Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំនួរ

១. ចូរនិយាយពីប្រវត្តិនៃការកំណត់អនុញ្ញាស្តីពីសិទ្ធិកុមារ ។

២. តើអនុសញ្ញាស្តីពីសិទ្ធិមនុស្សជាអ្វី ?

៣. តើអ្នកយល់ថាកុមារជានរណា ? មនុស្សសនៅលើពិភពលោក​បានផ្តោតការយកចិត្តទុក ដាក់នៅលើកុមារហេតុអ្វីបានជាអង្គការអន្តរជាតិបង្កើតនូវមូលនីធិ UNICEF សម្រាប់កុមារ ?

៤. ហេតុអ្វីបានជាកុមារខ្លះដល់អាយុកំណត់ ហើយបែរជាមិនចូលរៀន ?

៥. តើជាទូទៅកុមារមានចំណុចខុសគ្នាពីមនុស្សចាស់ដូចម្តេចខ្លះ ?

ចម្លើយ

១. ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឩក្រិដ្ឋកម្មដ៏ឃោឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃ ទី១០ ខែមិថុនា ឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជនជាពិសេស កុមារក្នុងអំឡុងសង្រ្គាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់និងចងចាំជានិច្ច ហើយត្រូវបានសាធារណមតិទូទាំងសកលលោកថ្កោលទោស និងមូលមតិគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្ស និងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។

២. អនុសញ្ញាស្តីពីសិទ្ធិកុមារ ជានិច្ចព្រមព្រៀងមួយរបស់អង្គការសហប្រជាតិដែលបាន កំណត់ពីសិទ្ធិនានារបស់កុមារ ហើយកុមារនៅគ្រប់ទិសទីមានឱកាសទទួលបានសិទ្ធិទាំងនោះគ្រប់ៗគ្នានិងស្មើៗគ្នា ។

៣. យោងតាមមាត្រា ១ នៃអនុសញ្ញាអង្គការសហប្រជាជាតិ (អ.ស.ប) ស្តីពីសិទ្ធិកុមារ “កុមារ” គឺជាមនុស្សគ្រប់រូបដែលមានអាយុតិចជាង ១៨ឆ្នាំលើកលែងតែអាយុពេញវ័យត្រូវបានកំណត់រហ័សជាងនេះនៅក្នុងច្បាប់នៃប្រទេសនីមួយៗ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា សិទ្ធិនិងការទទួលខុសត្រូវជាច្រើនរបស់មនុស្សពេញវ័យមានចាប់តាំងពីគេមានអាយុ ១៨ ឆ្នាំដូចជា ៖

