2018-11-08 13:31
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ដើម្បីកំណើតអក្សរនិងការប្រើប្រាស់អក្សរខ្មែរ ៖
ក. ដើមកំណើតអក្សរ
នៅសម័យនគរភ្នំ “ ហ្វូណន “ គេបានរកឃើញសិលាចារឹកមួយនៅវ៉ូកាញ់ក្នុងភូមិភាគញ៉ាត្រាង ( យូនខាងត្បូង ) ជាសិលាចារឹកដំបូងបង្អស់ជាភាសាសំស្រ្កឹត ។ បើតាមការសិក្សាប្រៀបធៀបអក្សរខ្មែរឥណ្ឌាខាងត្បូង “ អក្សរនាគរី “ គឺមានទ្រង់ទ្រាយដូចគ្នា ។ ម៉្យាងវិញទៀត គេបានរកឃើញប្រាក់កាសរបស់ឥណ្ឌានៅកំពង់ផែកែវ នៅកម្ពុជាក្រោមនៅលើប្រាក់នោះចារអក្សរព្រាហ្មីមានទ្រង់ទ្រាយដូចតួអក្សរខ្មែរបុរាណដែរ ។ នៅសម័យនោះឥណ្ឌាមានទំនាក់ទំនងពាណិជ្ជកម្មតាមរយៈកំពង់ផែអូរកែវ ។ ដូចនេះគេសន្និដ្ឋានថា ខ្មែរបានខ្ចីតួអក្សរព្រាហ្មីរបស់ឥណ្ឌាមកប្រើ ។
ខ. ការប្រើប្រាស់អក្សរខ្មែរ
អក្សរខ្មែរដែលយើងប្រើប្រាស់សព្វថ្ងៃនេះ ត្រូវបានកែទ្រង់ទ្រាយធំៗ ចំនួនដប់ដងរួចមកហើយ ។