Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

 ១. ហេតុដូចម្តេចបានជាកូនស្រីមិនបានចូលរៀន និងមិនបានបន្តការសិក្សានៅថ្នាក់ខ្ពស់ ?

២. តើការអប់រំ បានជះឥទ្ធិពលឱ្យស្រ្តីអាចធ្វើការអភិវឌ្ឍន៍ខ្លួនឯង គ្រួសារ និងសង្គមជាតិដូចម្តេចខ្លះ ? ចូររៀបរាប់ពន្យល់ពីសារៈប្រយោជន៍នៃការអប់រំស្រ្តី ។

៣. ចូររកសុភាសិតមួយដែលមានអត្តន័យលើកតំកើនតួនាទីស្រ្តីភេទ ឱ្យបានយ៉ាតតិច ៥ឃ្លា ។

៤. តើប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅថ្ងៃខែឆ្នាំណា ? តើសិទ្ធិពិសេស៦បែបរបស់នារីដែលមាននៅក្នុងឯកសារនោះមានអ្វីខ្លះ ?

៥. តើសិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមានអ្វីខ្លះ ?

ចម្លើយ

១. មូលហេតុ ដែលកូនស្រីមិនបានចូលរៀន និងមិនបានបន្តការសិក្សានៅថ្នាក់ខ្ពស់បាននោះ គឺដោយសារ ៖

ក. កត្តាទំនៀមទម្លាប់

  • កូនស្រីត្រូវនៅជួយកិច្ចការមេផ្ទះ (ការងារផ្ទះបាយ)
  • កូនស្រីត្រូវធានារ៉ាប់រងជីវភាពគ្រួសារ (លក់ដូរ) ដើម្បីរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ
  • រ៉ាប់រងកិច្ចការសព្វសារពើជំនួសមាតាបិតា ដូចជា ថែទាំប្អូនៗឬចាត់ចែងការងារផ្សេងៗ ។

ខ. សេដ្ឋកិច្ចគ្រួសារ ឬស្ថានភាពគ្រួសារ

  • ជីវភាពខ្វះខាត មាតាបិតាត្រូវធ្វើជម្រើសដោយផ្តល់អាទិភាពឱ្យកូនប្រុស
  • កូនស្រីនៅផ្ទះមានប្រយោជន៍ច្រើនជាងកូនប្រុស ។

គ. បញ្ហាទីតាំងសាលារៀន

  • សាលារៀននៅឆ្ងាយ ផ្លូវលំបាក
  • កង្វះមធ្យោបាយធ្វើដំណើរ
  • អសន្តិសុខ អសុវត្ថិភាព (ការជួញដូរផ្លូវភេទ ការរំលោភ ឆក់ប្លន់) ។

ឃ. បញ្ហាវប្បធម៌

  • ក្នុងសង្គមឥស្លាមមិនឱ្យកូនស្រីរៀនជាមួយគ្រូប្រុស
  • សង្គមខ្មែរជំនាន់មុន គ្រូជាព្រះសង្ឃដូចនេះ កូនស្រីមិនអាចស្និទ្ធស្នាលជាមួយគ្រូបានទេ
  • កង្វះគ្រូស្រី
  • ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង ។

ង. បុរេនិច្ឆ័យខុសឆ្គង

  • ស្រីបង្វិយចង្រ្កានមិនជុំ
  • ស្រីរៀនចេះយ៉ាងណា ក៏នៅតែជាប្រពន្ធគេ
  • ស្រីរៀនខ្ពស់ពេក អ្នកក្រមិនហ៊ាន អ្នកមានមិនមក
  • រៀនចេះខ្លាចចេះសរសេរសំបុត្រស្នេហា ។

២. ការអប់រំ ការសិក្សាបានជះឥទ្ធិពលធ្វើឱ្យស្រ្តីអាចកសាងខ្លួន ឬអភិវឌ្ឍឯង គ្រួសារ​ និងសង្គមជាតិដូចតទៅ ៖

ក. អភិវឌ្ឍន៍ខ្លួនឯង

  • ធ្វើជាម្ចាស់លើខ្លួនឯង
  • ម្ចាស់ការលើការងារ មានការទទួលខុសត្រូវ
  • ចេះថែទាំសុខភាពរបស់់ខ្លួន
  • ចេះត្រិះរិះពិចារណាមានហេតុផល
  • មានអធ្យាស្រ័យល្អ គំនិតទូលំទូលាយ (សុទិដ្ឋិនិយម)
  • យល់ដឹងពីតួនាទី និងសិទ្ធិអំណាច
  • ចេះរៀបចំជីវិតឱ្យមានភាពល្អប្រសើរ ។