  • មាត្រា ៣៤ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ ១៩៩៣ ប្រជាពលរដ្ឋខែ្មរមានអាយុយ៉ាងតិច១៨ឆ្នាំមានសិទ្ធិបោះឆ្នោត
  • ច្បាប់ស្តីពីគោលការណ៍រួមរបស់កងយោពលខេរភូមិន្ទកម្ពុជាមាត្រា៤២ យុវជនកម្ពុជាដែលមានអាយុយ៉ាងតិច ១៨ឆ្នាំ ត្រូវចូលបម្រើកងទ័ព
  • មាត្រា ១៤ នៃអនុក្រឹត្យលេខ ៣៨ ស្តីពីកិច្ចសន្យាជនទាំងឡាយណាដែលមានអាយុគ្រប់ ១៨ ឆ្នាំ អាចធ្វើកិច្ចសន្យាបានគ្រប់ពេលវេលា
  • អនុក្រឹត្យលេខ ៦៨ មាត្រា ៨ ស្តីពីការចេញលិខិតឆ្លងដែនប្រជាពលរដ្ឋទាំងពីរភេទអាចទទួលបានលិខិតឆ្លងដែន ប្រសិនបើគេមានអាយុលើសពី១៨ ឆ្នាំ
  • មាត្រា ១៨ ច្បាប់ស្តីពីសញ្ជាតិ ប្រជាពលរដ្ឋខ្មែរម្នាក់អាចសុំលាលែងសញ្ជាតិរបស់ខ្លួន បាននៅពេលគេអាយុយ៉ាងតិច ១៨ ឆ្នាំ
  • មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍ និងគ្រួសារបានកំណត់ថា”បុរសដែលមានអាយុចាប់ពី២០ ឆ្នាំ និងនារីមានអាយុចាប់ពី១៨ ឆ្នាំ ឡើងទៅអាចមានសមត្ថភាពស្របច្បាប់ក្នុងការរៀបអាពាហ៍ពិពាហ៍បាន ។ ចំពោះគោលបំណងភាគច្រើន និងច្បាប់ភាគច្រើនយើងអាចនិយាយបានថា ជនជាតិខ្មែរគ្រប់រូបស្ថិតនៅភាគជាកុមាររហូតទល់នឹងថ្លៃខួបកំណើតអាយុ ១៨ ឆ្នាំ របស់គេឈានមកដល់
  • ពាក្យអក្សរកាត់ UNICEF = United Nations International Children is Emergency Fund មានន័យថាមូលនីធិប្រជាជាតិជួយកុមារងាយរងគ្រោះ ។ បានបង្កើតឡើងក្រោយពីសង្រ្គាមលោកលើកទី២ និងមាន ៥ ប្រទេសជាសមាជិកអចិន្ត្រៃយ៍ (អាមេរិក ចិន រុស្សី បារាំង និងអង់គ្លេស) និងមាន១៥ ប្រទេសទៀតជាសមាជិក ។ បានជាអង្គការអន្តរជាតិបង្កើតនូវមូលនីធិ UNICEF សម្រាប់កុមារដោយយល់ឃើញថាកុមារជាកម្លាំងពិតនៃសង្គមក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ ហើយអង្គការនេះបានជួយកុមារជាច្រើន ដោយសង្កត់ធ្ងន់ធ្ងរទៅលើបញ្ហាសង្កម និងសុខភាពសាធារណៈ ព្រោះកុមារជាជនងាយរងគ្រោះដូចជា ៖
  • កុមារកំព្រាអនាថា ឬក្រីក្របំផុតដែលងាយរងគ្រោះ
  • កុមារដែលទទួលរងការរំលោភបំពាន ឬការកេងប្រវ័ញ្ចផ្លូវភេទ
  • កុមារដែលធ្វើពលកម្មធ្ងន់ធ្ងរ
  • កុមារដែលទទួលរងអំពើហិង្សាក្នុងគ្រួសារ
  • កុមារពិការ
  • កុមារជនជាតិភាគតិច
  • កុមារដែលមានជម្ងឺអេដស៍
  • កុមារដែលមានបញ្ហា ឬទម្នាស់ផ្នែកច្បាប់...។ ល ។

៤. បានជាកុមាររខ្លះដល់អាយុកំណត់ហើយមិនបានចូលរៀនព្រោះ ៖

ក. កត្តាផ្ទាល់ខ្លួន

  • ចូលចិត្តដើរលេងសប្បាយ ភ្លើតភ្លើនក្រៅសាលា
  • សេពគប់មិត្តភក្រ្ត មិនល្អ ដែលមានចូលសាលា
  • គ្មានចិត្តចង់រៀន
  • គិតថាការសិក្សាជារឿងមួយដែលពិបាក ហើយមិនសំខាន់ (មិនយល់ពីតម្លៃនៃការសិក្សា)
  • ជាក្មេងទំនើង
  • ជាក្មេងអនាថា គ្មានទីពឹង
  • គ្មានគោលដៅនៃជីវិត
  • ជាក្មេងអស់សសង្ឃឹមក្នុងជីវិត មានវិបត្តិផ្លូវចិត្ត រៀនមិនចូល
  • មានជំងឺប្រចាំកាយ ខួរក្បាលមិនល្អ ឬខួរក្បាលឆ្អែត ។

ខ. កត្តាក្រៅខ្លួន (កត្តាបរានុម័ត)

