Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. ដូចម្តេចហៅថា សិទ្ធិមនុស្ស ? ហេតុអ្វីបានជានៅដល់ការប្រកាសសិទ្ធិមនុស្ស ? តើការអនុវត្តសិទ្ធិមនុស្សមានសារៈប្រយោជន៍អ្វីខ្លះ ?

២. តើសិទ្ធិមនុស្សចែកចេញអ្វីខ្លះ ? ចូរលើកយកខ្លឹមសារនៃចំណែកនីមួយៗ មកបញ្ជាក់ឱ្យបានបីចំណុច ។

៣. តើសិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់ពីពេលណាមក ? តើសិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមានអ្វីខ្លះ ?

៤. ចូររៀបរាប់ពីសិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្ស ។

៥. ចូរនិយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ ។

ចម្លើយ

១. សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌ និងជាអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ ការធ្វើ ឬការទាមទារអ្វីមួយពីអ្នកណាម្នាក់ ។ បានជានាំទៅដល់ការប្រកាសសិទ្ធិមនុស្ស ដោយសារមានភាពមហន្តរាយដ៏គួរឱ្យតក់ស្លុត ដែលបង្កឡើងដោយសង្រ្គាមលោកលើកទី២ មកលើមនុស្សជាតិ និងសង្គមមនុស្សមានទំហំធំក្រៃពេក ។ ភាពខ្លោចផ្សារហួសប្រមាណ ដែលកើតឡើងពីមហន្តរាយនេះ បានជំរុញទឹកចិត្តស្រលាញ់មនុស្សជាតិ និងសន្តិភាពនាពេលនោះមានការតស៊ូមោះមុត ស្វិតស្វាញក្នុងការតាក់តែងនូវឯកសារសិទ្ធិមនុស្សនេះឡើង សម្ពៅទុកជាវិធានការទប់ស្កាត់សង្រ្គាមលោកនាពេលខាងក្រោយៗទៀត ។ ក្នុងន័យនេះហើយ សេចក្តីថ្លែងការណ៍ជាសកលលស្តីអំពីសិទ្ធិមនុស្សនេះ ត្រូវបានរៀបចំឡើងជាឩបករណ៍មួយ ដើម្បីប្រឆាំងនឹងអំពើសង្កត់សង្កិនគ្រប់រូបភាព លុបបំបាត់ចោលនូវមូលហេតុ “ឫសគល់ចម្បងងៗដែលបង្កហេតុ ឬបព្ឆោះឱ្យមានជម្លោះ​និងសង្រ្គាម និងដើម្បីការស្តារឡើងវិញនូវពិភពលោកថ្មីមួយ ដែលមានសន្តិភាព សេរីភាព ឥស្សរភាព និងមានការគោរពនូវសេចថ្លៃថ្នូររបស់មនុស្សគ្រប់រូប ។ ការអនុវត្តសិទ្ធិមនុស្សមានសារប្រយោជន៍ខ្លាំងណាស់ដល់មនុស្សជាតិទូទៅ ដូចជា

  • ធ្វើឱ្យមានការគោរពសិទ្ធិគ្នាទៅវិញទៅមក
  • ធ្វើឱ្យសង្គមជាតិមានសន្តិសុខ ស្ថេរភាព មានសុវត្ថិភាព និងវិបុលភាព
  • ធ្វើឱ្យមនុស្សរស់នៅរបកបដោយសេរីភាព
  • ធ្វើឱ្យសង្គមមាននីតិរដ្ឋពិតប្រាកដ
  • ធ្វើឱ្យមនុស្សចេះរស់នៅដោយចុះសម្រុងគ្នា គ្មានជម្លោះ គ្មានអំពើហិង្សាមិនរើសអើងពូជសាសន៍ ភេទ ពណ៍សម្បុរ
  • ធ្វើឱ្យមនុស្សចេះទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន និងចេះកែប្រែខ្លួន ។

២. សិទ្ធិមនុស្សចែកចេញជា ៖

  • សិទ្ធិពលរដ្ឋ សិទ្ធិដើម្បីរស់រានមានជីវិត មានសេរីភាពរួចផុតពីការធ្វើទារុណកម្ម
  • សិទ្ធិនយោបាយ សិទ្ធិបញ្ចេញមតិដោយសេរី រួមប្រជុំដោយសេរី សិទ្ធិបោះឆ្នោត
  • សិទ្ធិសេដ្ឋកិច្ច សិទ្ធិក្នុងការប្រកបរបរ សិទ្ធិមានការងារធ្វើ សិទ្ធិក្នុងការធ្វើជំនួញ
  • សិទ្ធិសង្គមកិច្ចនិងវប្បធម៌ សិទ្ធិក្នុងការងារមនុស្សធម៌សិទ្ធិបង្កើតគ្រួសារ
  • សិទ្ធិនារី សិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នានឹងបុរសសិទ្ធិមានសមភាពខាងផ្លូវភេទ សមភាពរវាងប្តីប្រពន្ធ
  • សិទ្ធិកុមារនិងយុវជន សិទ្ធិមានឈ្មោះ ទទួលការសិក្សាកុមារមានសិទ្ធិរួចផុតពីការកាត់ទោសប្រហារជីវិត
  • សិទ្ធិរបស់កម្មករ ទទួលប្រាក់បំណាច់ស្មើគ្នា បង្កើតសហជីព ធ្វើកូដកម្ម (អហិង្សា ស្របតាមច្បាប់)
  • សិទ្ធិជនបរទេស សិទ្ធិសុំការជ្រកកោន រួចផុតពីការនិរទេស ដើម្បីជួបជុំគ្រួសារឡើងវិញ
  • សិទ្ធិរបស់អ្នកទោស ត្រូវចុះឈ្មោះក្នុងបព្ជីារបស់អ្នកទោសសិទ្ធិមានទឹក មានអាហារហូបគ្រប់គ្រាន់ គោរពសាសនា
  • សិទ្ធិរបស់មនុស្សចាស់ សិទ្ធិរួចផុតពី៍ទោសប្រហារជីវិតដើម្បីនិរភ័យសង្គម
  • សិទ្ធិរបស់ជនពិការ សិទ្ធិទទួលបានការពារ លើកទឹកចិត្តពីសំណាក់សង្គម ឬអង្គការនានា ។

