ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. ហេតុអ្វីបានជាគេហៅបងប្អូនជនជាតិភាគតិចថាជាខ្មែរលើ ?
២.ដូចម្តេចដែលហៅថាជាតិសាសន៍និយម ? ចូរលើកឧទាហរណ៍ ។
៣. តើចាស់ស្រុករបស់ជនជាតិភាគតិចមានមុខនាទីដូចម្តេច ? ប្រសិនបើគ្មានចាស់ស្រុកទេនោះ តើជនជាតិភាគតិចអាចមានបញ្ហាខ្លះកើតឡើង ?
៤. ចូរឱ្យនិយមន័យ ” ជាតិពន្ធុ ” ? តាមន័យនេះតើមនុស្សគ្រប់គ្នាត្រូវមានឥរិយាបថយ៉ាងណា ?
៥. តើរដ្ឋាភិបាលធ្វើដូចម្តេចដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ជនជាតិភាគតិច ? តើរដ្ឋាភិបាលត្រូវមានគោលនយោបាយដូចម្តេចខ្លះ ?
ចម្លើយ
១. ខ្មែរលើ គឺជាអ្នកជំនាន់ក្រោយនៃពួកកុលសម្ព័ន្ធជនជាតិដើមឬពួកម្ចាស់ស្រុក ។ ពួកគេរស់នៅយ៉ាងលំបាកលំបិនតាមបែបធម្មជាតិសុទ្ធសាធ ពោលគឺ រស់នៅឆ្ងាយពីអរិយធម៌សម័យថ្មី ។
២. ដែលហៅថា ជាតិសាសន៍និយម គឺជាគំនិតរបស់មនុស្សមួយពួកដែលយល់ថាជាតិសាសន៍របស់ខ្លួនមានតម្លៃថ្លៃថ្នូរ និងខ្ពង់ខ្ពស់ជាងជាតិសាសន៍ដទៃ ។ ឧទាហរណ៍ របបអាប៉ាថេតនៅប្រទេសអាព្រិចខាងត្បូងលើកតំកើងតែជនជាតិស្បែកស បន្ទាបបន្ថោកបំបិទសិទ្ធិសេរីភាពជនជាតិស្បែកខ្មៅ ។
៣. ចាស់ស្រុករបស់ជនជាតិភាគតិចមានមុខនាទីដូច
ក. មុខនាទីរបស់ចាស់ស្រុក រួមមាន ៖
ខ. ប្រសិនបើគ្មានចាស់ស្រុកទេនោះ ជនជាតិភាគតិច និងអាចកើតមានបញ្ហាមួយចំនួនដូចតទៅ ៖
៤. ជាតិពន្ធុ គឺសំដៅដល់អត្តសញ្ញាណរបស់ក្រុមមនុស្សដែលមានទំនាក់ទំនងនឹងគ្នាដោយការបូកបញ្ចូលគ្នានៃវប្បធម៌សាសនាភាសាប្រវត្តិសាស្រ្ត និងទីតាំងភូមិសាស្រ្តដោយឡែកៗ ។ តាមន័យនេះមនុស្សម្នាក់ៗត្រូវតែជាសមាជិករបស់ក្រុមមនុស្សមួយដោយខានមិនបាន មិនថាគេជាសមាជិករបស់ក្រុមមនុស្សជនជាតិភាគតិច ឬភាគច្រើនទេ ។
៥. រដ្ឋាភិបាលត្រូវមានគោលនយោបាយដូចខាងក្រោម ៖