ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណូរ
១. សិទ្ធិនារីក្នុងការទទួលកិច្ចការពារពីការកេងប្រវ័ញ្ចសូមបកស្រាយបំភ្លឺ ។
២. ការងារក្នុងផ្ទះ(មេផ្ទះ) មិនបានប្រាក់កម្រៃ និងការងារក្រៅផ្ទះបានប្រាក់កម្រៃ តើការងារទាំងពីរនេះមានតម្លៃដូចគ្នាឬខុសគ្នា ? ហេតុអ្វី ?
៣. តើស្រ្តីប្រកបអាជីវកម្មផ្លូវភេទនិងជួញដូរផ្លូវភេទខុសច្បាប់ដែរឬទេ ?
៤. តើរដ្ឋធម្មនុញ្ញបានចែងដូចម្តេចអំពីការការងារមេផ្ទះ ? ចូរឱ្យឧទាហរណ៍បញ្ជាក់ ។
៥. តើ ”យេនឌ័រ” ជាអ្វី ? ចូរឱ្យឧទាហរណ៍បញ្ជាក់ ។ ហេតុអ្វីបានជារាជរដ្ឋាភិបាលយកចិត្តទុកដាក់លើកកម្ពស់បញ្ហា ”យេនឌ័រ” នៅកម្ពុជា ?
ចម្លើយ
១. សង្គមនិងរដ្ឋមានកាតព្វកិច្ចការពារមិនឱ្យមានការកេងប្រវ័ញ្ចគ្រប់វ័យគ្រប់បែបលើស្រ្តីភេទតាមគ្រប់មធ្យោបាយ ។
២. ទោះការងារក្នុងផ្ទះ (មេផ្ទះ) មិនបានប្រាក់កម្រៃ និងការងារក្រៅផ្ទះបានប្រាក់កម្រៃក្តី ក៏សុទ្ធតែមានតម្លៃដូចគ្នា ។ ព្រោះការងារទាំងនោះសុទ្ធតែប្រើកម្លាំងដូចគ្នា ។ ព្រោះការងារទាំងនោះសុទ្ធតែប្រើកម្លាំងដូចគ្នា (កម្លាំងកាយឬប្រាជ្ញា) គឺមានការនឿយហត់ដូចគ្នា ។ ដូចនេះ យើងមិនត្រូវប្រកាន់គ្នាឡើយ ។
៣. ស្រ្តីប្រកបអាជីវកម្មផ្លូវភេទជួញដូរផ្លូវភេទគឺជាទង្វើខុសច្បាប់និងបន្ទាបបន្ថោកប្រពៃណីជាតិរបស់ខ្លួន ។
៤. បើប្រពន្ធនៅធ្វើកិច្ចការផ្ទះដូចជាមើលថែទាំកូនដាំស្លឯប្តីទៅធ្វើការរកស៊ីនៅខាងក្រៅផ្ទះប្រាក់កម្រៃដែលបានមកត្រូវចែកគ្នាស្មើ ។ ដោយសារហេតុនេះទើបនៅក្នុងអាពាហ៍ពិពាហ៍ស្តីពីការលែងលះបានចែងថាទ្រព្យសម្បត្តិសហព័ទ្ធត្រូវបែងចែកស្មើគ្នា ។ មាត្រា ៣៦ នៃរដ្ឋធម្មនុញ្ញបានចែងថាការងារមេផ្ទះមានតម្លៃស្មើគ្នានឹងកម្រៃដែលបានមកពីការងារធ្វើនៅក្រៅផ្ទះ ។
៥. យេនឌ័រ គឺជាគោលគំនិតផ្នែកសេដ្ឋកិច្ចសង្គមក្នុងការវិភាគ លើតួនាទីទំនួលខុសត្រូវឧបសគ្គឱកាសនិងតម្រូវការរបស់បុរស និងស្រ្តី នៅគ្រប់បរិបទ(វិស័យមជ្ឈដ្ឋាន)ទាំងអស់ ។ ឧទាហរណ៍ ស្ត្រី និងបុរស អាចធ្វើជាគ្រូបង្រៀន វិស្វករ កម្មករ ។ ស្រ្តីបុរស អាចមើលថែកូន និងមនុស្សចាស់ ។ បានជារាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើកកម្ពស់ ”យេនឌ័រ” ព្រោះ