ខ. អភិវឌ្ឍគ្រួសារ

  • ចេះអប់រំប្តី កូនឱ្យចេះរក្សាសុខភាព អនាម័យ (បង្កាជំងឺផ្សេងៗពិសេសជំងឺអេដស៍)
  • អប់រំវប្បធម៌ទូទៅកូនដល់កូន (ប្រពៃណីវប្បធម៌អរិយធម៌ទស្សនវិជ្ជា)
  • មានផែនការពន្យាកំណើតកំណត់ចំនួនសមាជិកគ្រួសារបានច្បាស់លាស់
  • ចេះរៀបចំផែនការសេដ្ឋកិច្ចគ្រួសារបានល្អប្រសើរ
  • អាចយកចំណេះដឹងផ្តល់ដល់វិស័យកសិកម្មបានទិន្ទផលខ្ពស់
  • បណ្តុះនូវសីលអំពើ សីលតម្លៃគ្រួសារ (សីលធម៌សុជីវធម៌)
  • ជាអ្នកផលិតនូវធនធានមនុស្ស ពលរដ្ឋដ៏ល្អជូនសង្គមជាតិ
  • បង្កើតស្នាដៃ ឬសមិទ្ធផលផ្សេងៗ ដើម្បីបម្រើសង្គមជាតិធ្វើឱ្យស្វាមីនិងសង្គមទទួលស្គាល់
  • ចូលរួមក្នុងកិច្ចការសាធារណៈកិច្ចការបម្រើរដ្ឋ ឬកិច្ចការក្នុងអង្គការមហាជន (សេដ្ឋកិច្ច សង្គមកិច្ចវប្បធម៌ និងនយោបាយ )
  • ធ្វើឱ្យបុរសក្នុងសង្គមទទួលស្គាល់សិទ្ធិ និងស្នាដៃរបស់ស្រ្តី
  • ចូលរួមផ្សព្វផ្សាយស្តីពីការអប់រំសុខភាពមាតា និងទារក
  • ចូលរួមលប់បំបាត់អំពើហិង្សាក្នុងគ្រួសារ និងសហគមន៍ ។

៣. សំណេរសុភាសិត

  • សំណេរយោងដី ស្រីយោប្រុស
  • ស៊ូស្លាប់បា កុំឱ្យស្លាប់មេ ស៊ូលេចទូកណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ
  • សម្លឆ្ងាញ់ដោយសារគ្រឿង គ្រួសាររុងរឿងត្បិតភរិយាជា
  • ស្រ្តីជាឆ្អឹងខ្នងរបស់ប្រទេសជាតិ
  • ស្រ្តីជាមាតានៃពិភពលោក ។

៤. ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ នៅថ្ងៃទី ២២ ខែ កញ្ញា ឆ្នាំ ១៩៩២ ។  សិទ្ធិពិសេស៦បែបរបស់នារីដែលមាននៅក្នុងឯកសារនោះមាន ៖

  • សិទ្ធិទទួលបានប្រាក់បំណាច់ស្មើគ្នានឹងបុរស
  • សិទ្ធិមានសមភាពខាងផ្លូវភេទ
  • សិទ្ធិមានសមភាពរវាងប្តីប្រពន្ធ
  • សិទ្ធិទទួលកិច្ចកាពារពីការកេងប្រវ័ញ្ច
  • សិទ្ធិទទួលការឈប់សម្រាប់នៅពេលសម្រាលកូន
  • សិទ្ធិរួចផុតពីទោសប្រហារជីវិតក្នុងពេលមានគភ៍

៥. សិទ្ធិពិសេសជាអប្បបរមាសម្រាប់អ្នកទោសស្រ្តីមានដូចជា ៖

  • សិទ្ធិនៅដាច់ដោយឡែកពីអ្នកទោសបុរស
  • សិទ្ធិមានតែភ្នាក់ងារនារីតែប៉ុណ្ណោះចូលត្រួតពិនិត្យ
  • សិទ្ធិមានសេវាកម្មពេទ្យសម្រាប់អនាម័យស្រ្តីភេទ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login