សំនួរ
១. តើនៅកម្ពុជាមានជនជាតិភាគតិចអ្វីខ្លះ ? តើពួកគេរស់នៅនិងប្រកបរបរចិញ្ចឹមជីវិតដូចម្តេច ?
២. តើជនជាតិភាគតិចមានសិទ្ធិដូចម្តេចខ្លះ ?
៣. តើសិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមានអ្វីខ្លះ ?
៤. ហេតុអ្វីបានជាគេត្រូវយកចិត្តទុកដាក់ចំពោះជនជាតិខ្មែរលើ ?
៥. តើជនជាតិភាគតិចមានទំនៀមទម្លាប់ប្រពៃណីល្អនិងប្រពៃណីអន់ថយដូចម្តេចខ្លះ ?
ចម្លើយ
១. នៅកម្ពុជាមានជនជាតិភាគតិចច្រើនរស់នៅតំបន់ខ្ពង់រាប និងភ្នំ ភាគខាងជើង និងភាគឦសានប្រទេស មានដូចជាខេត្តព្រះវិហារ ស្ទឹងត្រែង រតនគីរី មណ្ឌលគីរី ក្រចេះ កំពង់ធំ សៀមរាប ពោធិសាត់ កំពង់ស្តីជាដើម ។
- ជនជាតិភ្នង
- ជនជាតិរអួង
- ជនជាតិគួយ
- ជនជាតិគ្រឹង
- ជនជាតិរដែរ
- ជនជាតិស្ទៀង
- ជនជាតិទំពួន
- ជនជាតិអានោង
- ជនជាតិថ្មូន
- ជនជាតិខា
- ជនជាតិក្រោល
- ជនជាតិស្មិល
- ជនជាតិចារាយ
- ជនជាតិប្រ៊ូវ
- ជនជាតិសួយ...។
ពួកគេច្រើនប្រកបៀរបរបេះផ្លែឈើ បរបាញ់សត្វ និងដំណាំចំការព្រៃដុត ។
២. ជនជាតិភាគតិចមានសិទ្ធិ ៖
- អនុវត្ត និងគោរពសាសនារបស់ខ្លួន
- ប្រើប្រាស់ភាសាឯកជន និងជាសាធារណៈដោយសេរី
- ចូលរួមធ្វើសេចក្តីសម្រេចថ្នាក់ជាតិតំបន់ក្តីពីបញ្ហា ដែលទាក់ទងនឹងជនជាតិភាគតិចអោយដើរស្របនឹងច្បាប់របស់ជាតិ
- បង្កើតនិងថែរក្សាសហគមន៍របស់ខ្លួនហើយមានទំនាក់ទំនងដោយសេរីដោយសន្តិវិធីជាមួយសមាជិកនៅក្រុមរបស់ខ្លួន និងជាមួយក្រុមដទៃទៀត
- អាចប្រើប្រាស់ដោយពេញលេញ និងដោយមានប្រសិទ្ធិភាពចំពោះសិទ្ធិមនុស្សដោយគ្មានបំណែងចែកនិងដោយស្មើភាពនៅចំពោះមុខច្បាប់
- ទទួលចំណេះដឹងអំពីប្រវត្តិសាស្រ្ត ប្រពៃណីភាសា និងវប្បធម៌ដែលមានក្នុងផែនដីរបស់គេ
- មានឱកាសគ្រប់គ្រាន់់ក្នុងការរៀនសូត្រក្រេបជញ្ជក់ចំណេះដឹងពីសង្គមទាំងមូល ។
៣. សិទ្ធិជាមូលដ្ឋាន៤ប្រការរបស់ជនជាតិភាគតិចមាន ៖
- ជនជាតិភាគតិចមានសិទ្ធិត្រូវបានការពារដោយច្បាប់ និងវិធានការសង្គម ដើម្បីទទួលបាននូវសេចក្តីត្រូវការចាំបាច់សម្រាប់រស់នៅក្នុងសេចក្តីថ្លៃថ្នូរជាមនុស្ស ។
- ជនជាតិភាគតិចមានសិទ្ធិស្មើគ្នា ស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ចនិងវប្បធម៌ ។ ជនជាតិភាគតិចមានសិទ្ធិស្មើគ្នាស្របច្បាប់ក្នុងដំណើរការនយោបាយសេដ្ឋកិច្ច និងវប្បធម៌ ។
- ស្រ្តីជនជាតិ មានសិទ្ធិទទួលបាននូវកិច្ចការពារទប់ទល់នឹងអំពើហិង្សា និងការរំលោភបំពានខាងផ្លូវភេទ ។
- ជនជាតិភាគតិច មានសិទ្ធិមានតំណាងក្នុងការធ្វើសេចក្តីសម្រេចនិងចូលរួមក្នុងនយោបាយជាតិ ។
៤. បានជាគេត្រូវយកចិត្តទុកដាក់ចំពោះជនជាតិខ្មែរលើព្រោះ ដោយហេតុថា ជនជាតិភាគតិចក៏ជាមនុស្សដូចជនជាតិភាគច្រើនដែរ ។ ដោយអ្នកទាំងនោះសុទ្ធតែមានទេពកោសល្យ ចំណេះដឹងដោយឡែកៗ ដែលមានប្រយោជន៍ដល់សង្គម ហើយពួកគេចង់ឱ្យសង្គមយកចិត្តទុកដាក់ជួយអភិវឌ្ឍន៍តំបន់របស់ពួកគេ ។ ដូចនេះសង្គមត្រូវតែជួយអភិវឌ្ឍន៍តំបន់ដែលជនជាតិទាំងនោះរស់នៅជាចាំបាច់ បើពុំដូច្នេះទេ ជនជាតិទាំងនោះនៅតែរស់នៅសម្របទៅនឹងធម្មជាតិ ។
៥. ជនជាតិភាគតិចមានទំនៀមទម្លាប់ប្រពៃណីល្អនិងប្រពៃណីអន់ថយដូចជា ៖
ក. ទំនៀមទម្លាប់ប្រពៃណីល្អរបស់ជនជាតិភាគតិចគឺ ៖
- ការគោរពចាស់ទុំ “ចាស់ស្រុក” គោរពដូនតាជំនាន់មុខ
- មានសាមគ្គីភាពរវាងគ្នា និងគ្នា
- មានពិធីអាពាហ៍ពិពាហ៍ត្រឹមត្រូវដែលបន្សល់ទុកពីដូនតា
- ភាពស្មោះត្រង់ចំពោះសមាជិកក្រុមនីមួយៗ
- សិទ្ធិសេរីភាពក្នុងការជ្រើសរើសគូស្រករ
- មិនចេះនិយាយកុហក់ ឬលួច (ពួកស្អូច)
- គ្មានការផិតក្បត់ ។ អាស្រ័យដោយទំនៀមទម្លាក់នេះហើយបានជាពួកគេមានសាមគ្គីភាពទូលាយ មិនចេះឈ្លោះទាស់ទែងគ្នា និងចេះជួយគ្នា ។
ខ. ទំនៀមទម្លាក់ប្រពៃណីដែលអន់ថយ
- កសិកម្មព្រៃដុត
- មានជំនឿលើអារក្សអ្នកតា
- គ្មានសាសនាធំៗ
- មិនជឿលើវិទ្យាសាស្ត្រ
- មានការប្រកាន់រើសអើងចំពោះនារី (ពួកស្លៀង) ប្រុសៗ អាចក្បត់ស្រីបាន តែស្រីក្បត់ស្រីបានតែស្រីក្បត់ប្រុសជាកំហុសដ៏ធ្ងន់ធ្ងរ ។