  • ជីវភាពគ្រួសារក្រីក្រ ត្រូវជួយធ្វើការរកប្រាក់មកផ្គត់ផ្គង់គ្រួសារ
  • មាតាបិតា ឬអាណាព្យាបាលមិនបានយកចិត្តទុកដាក់ក្នុងការសិក្សារបស់កូន
  • កើតមានអំពើហិង្សាក្នុងគ្រួសារ វិបត្តិគ្រួសារ
  • សាលារៀននៅឆ្ងាយ គ្មានមធ្យោបាយធ្វើដំណើរទៅររៀន ឬក៏រស់នៅតំបន់ដាច់ស្រយ៉ាល ឬគ្មានសាលារៀន
  • តំបន់មានបញ្ហាអសន្តិសុខ (មានការជួញដូរ និងធ្វើអាជីវកម្មលើកុមារ)
  • ការមិនបានទទួលព័ត៌មានទាក់ទងនឹងការសិក្សាអប់រំ
  • គ្មានការជួយឧបត្ថម្ភជ្រោមជ្រៅពីសំណាក់ស្ថាប័នដែលពាក់ព័ន្ធ
  • មជ្ឈដ្ឋាន ឬសហគមន៍ដែលកុមាររស់នៅមិនឱ្យតម្លៃលើការសិក្សារៀនសូត្ររបស់កុមារ
  • ឧស្សាហនីយកម្មជាហេតុនាំឱ្យកុមារទៅធ្វើការនៅទីនោះ
  • ភាពសម្បូរបែបនៃសម្ភារ ធ្វើឱ្យកុមារភ្លើតភ្លើន មិនចង់រៀន ចង់តែសប្បាយ
  • ភាពខ្វះខាតរបស់អាជ្ញាធរក្នុងការជម្រុញដល់អាណាព្យាបាលកុមារឱ្យនាំកុមារចូលសាលារៀន ។

៥. ជាទូទៅកុមារ និងមនុស្សចាស់មានចំណុចខុសគ្នាដូចជា ៖

ក. កុមារ

  • ល្បឿននៃការលូតលាស់ផ្នែក រាងកាយ និងប្រាជ្ញាឆាប់រហ័ស
  • មានការចង់ចាំបានឆាប់រហ័ស
  • មានបទពិសោធតិច
  • ពុំសូវមានការទទួលខុសត្រូវ
  • ឆាប់ទទួលយកឥទ្ធិពលពីមជ្ឈដ្ឋានជុំវិញ
  • ចូលចិត្តធ្វើត្រាប់តាមគេ
  • មិនសូវចេះគិតពិចារណាវែងឆ្ងាយ
  • ងាយរងគ្រោះ
  • ចូលចិត្តលេងកំសាន្តច្រើន
  • ឆាប់ជឿគេ
  • មិនសូវចេះអត់ធ្មត់ និងគ្មានគំនុំ
  • ចូលចិត្តឱ្យគេថ្នាក់ថ្នម
  • មិនសូវចេះគ្រប់គ្រងខ្លួនផ្ទាល់នឹងមិនយល់ពីសិទ្ធិរបស់ខ្លួន
  • ចូលចិត្តធ្វើតាមតម្រូវការ និងចំណង់របស់ខ្លួន ។

ខ. មនុស្សចាស់

  • ចេះបត់បែនតាមកាលៈទេសៈ
  • មានគោលការណ៍សម្រាប់ជីវិតច្បាស់លាស់
  • មានចំណេះដឹងទូលំទូលាយ
  • អាចការពារខ្លួនចំពោះមុខច្បាប់
  • អាចចូលរួមក្នុងសកម្មភាពនយោបាយ
  • អាចបំពេញតម្រូវការបានដោយខ្លួនឯង
  • មានចិត្តអត់ធ្មត់ ចេះពិចារណាបានគ្រប់ជ្រុងជ្រោយ
  • មានសិទ្ធិគ្រប់គ្រង និងកាន់កាប់កម្មសិទ្ធិ
  • មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ស្របច្បាប់ ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login