ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណូរ
១. សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យដូចម្តេច ?
២. សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យថាច្បាប់ការពារមនុស្សស្មើៗគ្នា ។ ចុះបើច្បាប់ត្រូវគេយកទៅអនុវត្តមិនស្មើគ្នា តើមានន័យយ៉ាងដូចម្តេចទៅវិញ ?
៣. ចូរពន្យល់ពាក្យសិទ្ធិរួចផុតពីទារុណកម្ម ?
៤. សិទ្ធិឱ្យមានច្បាប់ការពារមានន័យដូចម្តេច ?
៥. សិទ្ធិបញ្ចេញមតិដោយសេរីមានន័យដូចម្តេច ?
៦. ចូរបំភ្លឺពាក្យសិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ ?
ចម្លើយ
១. សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យថា ៖
២. សិទ្ធិស្មើគ្នាចំពោះមុខច្បាប់មានន័យថាច្បាប់ការពារមនុស្សស្មើៗគ្នា ។ ចុះបើច្បាប់ត្រូវគេយកទៅអនុវត្តមិនស្មើគ្នា មានន័យថា ការអនុវត្តច្បាប់មិនស្មើគ្នាគឺជាការរំលោភសិទ្ធិ ។
៣. ពន្យល់ពាក្យសិទ្ធិរួចផុតពីទារុណកម្មគ្រប់ប្រភេទមិនត្រូវឱ្យមានដាច់ខាត ។
៤. សិទ្ធិឱ្យមានច្បាប់ការពារមានន័យថា ត្រូវមានច្បាប់គ្រប់គ្រាន់ដើម្បីការពារមនុស្សគ្រប់រូបលើគ្រប់វិស័យ ។
៥. សិទ្ធិបញ្ចេញមតិដោយសេរីមានន័យថា មនុស្សអាចនិយាយស្តីដោយសេរី ប៉ុន្តែមិនត្រូវឱ្យប៉ះពាល់ដល់អ្នកដទៃឡើយ ។
៦. មនុស្សធ្វើការពេញពេលត្រូវមានប្រាក់កម្រៃគ្រប់គ្រាន់សម្រាប់រស់នៅសមរម្យក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។