Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. តើអ្វីខ្លះដែលជាលក្ខណៈពិសេសរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារ ?

២. ជាធម្មតា កុមារមានការអភិវឌ្ឍលើផ្នែកសំខាន់ៗអ្វីខ្លះ ? ដើម្បីអភិវឌ្ឍលើផ្នែកទាំងនេះ តើកុមារត្រូវការអ្វីខ្លះជាចាំបាច់ ?

៣. ចូរបង្ហាញពីខ្លឹមសារនិងអត្ថន័យគោលការណ៍នានាស្តីពីសិទ្ធិកុមារ ។ តើកុមារគួរតែទទួលបាននូវសិទ្ធិបែបណាខ្លះ ?

៤. តើមូលហេតុអ្វីខ្លះ ដែលនាំឱ្យសិស្សរៀនខ្សោយ ?​

៥. តើកុមារប្រភេទណាដែលត្រូវការនូវកិច្ចការពារពិសេស និងបន្ទាន់ ?

ចម្លើយ

១. លក្ខណៈពិសេសរបស់អនុសញ្ញាអង្គការសហប្រជាជាតិស្តីពីសិទ្ធិកុមារមាន ៖

  • ជាច្បាប់អន្តរជាតិ  អនុសញ្ញាអ.ស.ប.ស្តីពីសិទ្ធិកុមារត្រូវបានអនុម័តដោយអង្គការសហប្រជាជាតិ នៅថ្ងៃទី ២០ ខែ វិច្ឆិកា ឆ្នាំ ១៩៨៩ ។
  • មានលក្ខណៈទូលំទូលាយ  អនុសញ្ញា អ.ស.ប. ស្តីពីសិទ្ធិកុមារគឺជាឯកសារ ដែលបរិយាយអំពីសិទ្ធិទាំងឡាយរបស់កុមារ ។
  • គ្មានលក្ខខណ្ឌ ប្រទេសដែលបានផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពីសិទ្ធិកុមារនេះមានកម្រិតទទួលខុសត្រូវដូចគ្នាក្នុងការអនុវត្តសិទ្ធិកុមារ ។ អនុសញ្ញានេះមានសារៈសំខាន់ចំពោះកុមារត្រូវបានគ្រប់រូប ។
  • អនុវត្តចំពោះកុមារទូទៅ  អនុសញ្ញាស្តីពីសិទ្ធិកុមារត្រូវបានអនុវត្តចំពោះកុមារគ្រប់រូបដោយគ្មានការរើសអើងអ្វីឡើយ ។

២. ជាធម្មតាកុមារមានការអភិវឌ្ឍន៍លើផ្នែក ៖

  • ផ្នែករាងកាយ  កុមារចាំបាច់ត្រូវការចំណីអាហារដែលមានជីវជាតិគ្រប់គ្រាន់ ការថែទាំសុខភាព ពេលវេលា សម្រាប់លេង និងហាត់ប្រាណ ត្រូវការជាមក និងសម្លៀកបំពាន់ជាដើម ។
  • ផ្នែកអារម្មណ៍  កុមារចាំបាច់ត្រូវការបរិយាកាសល្អ និងរីករាយសេចក្តីស្រឡាញ់ ការយកចិត្តទុកដាក់ថែទាំពីក្រុមគ្រួសារការលើកទឹកចិត្ត និងមិនត្រូវមានការរំលោភបំពាន គម្រាមកំហែងឡើយ ។
  • ផ្នែកបញ្ញាស្មារតី  កុមារត្រូវការបរិយាកាសរៀនសូត្រល្អការក្រើនរំលឹកស្មារតីជាពិសេសពេលវ័យនៅក្មេងត្រូវការលើកកើតចិត្តចំណីអាហារដែលមានជីវជាតិឱកាសសិក្សារៀនសូត្រ លេងកំសាន្តសប្បាយ និងពេលវេលាលំហែ ។
  • ផ្នែកសីលធម៌  កុមារចាំបាច់ត្រូវការបរិយាកាសល្អ គំរូល្អពីឪពុកម្តាយនិងក្រុមគ្រួសារ យល់ដឹងអំពីការខុស និងត្រូវ ។ ល ។
  • ផ្នែកសង្គម  កុមារត្រូវការចាំបាច់នូវគំរូល្អពីអ្នកដែលនៅជុំវិញខ្លួនការប្រាស្រ័យទាក់ទងល្អជាមួយក្រុមគ្រួសារ មានឱកាសជួបជុំ និងមានទំនាក់ទំនងជាមួយអ្នកដទៃ ត្រូវការការចូលរួមផ្តល់យោបល់និងចូលរួមធ្វើសកម្មភាពសមស្របនានានៅក្នុងសង្គម។

