Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មតិទី១ ៖ ប៉ុលពតគួរតែកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា និងប្រព្រឹត្តបទល្មើសក្នុងប្រទេសកម្ពុជា ។ តាមច្បាប់រដ្ឋដធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា មាត្រា ៣៣ បានចែងថា “ប្រជាពលរដ្ឋខ្មែរមិនអាចត្រូវបានដកសញ្ជាតិ និរទេស ឬចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅណាមួយឡើយ លើកលែងតែមានកិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក “​ ។ ឧទាហរណ៍ ប្រជាជនកម្ពុជាជាង ៣លាននាក់បានស្លាប់នៅក្នុងរបបប៉ុលពត ។ ដូចនេះ ប៉ុលពតត្រូវកាត់ទោសតាមច្បាប់របស់ប្រទេសកម្ពុជា ។

មតិទី២ ៖ ប៉ុលពតគួរតែកាត់ទោសតាមច្បាប់របស់អន្តរជាតិ ពីព្រោះបទល្មើសរបស់ប៉ុលពតជាបទល្មើសប្រល័យពូជសាសន៍មនុស្សជាតិ ។ (ឧទាហរណ៍ ប្រទេសយូហ្គោស្លាវី លោក ស្លូបូដាំមេឡូសូវិច និងប្រទេសរ្វាន់ដាបានត្រូវកាត់ទោសដោយតុលាការអន្តរជាតិ) ។ ដូចនេះប៉ុលពតគួរតែកាត់ទោសតាមច្បាប់អន្តរជាតិចំពោះការសន្និដ្ឋានរបស់ខ្ញុំ ខ្ញុំយល់ថាប៉ុលពត ត្រូវតែកាត់ទោសតាមច្បាប់អន្តរជាតិ ឯទីកន្លែងកាត់ទោសគួរតែធ្វើនៅក្នុងស្រុកខ្មែរ ព្រោះប៉ុលពតមានសញ្ជាតិជាខ្មែរបានប្រព្រឹត្តបទល្មើសក្នុងស្រុកខ្មែរ ។ ម៉្យាងទៀតច្បាប់របស់ខ្មែរយើងមិនអនុញ្ញាតិឱ្យបញ្ជូនជនជាតិរបស់ខ្លួនទៅកាត់ទោសនៅក្រៅប្រទេសខ្លួនឡើយបើអំពើល្មើសប្រព្រឹត្តនៅក្នុងស្រុកខ្មែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login