ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
សំណួរ
១. តើហេតុអ្វីបានជាអង្គការអង្គការប្រជាជាតិជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ?
២. នៅឆ្នាំ ២០១២ តើទិវាកុមារអន្តរជាតិ និងទិវាកុមារ កម្ពុជា ១ មិថុនាឆ្នាំនេះ ជាការរំលឹកខួបលើកទីប៉ុន្មាន ? ក្រោមប្រធានបទអ្វី ?
៣. នៅឆ្នាំ ២០១៣ តើទិវាកុមារអន្តរជាតិ និងទិវាកុមារ កម្ពុជា ១ មិថុនាឆ្នាំនេះ ជាការរំលឹកខួបលើកទីប៉ុន្មាន ?
៤. នៅឆ្នាំ ២០១២ តើទិវាពិភពលោកប្រឆាំងនឹងពលកម្ម កុមារ១២ មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទីប៉ុន្មាន ? ក្រោមប្រធានបទអ្វី ?
៥. នៅឆ្នាំ ២០១៣ តើទិវាពិភពលោកប្រឆាំងនឹងពលកម្ម កុមារ ១២ មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទីប៉ុន្មាន ?
៦. តើមនុស្សដូចម្តេចដែលគេចាត់ទុកជាកុមារ ?
ចម្លើយ
១. មូលហេតុដែលជំរុញឱ្យបង្កើតអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ៖
២. នៅឆ្នាំ ២០១២ ឆ្នាំនេះ ការប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១ មិថុនា ជាការរំលឹកខួបលើកទី៦៣ ។ ក្រោមប្រធានបទ “ លើកកម្ពស់សមធម៌ សេវាកម្ម និងបង្កើនការយកចិត្តទុកដាក់ថែទាំកុមារក្នុងគ្រួសារ និងសហគមន៍ “ ។
៣. នៅឆ្នាំ ២០១៣ ឆ្នាំនេះ ការប្រារព្ធទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ជាការរំលឹកខួបលើកទី ៦៤ ។
៤. នៅឆ្នាំ ២០១២ទិវាពិភពលោកប្រឆាំងនឹងពលកម្មកុមារ ១២ មិថុនាឆ្នាំនេះជាការរំលឹកខួបលើកទី១១ ។ ក្រោមប្រធានបទ “ រួមគ្នាលុបបំបាត់ពលកម្មកុមារដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៍សង្គម ” ។
៥. នៅឆ្នាំ ២០១៣ ទិវាពិភពលោកប្រឆាំងនឹងពលកម្ម កុមារ ១២មិថុនា ឆ្នាំនេះជាការរំលឹកខួបលើកទី១២ ។
៦. កុមារគឺសំដៅលើមនុស្សគ្រប់រូបដែលមានអាយុស្ថិតនៅក្រោម ១៨ ឆ្នាំលើកលែងតែអាយុពេញវ័យត្រូវបានកំណត់រហ័សជាងនេះក្នុងច្បាប់នៃប្រទេសខ្លះ ។