Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. តើអ្នកមានអារម្មណ៍បែបណានៅពេលដែលឃើញជនជាតិផ្សេងៗរស់នៅលើទឹកដីរបស់អ្នក ?

២. វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិដូចម្តេចខ្លះ ?

៣. ចូរនិយាយពីសីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ និងស្ទៀង) ។

៤. តើជនជាតិដើមភាគតិចមានជីវភាពរស់នៅនឹងវប្បធម៌ដូចម្តេច ?

៥. តើលក្ខខណ្ឌណាខ្លះ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើត ?

ចម្លើយ

១. ជនជាតិណាក៏ដូចជាជនជាតិណាដែរ យើងអាចរស់នៅជាមួយគ្នា ដោយមិនប្រកាន់មិនរើសអើងពូជសាសន៍ ពណ៍ សម្បុរអ្វីឡើយ ។ តែការរស់នៅនៅរបស់គេត្រូវតែជាការរស់នៅស្របច្បាប់ពោលគឺ​ ពុំមែនជាជនអន្តោប្រវេសន៍ខុសច្បាប់ព្រោះថា ការមានជនជាតិច្រើនធ្វើឱ្យយើងបានសិក្សាស្វែងយល់ពីរបៀបរបបនៃការរស់នៅការប្រកបរបរចិញ្ចឹមជីវិតដែលមានលក្ខណៈផ្សេងៗគ្នា និងទទួលបាននូវបទពិសោធន៍ចំណេះដឹងជាច្រើនដ៏សម្បូរបែបធ្វើឱ្យយើងមានគំនិតច្រើនគំនិតជឿនលឿនដែលជាចំណុចវិជ្ជមានមួយឈានទៅរកការអភិវឌ្ឍ ។ លើសនេះការដែលមានជនជាតិផ្សេងៗមករស់នៅលើទឹកដីមួយ ហើយរស់នៅរួមគ្នាក្នុងភាពសុខសាន្តជាប្រភពនៃកម្លាំងពលកម្មក្នុងការអភិវឌ្ឍប្រទេសជាតិ និងបង្ហាញឱ្យឃើញពីសង្គមមួយដែលមានការអត់ឱន និងមានអធ្យាស្រ័យគ្នាទៅវិញទៅមក ។

២. វត្តមាននៃជនជាតិផ្សេងៗនៅលើទឹកដីនៃប្រទេសណាមួយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិ ដូចជា ៖

ក. គុណសម្បត្តិ

  • ទទួលបាននូវបទពិសោធន៍ផ្សេងៗគ្នា និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ដែលជាកត្តាឈានទៅរកជោគជ័យ និងការអភិវឌ្ឍប្រកបដោយពហុជម្រើស
  • ទទួលបាននូវវប្បធម៌ផ្សេងៗគ្នា (ពហុវប្បធម៌) ធ្វើការសិក្សាប្រៀបធៀបវប្បធម៌ទាំងនោះ និងកែច្នៃឱ្យមានលក្ខណៈជារបស់ខ្លួនដ៏សម្បុរបែប
  • ទទួលបាននូវចំណេះដឹងផ្សេងៗ គំនិតប្លែកៗដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍ
  • បង្កើនឡើងនូវកម្លាំងពលកម្ម និងការវិនិយោគទុនក្នុងស្រុកដែលអាចផ្តល់ទីផផ្សារការងារបានច្រើនដល់ពលរដ្ឋម្ចាស់ស្រុក
  • ទទួលបាននូវមោទភាពជាតិខ្មែរនៅពេលដែលជនជាតិផ្សេងៗចូលចិត្តមករស់នៅលើទឹកដីរបស់ខ្លួន ហើយក៏ជាឱកាសនៃការផ្សព្វផ្សាយនូវវប្បធម៌ប្រពៃណីជាតិដ៏ល្អរបស់ខ្លួនផងដែរ
  • បង្កើននូវទំនាក់ទំនងការទូតបានល្អ ធ្វើពាណិជ្ជកម្មជាមួយបរទេសនិងពង្រីកកិច្ចសហប្រតិបត្តិការជាមួយអន្តរជាតិ ។

ខ. គុណវិបត្តិ

  • ពិបាកស្វែងរកកន្លែងរស់នៅ (ទីកន្លែងចង្អៀត) ខ្វះខាតស្បៀងអាហារ
  • បាត់បង់ធនធានធម្មជាតិ ខូចបបរិស្ថាន បាត់បង់សណ្តាប់ធ្នាប់
  • នាំចូលនូវវប្បធម៌ពាលាអាវាសែនាំឱ្យមានវិបត្តិក្នុងវប្បធម៌ជាតិខ្មែរ
  • ពិបាកគ្រប់គ្រងជនអន្តោប្រវេសន៍
  • នាំចូលទំនិញខុសច្បាប់ និងខូចគុណភាព
  • ដណ្តើមទីផ្សារការងាររបស់ប្រជាជនក្នុងស្រុក
  • អាចបង្កឱ្យមានជម្លោះ ឬអំពើភេរវកម្មផ្សេងៗ ។

