Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

 

១. តើអាពាហ៍ពិពាហ៍ជាអ្វី ? ហេតុអ្វីបានជាសង្គមតម្រូវឱ្យបុរស និងស្រ្តីចាំបាច់ត្រូវរៀអាពាហ៍ពិពាហ៍ ?

២. ដើម្បីឱ្យអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅតាម ផ្លូវច្បាប់តើគូស្រករទាំងពីរត្រូវធ្វើដូចម្តេចខ្លះ ?

៣. បុរសនិងស្រ្តីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ តើគេគួរតែគោរពតាមលក្ខខណ្ឌដូចម្តេចខ្លះ ?

៤. តើមានលក្ខខណ្ឌអ្វីខ្លះដែលបុរស​ និងស្រ្តីមិនអាចរៀបអាពាហ៍ពិពាហ៍បាន ?

៥. ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់ តើគេត្រូវធ្វើឡើងតាមរបៀបដូចម្តេចខ្លះ ?

ចម្លើយ

១. អាពាហ៍ពិពាហ៍ជា = អាពាហ៍ + ពិពាហ៍

  • អាពាហ៍ នាំកូនប្រុសទៅរៀបការនៅផ្ទះកូនស្រី ។
  • ពិពាហ៍ នាំកូនស្រីទៅរៀបការនៅផ្ទះកូនប្រុស ។

 ហេតុនេះអាពាហ៍ពិពាហ៍ គឺជាការផ្សំផ្គុំយ៉ាងឱឡារិកជាផ្លូវការរវាងបុរសម្នាក់ និងស្រីម្នាក់ ដើម្បីបង្កើតគ្រួសារថ្មីមួយទៀត ។ បានជាសង្គមតម្រូវឱ្យបុរស និងស្រ្តីចាំបាច់ត្រូវរៀបអាពាហ៍ពិពាហ៍ព្រោះដើម្បីឱ្យត្រឹមត្រូវតាមផ្លូវច្បាប់ និងតាមប្រពៃណីទំនៀមទម្លាប់ ។

២. ដើម្បីឱ្យអាពាហ៍ពិពាហ៍ប្រព្រឹត្តទៅតាម ផ្លូវច្បាប់គូស្រករទាំងពីរត្រូវទៅចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅមុខមន្ត្រីអត្រានុកូលដ្ឋាននៅគេដ្ឋានខាងស្រី ។

៣. បុរសនិងស្រ្តីមុននឹងឈានទៅដល់ការរៀបអាពាហ៍ពិពាហ៍ គេគួរតែគោរពតាមលក្ខខណ្ឌដូចតទៅ ៖

ក. លក្ខខណ្ឌសម្ភារៈ

  • ត្រូវមានទ្រព្យសម្បត្តិ ធនធាន
  • ត្រូវមានសុខភាពល្អ គ្មានជំងឺឆ្លងផ្សេងៗ ឬជំងឺសូពូជ
  • ត្រូវមានចំណេះដឹង សមត្ថភាពវិជ្ជាជីវៈ
  • មានមុខរបរ អាជីវកម្ម ឬការងារផ្សេងៗ
  • ត្រូវមានទីជំរកត្រឹមត្រូវ

ខ. លក្ខខណ្ឌវេទនា ឬសញ្ចេតនា

  • ត្រូវស្គាល់ចិត្តគ្នាទៅវិញទៅមក ចេះស្រឡាញ់គ្នាទៅវិញទៅមក
  • គ្មានការបង្ខិតបង្ខំ​ ពីឪពុកម្តាយ ឬបង្ខំគ្នាទៅវិញទៅមក
  • មានសេរីភាពពេញលេញក្នុងការជ្រើសរើសដៃគូជីវិត

គ. លក្ខខណ្ឌសង្គម

  • ត្រូវរៀបចំតាមទំនៀមទម្លាប់ប្រពៃណីរបស់សង្គម
  • ត្រូវចុះសំបុត្រអាពាហ៍ ពិពាហ៍ជាផ្លូវការ (អតាស៊ីវិល) មានការទទួលដឹងឮពីរអំណាច ឬអាព្យាបាលទាំងសងខាង ។

ឃ. លក្ខខណ្ឌសីលវិជ្ជា ឬសីលលក្ខខណ្ឌ

  • មិនប្រើអំពើហិង្សាក្នុងគ្រួសារ
  • ត្រូវចេះយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក
  • ត្រូវចេះរក្សាគ្នាលុះគ្រាចុងក្រោយនៃជីវិត
  • មិនបំពានពេលមានតំណម
  • គោរពសិទ្ធិសម្រេចក្នុងការកំណត់ចំនួនកូន
  • ស្មោះត្រង់នឹងគ្នា (សេ្នហ៍ស្មោះមួយនឹងមួយមិនព្រួយឆ្លងជំងឺអេដស៍)
  • ត្រូវមានគុណធម៌គ្រប់យ៉ាង ទើបអាចរកសុភមង្គលឃើញ ។

៤. លក្ខខណ្ឌដែលបុរស​ និងស្រ្តីមិនអាចរៀបអាពាហ៍ពិពាហ៍បានមាន ៖

  • បុគ្គលមានភេទដូចគ្នា
  • បុគ្គលគ្មានពលានុភាពនៃលិង្គ
  • បុគ្គលមានជំងឺឃ្លង់ របេង មហារីកកាមរោគ ដែលមិនទាន់ព្យាបាលជាដាច់ ជាពិសេសជម្ងឺមហារីក និងជម្ងីអេដស៍
  • ជនវិកលចរិត ឬជនមិនដឹងខុសត្រូវ
  • បុគ្គលមានចំណងអាពាហ៍ពិពាហ៍ពីមុន
  • បុគ្គលដែលជាប់ចំណងញាតិពន្ធលោហិត ឬញាតិពន្ធក្នុងខ្សែផ្ទាល់គ្រប់ថ្នាក់ ទោះជាចំណងទាំងនោះមានខាន់ស្លាក្តី ឥតខាន់ស្លាក្តី ឬសាច់ចិញ្ចឹមក្តី
  • បុគ្គលមានចំណងអាពា៍ពិពាហ៍ពីមុនមិនទាន់រំលាយ ។

៥. ដើម្បីឱ្យអាពាហ៍ពិពាហ៍ពលរដ្ឋកម្ពុជានិងជនបរទេសប្រព្រឹត្តទៅតាមផ្លូវច្បាប់គេត្រូវប្រព្រឹត្តទៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋាននៃស្ថានទូត នៃប្រទេសទាំងពីរ ។



×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login