និយាយពីកាឡាក់ស៊ីទាំងបីប្រភេទ ៖
- កាឡាក់ស៊ីរាងគូថខ្យង ៖ ជាកាឡាក់ស៊ីមានរាងប៉ោងនៅចំកណ្តាល និងមានដៃរាងដូចស្លាបកង្ហារ ។ ដៃរបស់វាមានតារាភ្លឺក្មេងៗ ឧស្ម័ន និងធូលីជាច្រើន ។ នៅចំណុចកណ្តាលមានតារាថ្មីមួយចំនួនកំពុងកើតឡើង ។
- កាឡាក់ស៊ីរាងពងក្រពើ៖ ជាកាឡាក់ស៊ីមានរាងមូល ឬសំប៉ែតដូចថាស ។ វាមានផ្ទកតារារាប់រយកោដិប៉ុន្តែនៅចន្លោះកណ្តាលមានឧស្ម័ន និងធូលីបន្តិចបន្តួច ។ កាឡាក់ស៊ិរាងពងក្រពើភាគច្រើនមានតែតារាចាស់ៗ ។
- កាឡាក់ស៊ិរាងមិនទៀងទាត់ ៖ មានរាងមិនទៀងទាត់ និងមានទំហំតូចជាងកាឡាក់ស៊ីពីរប្រភេទទៀត ។ វាមានផ្ទុកតារាថ្មីៗ ហើយមានឧស្ម័ន និងធូលីជាច្រើនដែលងាយស្រួលក្នុងការបង្កើតតារាថ្មី ។