Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ

១. ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគនៃកតិកាសញ្ញាអន្តរជាតិស្តីអំពីសិទ្ធិសេដ្ឋកិច្ចសង្គមនិងវប្បធម៌នៅថ្ងៃទី ២០ មេសា ១៩៩២ ។ ក្នុងនោះមានសិទ្ធិសំខាន់ៗយ៉ាងតិច ១៥ អ្វីខ្លះ ?

២. ការរំលោភសិទ្ធិមានពីរប្រភេទ ។ ចូររៀបរាប់ប្រភេទទាំងពីរនេះ ។

៣. សិទ្ធិមនុស្សគឺជាគោលការណ៍មូលដ្ឋាននៃច្បាប់ ។ ចុះបើមានច្បាប់ហើយមិនយកទៅអនុវត្តឬអនុវត្តមិនត្រឹមត្រូវ តើការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យយ៉ាងដូចម្តេច ?

៤. សិទ្ធិរស់រានមានជីវិតមានន័យថាដូចម្តេច ?

៥. សិទ្ធិរស់រានមានជីវិតមានន័យថាមិនត្រូវស្លាប់ ។  ប្រទេសកម្ពុជាយើងបានគោរពតាមខឹ្លមសារនេះដោយលប់បំបាត់ចោលនូវទោសប្រហារជីវិត ។ តើអំពើដ៏ប្រពៃណីនេះបានប្រព្រឹត្តឡើងក្នុងសម័យណាហើយនៅឆ្នាំណា ?

ចម្លើយ​

១. សិទ្ធិសំខាន់ៗទាំង១៥ គឺ ៖

  • សិទ្ធិមានការងារធ្វើ គឺសង្គម និងរដ្ឋមានភារកិច្ចបង្កបង្កើតការងារសម្រាប់ពលរដ្ឋធ្វើដើម្បីចិញ្ចឹមជីវិត បើពលរដ្ឋគ្មានការងារធ្វើកំហុសត្រូវធ្លាក់លើសង្គមនិងរដ្ឋ
  • សិទ្ធិជ្រើសរើសការងារ គឺមិនបង្ខំឱ្យធ្វើការងារដោយផ្ទុយនឹងឆន្ទៈឬផ្ទុយនឹងមុខជំនាញឡើយ
  • សិទ្ធិមានទ្រព្យសម្បត្តិកម្មសិទ្ធិ ការដាក់ជាសម្បត្តិរួមដូចសម័យខ្មែរក្រហមគឺជាការរំលោភមួយ
  • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ ក្រៅពីបុគ្គលផ្ទាល់សង្គមនិងរដ្ឋមានកាតព្វកិច្ចបង្កលក្ខណៈឱ្យមនុស្សគ្រប់គ្នាអាចរស់នៅបានក្នុងសេចក្តីថ្លៃថ្នូរ
  • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា បុគ្គលត្រូវតែមានចំណេះដឹងសង្គមនិងរដ្ឋមានកាតព្វកិច្ចចាំបាច់ធ្វើឱ្យគ្រប់គ្នារៀនសូត្រ
  • សិទ្ធិបង្កើតគ្រួសារ ការរៀបចំគ្រួសារត្រូវមានការព្រមព្រៀងដោយសេរីពីភារីទាំងសងខាងមិនត្រូវបង្ខំឡើយ
  • សិទ្ធិគោរពនិងការពារគ្រួសារទុកជាក្រុមដ៏សំខាន់របស់សង្គមរដ្ឋត្រូវមានច្បាប់ការពារខ្លឹមសារនេះ
  • សិទ្ធិមានសន្តិសុខសង្គម សង្គមនិងរដ្ឋមានកាតព្វកិច្ចផ្តល់សន្តិសុខនិងនិរភ័យដល់មនុស្សក្នុងសង្គមពោលគឺត្រូវចាំបាច់របស់មនុស្សក្នុងសង្គម
  • សិទ្ធិមានកិច្ចឩបត្ថម្ភខាងសង្គមកិច្ចនិងពេទ្យ គឺត្រូវមានប្រព័ន្ធឩបត្ថម្ភក្នុងវិស័យកិច្ចការសង្គមសុខាភិបាល
  • សិទ្ធិមានម្ហូបអាហារគ្រប់គ្រាន់ សង្គមនិងរដ្ឋត្រូវមានផែនការផលិតនិងណែនាំមនុស្សឱ្យផលិតស្បៀងឱ្យបានគ្រប់គ្រាន់តាមសេចក្តីត្រូវការ
  • សិទ្ធិទទួលការពារខាងសុខភាព ដូចជាការចាក់ថ្នាំការពារនិងការត្រួតពិនិត្យមើលភាវៈនៃរោគត្បាត
  • សិទ្ធិមានកិច្ចការពារសតិស្មារតី គឺសង្គមនិងរដ្ឋត្រូវមានផែនការបង្ការនិងទប់ស្កាត់កុំឱ្យមនុស្សខូចអារម្មណ៍ឬបាក់ស្មារតី
  • សិទ្ធិមានការសម្រាកនិងកំសាន្តកាយ គឺជនណាក៏ដោយមានសិទ្ធិធ្វើការមានកំណត់ពេលម៉ោងត្រឹមត្រូវនិងមានពេលសម្រាកកំសាន្ត
  • សិទ្ធិចូលរួមដោយសេរីក្នុងជីវភាពវប្បធម៌ ប្រទេសកម្ពុជាបានចុះហត្ថលេខាចូលជាភាគីនៃអនុសញ្ញស្តីពីការបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ១៩៩២ ។

២. ការរំលោភសិទ្ធិមានពីរប្រភេទ គឺ

  • ការរំលោភដោយអំពើ
  • ការរំលោភដោយមិនបំពេញតាមកាតព្វកិច្ច ។

៣. សិទ្ធិមនុស្សគឺជាគោលការណ៍មូលដ្ឋាននៃច្បាប់ ។ ចុះបើមានច្បាប់ហើយមិនយកទៅអនុវត្តឬអនុវត្តមិនត្រឹមត្រូវ តើការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យថា ការអនុវត្តច្បាប់មិនត្រឹមត្រូវមានន័យថា ជាការរំលោភសិទ្ធិ ។

៤. សិទ្ធិរស់រានមានជីវិតមានន័យថាដូចជា​៖​

  • មិនត្រូវសម្លាប់ជាដាច់ខាតនិង
  • ចាំបាច់ត្រូវធ្វើអ្វីៗ ទាំងអស់ដើម្បីទ្រទ្រង់ជីវិតមនុស្ស ។

៥. សិទ្ធិរស់រានមានជីវិតមានន័យថាមិនត្រូវស្លាប់ ។  ប្រទេសកម្ពុជាយើងបានគោរពតាមខឹ្លមសារនេះដោយលប់បំបាត់ចោលនូវទោសប្រហារជីវិត ។ តើអំពើដ៏ប្រពៃណីនេះបានប្រព្រឹត្តឡើងក្នុង នៅសម័យរដ្ឋកម្ពុជាក្នុងឆ្នាំ ១៩៩២ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login