Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


កត្តាដែលធ្វើឪ្យសេដ្ឋកិច្ចសម័យអង្គររីកចម្រើន គឺ ៖

ក. ស្ថានភាពភូមិសាស្រ្ដ

  • តំបន់អង្គរជាចំនុចកណ្ដាលនៃព្រះរាជាណាចក្រកម្ពុជានាសម័យនោះ
  • ជាទីប្រជុំនៃផ្លូវជំនាញទាំងគោក ទាំងទឹក
  • សម្បូរទៅដោយធនធានធម្មជាតិដូចជាត្រីនៅក្នុងបឹងទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទទន្លេសាប ម្រឹត ឈើល្អៗ និងថ្មភក់សម្រាប់សង់ប្រាសាទនៅភ្នំគូលែង
  • វាលទំនាបនៅជុំវិញ ប្រកបដោយដីមានជីជាតិសម្រាប់ធ្វើកសិកម្ម
  • ស្ថានភាពភូមិសាស្រ្ដល្អ គឺដីមានជីជាតិ គួបផ្សំជាមួយមធ្យោបាយបច្ចេកទេសដ៏ចំណាននិងធនធានមនុស្សយ៉ាងអង់អាចក្លាហាន បាននាំឪ្យសេដ្ឋកិច្ចខ្មែររីកចម្រើនជាអតិបរមា

ខ. ធនធានមនុស្សនិងមរតកពីអតីតកាល

  • ជនជាតិខ្មែរនៅសម័យអង្គរ ជាជនជាតិដែលមានចិត្តអំណត់ ឧស្សាហ៍ព្យាយាម​និងមានបំណងធំបំផុត គឺការអភិវឌ្ឍឪ្យរីកចម្រើនលើគ្រប់វិស័យ និងភាពសម្បូរសប្បាយ ។ ជាសក្ដីកម្មនៃការព្យាយា
  • ម និងបំណងនេះ ព្រះរាជាបានឪ្យគេធ្លាក់ក្បាច់រឿងកូរសមុទ្រទឹកដោះនៅជញ្ជាំងប្រាសាទជាច្រើននិងនៅគ្រប់បច្រកទ្វារចូលនៃបុរីអង្គរធំ ព្រោះទឹកអម្រឹតដែលហូរចេញពីការកូរសមុទ្រទឹកដោះជាមិនិត្តរូបនៃថាមពលខាងការងារ ប្រណាំប្រជែងបង្កើតផលិតផលយ៉ាងប្រត្សក្ស ។
  • សេចក្ដីក្លាហាននិងភាពមុះមុតរបស់ខ្មែរយើងសម័យអង្គរ គឺមានតាំងពីសម័យនគរភ្នំនិងចេនឡាមកម្លេះ ។

ដូចនេះអរិយាធម៌ខ្មែរយើងជឿនលឿងតាំងពីសម័យនគរភ្នំនិងចេនឡាមក ប៉ុន្ដែនៅសម័យអង្គរអរិយាធម៌ខ្មែរកាន់តែជឿនលឿននិងរីកសាយទូទាំងអាស៊ីអាគ្នេយ៍ ។

គ. វិស័យកសិកម្មនិងនេសាទ

  • ប្រជារាស្រ្ដខ្មែរភាគច្រើនប្រកបរបរកសិកម្ម និងនេសាទ ។
  • នៅសម័យអង្គរ ផលិតផលស្រូវទទួលទិន្នផលខ្ពស់គឺអាចចិញ្ចឹមប្រជារាស្រ្ដខ្មែរបានគ្រប់គ្រាន់ ហើយអាចធានាចំពោះចំណាយផ្សេងៗរបស់ពលរដ្ឋទៀតផង ។
  • ក្រៅពីផលិតផលស្រូវ នៅមានដំណាំផ្សេងៗដូចជា ល្ង សណ្ដែក ពោត ល្ពៅ ត្រសក់ ឈើហូបផ្លែ ...។
  • ក្រៅពីកសិកម្ម គេនេសាទត្រី និងចិញ្ចឹមសត្វដូចជា គោ ក្របី ជ្រូក និងបក្សីស្រុក ។ នៅពេលទំនេរកសិករយើងស្វែងរកបេះដូងផលិតផលនិងអនុផលព្រៃឈើដូចជា ក្រវាញ បោចវល្លឺ​ ផ្តៅ រកឃុំ ឪសថ ។​
  • ចំពោះផលិតផលស្ករតត្នោតនិងទី ត្នោត មានតួនាទីសំខាន់ណាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជារាស្រ្ដខ្មែរ ព្រោះគេចេះធ្វើអាជីវភាព នេះតាំងពីយូរយារណាស់មកហើយ ។

ឃ. វិស័យឧស្សាហកម្ម និងពាណិជ្ជកម្ម

  • ផលិតផលសប្បិកម្ម សិប្បកម្មសម័យនោះ ក៏មានវឌ្ឍនភាព គួរឪ្យកត់សម្គាល់ដែរ ។ ពួកគេផលិតចានក្បាន ក្អមឆ្នាំង និងតម្បាញ ដើម្បីបំពេញតម្រូវការក្នុងស្រុក ។ ចំពោះគ្រឿងអលង្ការ គេចេះធ្វើ ចញ្ចៀន កង់ដៃ កងជើង កាវ រយ៉ាង មួក ប្រអប់ប្រាក់  ឬ ស្ពាន់ ។ ល ។  ក្រៅពីមុខរបរខាងលើ ជាងឈើក៏មានការលូតលាស់គួរឪ្យកោតសរសើរ ។ ប្រជារាស្រ្ដខ្មែរចេះធ្វើរទេះគោ ទូក ដែលជាមធ្យោបាយដឹងជញ្ជូនសម្រាប់ទំនា់ទំនងពាណិជ្ជកម្ម និងមធ្យោបាយសំខាន់ក្នុងការធ្វើសង្រ្គាម ។ ជាពិសេស សិល្បៈចម្លាក់ថ្ម សូនរូប ស្រីរបាំ...​ប្រាសាទអង្គរវត្ត អង្គរធំ ... ជាតឹកតាង ។
  • ជំនួញនិងទីផ្សារ នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរជារៀងរាល់ព្រឹក ។ ប៉ុន្ដែទីផ្សារសម័យនោះ ពុំទាន់សំណង់អាគារទេ គេសង់ រោង ឬ ខ្ទម ក្រាលកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ ។

សរុបមក សម័យអង្គរមានការអភិវឌ្ឍ ៤ សតវត្ស មានពន្លឺយ៉ាងត្រចេះត្រង់ ជីរភាពប្រជារាស្រ្ដខ្មែរ មានភាពសម្បូរធូរធា ។ ដោយសារតែផលិតផល​​ កសិកម្ម នេសាទត្រី ប្រមាញ់ និងរុក្ខផលបានធ្វើឪ្យព្រះរាជាណាចក្រអភិវឌ្ឍន៍ផ្នែកពាណិជ្ជកម្មគួរឪ្យកតិសម្គាល់ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login