        ប៉ុន្តែការប្រើប្រាស់សិទ្ធិសេរីភាពរបស់មនុស្សម្នាក់ៗមិនត្រូវធ្វើឱ្យប៉ះពាល់ដល់របៀបរៀបរយសណ្តាប់ធ្នាប់សារធាណៈសន្តិសុខ និងទំនៀមទម្លាប់ដ៏ល្អរបស់សង្គមជាដាច់ខាត ។

៣. សិទ្ធិមនុស្សត្រូវបានទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់តាំងពីថ្ងៃទី​ ២០ ខែ ធ្នូ ឆ្នាំ ១៩៤៨ មកម្ល៉េះ ។ សិទ្ធិនិងសេរីភាពសំខាន់ៗរបស់មនុស្សទូទៅមានច្រើនយ៉ាង ។ គេអាចចេកសិទ្ធិទាំងនេះជាពីរ គឺសិទ្ធិស្របច្បាប់នៃពលរដ្ឋ និងសិទ្ធិធម្មជាតិរបសស់មនុស្ស ។

  • សិទ្ធិស្របច្បាប់នៃពលរដ្ឋ សិទ្ធិទាំងអស់ គឺជាសេចក្តីអះអាង ឬសិទ្ធិដែលអនុម័តយល់ព្រមដោយច្បាប់វិជ្ជមាននៃប្រទេសនីមួយៗ ។ ពេលដែល សិទ្ធិមនុស្សដ៏សំខាន់មួយត្រូវបានគេបង្កើតជាវិជ្ជមាននៅក្នុងច្បាប់រដ្ឋប្បវេណីគេនិយាយថា សិទ្ធិនោះងាកចេញពីសភាធម្មជាតិរបស់វា ហើយត្រូវបានគេស្គាល់ថាស្រប់ច្បាប់ដែលពេលនោះវាក្លាយមកជាសិទ្ធិពលរដ្ឋ ។
  • សិទ្ធិធម្មជាតិ របស់មនុស្ស គឺជាសិទ្ធិមូលដ្ឋានដែលបានមកដោយផ្ទាល់ពីធម្មជាតិរបស់មនុស្ស និងដកចេញពីច្បាប់សីលធម៌ធម្មជាតិ សិទ្ធិទាំងនេះធានាចំពោះមនុស្សទាំងអស់ក្នុងការកសម្រេចគោលបំណងរបស់ខ្លួនដូចជា សិទ្ធិមានជីវិតរស់សិទ្ធិចិញ្ចឹមជីវិត សិទ្ធិទទួលការអប់រំជាដើម ។

៤. សិទ្ធិក្នុងការអភិវឌ្ឍរបស់មនុស្សមាន ៖

ក. សិទ្ធិដើម្បីមានចំណេះវិជ្ជា យោងតាមមាត្រា ២៦ នៃសេចក្តីថ្លៃងការណ៍ជាសកលស្តីពីសសិទ្ធិមនុស្សបានចែងថា មនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវតែមានរៀបចំឡើងដោយឥតយកតម្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេស និងវិជ្ជាជីវៈត្រូវតែរៀបចំឱ្យមានជាទូទៅ ។

ខ. សិទ្ធិនយោបាយ

  • សិទ្ធិបញ្ចេញមតិដោយសេរី
  • សិទ្ធិចូលរួមក្នុងឆាកនយោបាយ
  • សិទ្ធិប្រជុំដោយសេរី
  • សិទ្ធិបោះឆ្នោតដោយសេរី និងទៀងទាត់
  • សិទ្ធិបង្កើតសមាគមដោយសេរី
  • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ

គ. សិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌

  • សិទ្ធិមានការងារធ្វើ
  • សិទ្ធិជ្រើសរើសការងារ
  • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា
  • សិទ្ធិបង្កើតគ្រួសារ
  • សិទ្ធិមានទ្រព្យសម្បត្តិជាកម្មសិទ្ធិ
  • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ
  • សិទ្ធិមានការធានារ៉ាប់រង
  • សិទ្ធិមានសន្តិភាពសង្គម ។

៥. និយាយពីមនុស្សទាំងអស់មានសិទ្ធិស្មើគ្នាចំពោះច្បាប់សីលធម៌ច្បាប់សីលធម៌ ជាច្បាប់មួយដែលឱ្យមនុស្សគ្រប់រូបប្រព្រឹត្តល្អដោយកាយ វាចារឱ្យមានរបៀបរៀបរយឬកិរិយាមារយាទឬមានសណ្តាប់ធ្នាប់ ។ ម៉្យាងទៀត ច្បាប់សីលធម៌ ជាដំបូន្មានដែលនាំមនុស្សឱ្យវៀរចាកនូវអំពើអាក្រក់ ហើយប្រព្រឹត្តតែអំពើល្អ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login