៣. កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិទាំងអស់ដែលបានចែងនៅក្នុងសេចក្តីថ្លែងការណ៍ស្តីពីសិទ្ធិកុមារ ដោយគ្មានការបែងចែកឬរើសអើងពូជសាសន៍ ពណ៍សម្បុរ ភេទ ភាសា សាសនា មតិ នយោបាយសញ្ជាតិ ឬប្រភពសង្គម ទ្រព្យសម្បត្តិស្ថានភាព កំណើតនិង មតិយោបល់ផ្សេងៗទៀត ទោះជាកើតនៅឯណា ឬកើតមកពីណាក៏ដោយ ។ កុមារគ្រប់រូបត្រូវទទួលបាននូវសិទ្ធិ ដូចជា ៖

  • កុមារត្រូវទទួលបាននូវការគាំពារពិសេស
  • ទទួលបានឱកាសលក្ខណៈងាយស្រួលទាំងក្នុងផ្លូវច្បាប់ និងមធ្យោបាយផ្សេងៗទៀត ដើម្បីឱ្យកុមារមានការលូតលាស់លើផ្នែករាងកាយសតិបញ្ញា សីលធម៌ ស្មារតី និងសង្គមនៅក្នុងលក្ខខណ្ឌនៃសេរីភាពនិងសេចក្តីថ្លៃថ្នូរ ។
  • កុមារត្រូវតែមានសិទ្ធិទទួលបានឈ្មោះមួយ និងសញ្ជាតិមួយ ។
  • កុមារត្រូវទទួលបានគុណប្រយោជន៍សន្តិសុខសង្គម និងសិទ្ធិក្នុងការរីកចម្រើនធំធាត់ និងមានសុខភាពល្អ ។
  • កុមារត្រូវមានសិទ្ធិទទួលបាននូវការហូបចុក ស្នាក់នៅកំសាន្ត និងសុខាភិបាលគ្រប់គ្រាន់ ។
  • កុមារដែលមានសុខភាពមិនល្អផ្នែករាងកាយ និងសតិបញ្ញា ឬផ្នែកសង្គមត្រូវតែទទួលបានកិច្ចព្យាបាលការគាំពារអប់រំនិងទទួលបានការថែទាំពិសេស ។
  • កុមារត្រូវទទួលបាននូវការស្រលាញ់ថ្នាក់ថ្នម ការយល់ចិត្តថ្លើមសន្តិសុខ សុវត្ថិភាព ទាំងផ្នែកសម្ភារៈ និងផ្នែកសីលធម៌ ការធំធាត់ក្នុងការថែទាំគ្រប់ករណី ។
  • កុមារដែលងាយរងគ្រោះគួរតែទទួលបាននូវការថែទាំជាពិសេសនិងការឧបត្ថម្ភផ្សេងៗ ។
  • កុមារគ្រប់រូបមាន សិទ្ធិទទួលបានការសិក្សារៀនសូត្រដោយឥតបង់ថ្លៃយ៉ាងហោចរៀនឱ្យបានចប់ត្រឹមកម្រិតបឋមសិក្សា ។
  • កុមារត្រូវទទួលបានការអប់រំ និងការបណ្តុះបណ្តាលចំណេះដឹងទូទៅ ។
  • កុមារត្រូវមានឱកាសពេញលេញដើម្បីលេង និងសម្រាកកំសាន្តដែលមានគោលដៅអប់រំ ។
  • កុមារមានសិទ្ធិប្រឆាំងតទល់រាល់ទម្រង់នៃការរើសអើងពូជសាសន៍ សាសនា ការបោះបង់ ការប្រើអំពើហហិង្សា ការជិះជាន់កេងប្រវ័ញ្ច ។
  • កុមារត្រូវតែទទួលបានការអប់រំផ្នែកសា្មរតីក្នុងការចេះយោគយល់គ្នា ការអនុគ្រោះមិត្តភាពសន្តិរវាងគ្នានឹងគ្នានិភាតរភាពជាសកល ។
  • ទទួលបាននូវឱកាសនៃការចូលរួមក្នុងសកម្មភាពក្នុងសង្គម និងទទួលបានការលើកទឹកចិត្តក្នុងការបង្កើតស្នាដៃ ។

