សេរីភាពនិងការស្វះស្វែងរកសុភមង្គល ។

៣. នៅប្រទេសដែលអនុវត្តទោសប្រហារជីវិតមានមនុស្សបីជំពូកដែល មិនត្រូវទទួលទោសប្រហារជីវិតជាដាច់ខាត ។ គឺកុមារស្រ្តីមានផ្ទៃពោះ និងមនុស្សចាស់ ។

៤. ​មនុស្សចាស់មានសិទ្ធិ លើសពីសិទ្ធិយើងទាំងអស់គ្នាដូចជា ៖​

  • សិទ្ធិរួចផុតពីទោសប្រហារជីវិតគឺមានទោសធ្ងន់បំផុតត្រឹមជាប់គុកមួយជីវិត
  • សិទ្ធិដើម្បីមាននិរភ័យសង្គមគឺរដ្ឋនិងសហគមន៍ត្រូវមានកម្មវិធីសមរម្យសម្រាប់ជួយមនុស្សចាស់ ។

៥. អនុសញ្ញាស្តីពីការបង្ការនិងផ្តន្ទាទោសឧក្រដ្ឋកម្មប្រល័យពូជសាសន៍ត្រូវបានប្រទេសកម្ពុជាចូលជាភាគកាលពីថ្ងៃ ១៩ ខែសីហា ឆ្នាំ ១៩៥០ ។ចុះហត្ថលេខាដោយ សម្តេច សឺនសាន ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login