Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណូរ  

១. តើដំណើរប្រព្រឹត្តរបស់អាពាហ៍ពិពាហ៍ផ្លូវច្បាប់ដូចម្តេចខ្លះ ?

២. តើប្រព្រឹត្តកម្មណាខ្លះដែលនាំឱ្យប៉ះពាល់សុភមង្គលគ្រួសារនិងត្រូវមានទោសកម្រិតណាខ្លះ ?

៣. បើមានគេបង្ខិតបង្ខំឱ្យធ្វើអ្វីមួយដូចជាប្រើថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនឬរួមភេទតើអ្នកត្រូវធ្វើដូចម្តេច ?

៤. តើនៅពេលដែលប្តីយកទ្រព្យសម្បត្តិរួមរបស់គ្រួសារចាយវាយសប្បាយជាមួយស្រ្តីខាងក្រៅអាចជាទម្រង់នៃអំពើហិង្សាក្នុងគ្រួសារដែរឬទេ ?

៥. តើសំបុត្រអាពាហ៍ពិពាហ៍មានប្រយោជន៍អ្វីខ្លះ ?

ចម្លើយ

១. គ្មានការបង្ខិតបង្ខំគ្មានការរារាំងមានសិទ្ធិសម្រេចពេញលេញការរៀបការដោយស្ម័ត្រចិត្តទាំងសងខាង ។

  • បុរសចាប់ពីអាយុ២០ឆ្នាំ ឡើងនារីចាប់ពីអាយុ ១៨ឆ្នាំឡើង ។ ក្នុងករណីក្រោមអាយុនេះអាចរៀបការបានលុះត្រាតែនារីមានផ្ទៃពោះហើយមានការអនុញ្ញាតពីឪពុកម្តាយឬអាណាព្យាបាល
  • មុនពេលរៀបការអនាគតប្តីប្រពន្ធត្រូវប្តឹងអាជ្ញាធរដែនដីឃុំសង្កាត់ខាងលំនៅរបស់នារីដោយមានអាណាព្យាបាលចូលរួមផង
  • មន្ត្រីអាត្រានុកូលដ្ឋានចេញបណ្ណប្រកាស២ទៀតបិទនៅសាលាឃុំសង្កាត់និងលំនៅដ្ឋានខាងបុរសរហៈពេល១០ថ្ងៃមុនថ្ងៃរៀបការដើម្បីជាការដឹកលឺនិងអាចប្តឹងជំទាស់បើមានការមិនយល់ព្រម
  • គូសាមីភរិយាថ្មីចុះកិច្ចសន្យាអាពាហ៍ពិពាហ៍នៅចំពោះមុខមន្ត្រីអត្រានុកូលដ្ឋានខាងលំនៅរបស់នារីដោយមានសាក្សីគ្រប់អាយុការពីនាក់ (លក្ខខណ្ឌសង្គម) ។

២. ការបោះបង់គ្រួសារមិនព្រមបង់អាហារកិច្ចតាមសាលាក្រមតុលាការការប៉ះពាល់ដល់ការថែរក្សាអនីតិជនការបោះបង់អនីតិជនការប៉ះពាល់ដល់បុគ្គលភាពការបង្អត់ការថែទាំឬអាហារដល់អនីតិជនអំពើអាសអាភាសប្រព្រឹត្តលើអនីតិជនការមិនបញ្ជូនកូនឱ្យទៅសាលារៀនការជម្រុញឱ្យអនីតិជនប្រើគ្រឿងញៀនដឹកជញ្ជូនថែរក្សាគ្រឿងញៀនការឱ្យប្រើប្រាស់ជាប្រចាំនិងយ៉ាងច្រើននូវគ្រឿងស្រវឹងការជម្រុញឱ្យដើរសុំទានការឱ្យប្រព្រឹត្តបទឧក្រិដ្ឋឬមជ្ឈិមការចុះអាពាហ៍ពិពាហ៍ទី២មុនរំលាយអាពាហ៍ពិពាហ៍ទី១ការប៉ះពាល់ផ្លូវភេទរវាងសាច់លោហិត៣កម្រិតត្រូវមានទោសមជ្ឈិមនៃក្រមព្រហ្មទណ្ឌ ។ ការប៉ះពាល់ផ្លូវភេទដោយបុព្វញាតិ មានទោសឧក្រិដ្ឋ ។

៣. អ្នកត្រូវនិយាយប្រាក់គេពីទោសនៃការប្រើប្រាស់ថ្នាំញៀននិងប្រាប់គេថាការប្រើប្រាស់គ្រឿងញៀនគឺខុសច្បាប់ហើយអាចជា គឺខុសច្បាប់ហើយអាចជាប់ពន្ធនគារពី១ខែទៅ១ឆ្នាំបើរំលោភសេពសន្ថវៈវិញនឹងត្រូវជាប់ពន្ធនាគារពី៥ឆ្នាំទៅ១៥ ឆ្នាំ ។

៤. អំពើនេះជាទម្រង់នៃអំពើហិង្សាក្នុងគ្រួសារព្រោះមាត្រា៦នៃច្បាប់ស្តីអំពីការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារនិងកិច្ចការពារជនរងគ្រោះបានចែងថាអំពើទារុណកម្មឬអំពើឃោរឃៅរួមមាន ៖

  • ការធ្វើទុកបុកម្នេញបង្កឱ្យមានការឈឺចាប់ផ្លូវចិត្តសតិអារម្មណ៍បញ្ញាសា្មរតីដល់រូបវន្តបុគ្គលក្នុងគ្រួសារ
  • ការធ្វើឱ្យប៉ះទង្គិចលើផ្លូវចិត្តនិងលើរូបភាយដែលប្រព្រឹត្តហួសពីសីលធម៌នឹងច្បាប់កំណត់ ។

៥. សំបុត្រអាពាហ៍ពិពាហ៍មានប្រយោជន៍ជាអាទិ៍គឺ ៖

  • បានទទួលសិទ្ធិប្រពន្ធមានខាន់ស្លាពេញច្បាប់មិនអាចលែងលះគ្នាតាមទំនើងចិត្តដូចអនីតិសង្វាសឡើយ
  • ប្តីប្រពន្ធមានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈសកម្មភាព នយោបាយ វប្បធម៌ និងសង្គម
  • ធ្វើប្លង់កម្មសិទ្ធិទ្រព្យសម្បត្តិរួម
  • ប្តីប្រពន្ធមានសិទ្ធិស្មើគ្នាលើទ្រព្យសម្បត្តិរូម
  • មានសិទ្ធិទទួលបានអត្តាធិនភាព ចំពោះគូស្វាមីអនីតិជន
  • មានសិទ្ធិទទួលអាហារកិច្ចនៅពេលលែងលះ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login