៤. មូលហេតុដែលនាំឱ្យសិស្សរៀនខ្សោយគឺ ៖

ក. កត្តាខ្លួនឯង អត្តនោម័ត

  • ខ្ជិលច្រអូស  ខួរក្បាលឆ្អែតមិនអាចទទួលយកអ្វីបានទៀត
  • លទ្ធភាពបញ្ញាខ្សោយ
  • អាចទីតាំងខ្លួនឯងក្នុងគ្រួសារ(កូនពៅ កូនទោល កូនបង )
  • ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា
  • សេបគប់មិត្តភក្រ្ត មិនល្អ ដែលមិនចូលសាលា
  • គ្មានចិត្តចង់រៀន
  • គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា)
  • ជាក្មេងទំនើង
  • ជាក្មេងអស់សង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត រៀនមិនចូល
  • មានជំងឺប្រចាំកាយ ឈឺច្រើន
  • គ្មានគោលដៅនៃជីវិត ។

ខ. កត្តាក្រៅខ្លួន បរានុម័ត

 បញ្ហា សាលារៀន

  • សាលារៀននៅឆ្ងាយ គ្មានមធ្យោបាយធ្វើដំណើរទៅរៀន ឬក៏រស់នៅតំបន់ដាច់ស្រយ៉ាល
  • សាលារៀនខ្វះសម្ភារ ខុសនិយាយគរុកោសល្យ
  • គំនាបពីគ្រូពីបញ្ហាបង្រៀនគួរ លក់វិញ្ញាសា ឬឯកសារផ្សេងៗនាំឱ្យសិស្សគេចសាលា មិនចូលរៀន
  • គ្រូខ្វះមនសិការវិជ្ជាជីវៈខ្វះគរុកោសល្យស្ទើរភ្លើង...។

គ្រួសារ

  • ជីវភាពគ្រួសារក្រីក្រ ត្រូវជួយធ្វើការរកប្រាក់មកផ្គត់ផ្គង់គ្រួសារ
  • មាតាបិតា ឬអាណាព្យាបាលមិនបានយកចិត្តទុកដាក់ក្នុងការសិក្សារបស់កូន
  • កើតមានអំពើហិង្សាក្នុងគ្រួសារ វិបត្តិគ្រួសារ
  • គ្រួសារមិនបានផ្តល់ការលើកទឹកចិត្តដល់កុមារដែលជាសិស្សក្នុងការសិក្សា ។

បរិយាកាសសង្គម

  • ខ្វះការទទួលខុសត្រូវពីស្ថាប័ននានា
  • តំបន់មានបញ្ហាអសន្តិសុខ នាំឱ្យសិស្សភ័យខ្លាចមិនចង់ទៅរៀន
  • ភាពសម្បូរបែបនៃសម្ភារ ធ្វើឱ្យសិស្សភ្លើតភ្លើន មិនចង់រៀនចង់តែសប្បាយ ។

៥. កុមារប្រភេទដែលត្រូវការនូវកិច្ចការពារពិសេស និងបន្ទាន់គឺ

  • កុមារកំព្រា អនាថា ឬក្រីក្របំផុតដែលងាយរងគ្រោះ
  • កុមារដែលទទួលការរំលោភបំពានឬការកែងប្រវ័ញ្ចផ្លូវភេទ
  • កុមារដែលធ្វើពលកម្មធ្ងន់ធ្ងរ
  • កុមារជាជនភៀសខ្លួន
  • កុមារដែលទទួលរងនូវអំពើហិង្សាក្នុងគ្រួសារ
  • កុមារពិការ​(កុមារពិការភ្នែកគថ្លង់ពិការអាវៈយវៈ ពិការខួរក្បាលនិងកុមារបាត់បង់សមត្ថភាពមួយចំនួនទៀត )
  • កុមារជាជនជាតិភាគតិច
  • កុមារដែលមានជម្ងឺអេដស៍
  • កុមារដែលមានបញ្ហា ឬទំនាស់ផ្នែកច្បាប់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login