Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. បើមានគេបង្ខិតបង្ខំឱ្យធ្វើអ្វីមួយដូចជាប្រើថ្នាំញៀនឬរួមភេទតើអ្នកត្រូវធ្វើដូចម្តេច ?

២. តើនៅពេលដែលប្តីយកទ្រព្យសម្បត្តិរួមរបស់គ្រួសារចាយវាយសប្បាយជាមួយស្រ្តីខាងក្រៅអាចជាទម្រង់នៃអំពើហិង្សាក្នុងគ្រួសារដែរឬទេ ?

៣. តើប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចអ្វីខ្លះចំពោះសង្គមជាតិ ?

៤. តើការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិអ្វី ?  ហេតុអ្វីចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើ បាតុកម្មអហិង្សា ?

ចម្លើយ​

១. អ្នកត្រូវនិយាយប្រាក់គេពីទោសនៃការប្រើប្រាស់ថ្នាំញៀន និងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនគឺខុសច្បាប់ហើយអាចជាប់ពន្ធនាគារពី ១ខែ ទៅ១ឆ្នាំ បើរំលោភសេពសន្ថវៈវិញនឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ឆ្នាំ ។

២. អំពើនេះជាទម្រង់នៃអំពើហិង្សាក្នុងគ្រួសារព្រោះមាត្រា៦នៃច្បាប់ស្តីអំពីការទប់ស្តាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបានចែងថាអំពើទារុណកម្មឬអំពើឃោរឃៅរួមមាន

  • ការធ្វើទុកបុកម្នេញបង្កឱ្យមានការឈឺចាប់ផ្លូវចិត្តសតិអារម្មណ៍បញ្ញាស្មារតីដល់រូបវន្តបុគ្គក្នុងគ្រួសារ ។
  • ការធ្វើឱ្យប៉ះទង្គិចលើផ្លូវចិត្តនិងលើរូបកាយដែលប្រព្រឹត្តហួសពីសីលធម៌នឹងច្បាប់កំណត់ ។

៣. ប្រជាពលរដ្ឋម្នាក់ៗ ត្រូវមានភារកិច្ច និងកាតព្វកិច្ចចាំបាច់ក្នុងការចូលរួមយ៉ាងសកម្ម ក្នុងការកសាងប្រទេសជាតិទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងនយោបាយរបស់ប្រទេសឱ្យបានខ្លាំងក្លាដូចជា

  • បង់ពន្ធជូនរដ្ឋ
  • គោរពច្បាប់រដ្ឋ
  • បង្កបង្កើនផល
  • រក្សាប្រពៃណីទំនៀមទម្លាប់ល្អរបស់ជាតិ
  • រក្សាការពារបរិស្ថាន និងសម្បត្តិវប្បធម៌ជាតិ
  • ចូលរួមបោះឆ្នោតជ្រើសរើស អ្នកតំណាង និងអ្នកដឹកនាំរបស់ខ្លួនក្នុងការគ្រប់គ្រង និងអភិវឌ្ឍន៍ប្រទេស
  • គោរព និងការពារសិទ្ធិមនុស្ស ។

៤. ការធ្វើកូដកម្ម និងបាតុកម្មអហិង្សាជាសិទ្ធិនយោបាយ ។ បានជាចាំបាច់ត្រូវមានច្បាប់អនុញ្ញាតក្នុងការធ្វើបាតុកម្មអហិង្សា ព្រោះ ៖

  • ដើម្បីបង្ហាញពីសេរីភាពខាងផ្នែកនយោបាយរបស់ប្រទេស
  • ដើម្បីបង្ហាញពីលទ្ធិប្រជាធិបតេយ្យ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login