៣. សីលធម៌របស់ជនជាតិភាគតិច (ស្អូច ព្នង សំរ៉ែ ស្ទៀង) គឺ ៖

  • ស្អូច  ពុំសូវមានវិវាទនឹងគ្នាទេ​ ពួកគេទៀងត្រង់ណាស់ មិនចេះលួច ឬភូតកុហកឡើយ ។ ឯការសាហាយស្មន់ ឬផិតប្តីប្រពន្ធក៏ពុំដែលកើតមានដែរ ។
  • ព្នង  មិនចេះលួច និយាយកុហក មិនមានគំនុំនឹងគ្នា មិនចេះឈ្លោះប្រកែកគ្នារហូតដល់កាប់សម្លាប់គ្នានោះឡើយ ។
  • សំរ៉ែ  មានការស្មោះត្រង់នឹងគ្នាទៅវិញមកបើមានរឿងហេតុអ្វីគេទៅស្បថនៅចំពោះមុខអ្នកតា ។
  • ស្ទៀង  ប្រុសៗអាចផិតក្បត់ប្រពន្ធរបស់ខ្លួន ទំនៀមទំម្លាប់គេមិនយកទោសអ្វីទេ តែបើស្រ្តីផិតក្បត់ប្តីរបស់គេវិញ គេចាត់ទុកជាកំហុសមួយធ្ងន់ណាស់ ។

៤. ជីវភាពរស់នៅរបស់ជនជាតិភាគតិចមានលក្ខណៈខុសប្លែកជាងមុន ប៉ុន្តែពួកគេរស់នៅតំបន់ដាច់ស្រយ៉ាលពីទីប្រជុំជនពិសេសច្រើនរស់នៅតាមតំបន់ភ្នំ ។ ពួកគេជួបការលំបាកក្នុងការធ្វើដំណើរដដោយសារគ្មានផ្លូវគមនាគមន៍ ។ ពួកគេទើបតែដុតរានថ្មី ៗ ។ ក្រៅពីនេះពួកគេប្រកបរបរខ្លឹមចន្ទន៍ បេះក្រវ៉ាញ និងប្រមាញ់ផងដែរ ។ ពួកគេបានរក្សាទម្រង់ដើមនៃអរិយធម៌របស់ខ្លួនដោយពុំទទួលឥទ្ធិពលអរិយធម៌បរទេសឡើយ ។ ពួកគេមិនគោរពសាសនាធំៗឡើយគឺពួកគេនូវរក្សាជំនឿតាំងពីដូនតារបស់គេ ដូចជាការជឿលើបារមីនៃអ្នកតាជាដើម ។ ពេលមានអ្នកណាម្នាក់ឈឺគឺ បណ្តាលមកពីការខឹងសំបារនៃអារុក្ខអារក្សអ្នកតា ហើយពួកគេត្រូវថ្វាយតង្វាយផ្សេងៗដើម្បីឱ្យបានជាសះស្បើយ ។ ដើម្បីឱ្យអ្នកតាជួយថែរក្សាភូមិស្រុកពួកគេតែងរៀបចំពិធីឡើងអ្នកតាជារៀងរាល់ឆ្នាំដោយមានការកាប់ក្របីថ្វាយអ្នកតាមានការស៊ីផឹត រាំច្រៀងទៀតផង ។ ពួកគេប្រកាន់ខ្ជាប់សីលធម៌បានយ៉ាងល្អដូចជាជនជាតិស្អូចពុំសូវមានវិវាទនឹងគ្នាពួកនេះទៀតត្រង់ណាស់មិនចេះ ភូតកុហកឡើយព្នង មិនចេះលួច មិនចេះមានគំនុំនឹងគ្នា មិនឈ្លោះប្រកែកវាយតប់គ្នាឡើយ ។ សំរ៉ែ ឬព័រ មានភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមកបើមានរឿងហេតុអ្វីគេនាំគ្នាទៅស្បថចំពោះវត្ថុសក្តិសិទ្ធិ ដូចជាអ្នកតាជាដើម ។

៥. លក្ខខណ្ឌ ដែលច្បាប់សញ្ជាតិបានកំណត់ថាពលរដ្ឋមានសញ្ជាតិខ្មែរពីកំណើតមានដូចជា ៖

ក. ត្រូវបានសញ្ជាតិខ្មែរ ទោះបីកើតនៅទីណាក៏ដោយ

  • កូនមានខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
  • កូនឥតខាន់ស្លា ដែលកើតមកពីម្តាយ ឬឪពុកមានសញ្ជាតិខ្មែរ
  • កូនដែលម្តាយឪពុកមិនទទួលស្គាល់កាលបើតុលាការបានចេញសាលក្រមថា កូននោះពិតជាកើតពីម្តាយ ឬឪពុកដែលមានសញ្ជាតិខ្មែរ ។

ខ. ត្រូវបានសញ្ជាតិខ្មែរដោយកើតនៅក្នុងព្រះរាជាណាចកម្ពុជា

  • កូនដែលកើតពីម្តាយ និងឪពុកបរទេសដែលកើត និងរស់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា
  • កូនដែលកើតពីម្តាយឪពុកមិនស្គាល់ និងកូនទើបនឹងកើតដែលគេរើស បាននៅក្នុងព្រះរាណាចក្រកម្ពុជាដែរ ។
  • ស្ត្រី ឬបុរសបរទេសដែលយកប្តី ឬប្រពន្ធខ្មែរដោយបានរៀបអាពាហ៍ពិពាហ៍
  • អាចទាមទារសញ្ជាតិខ្មែរបានលុះត្រាតែស្រ្តីឬបុរសនោះរស់នៅជាមួយគ្នារយៈពេលបីឆ្នាំក្រោយពេលចុះសំបុត្រអាពាហ៍ពិពាហ៍
  • ប្រជាជនរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ
  • ប្រជាពលរដ្ឋខ្មែរមិនបាត់សញ្ជាតិខ្មែរដោយសារការរៀបអាពាហ៍ពិពាហ៍ជាមួយជនបរទេសទេ
  • កូនដែលកើតពីម្តាយឪពុកបរទេស ដែលស្នាក់នៅក្នុងប្រទេសកម្ពុជារយៈពេល ៧ឆ្នាំ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login