បានជារាជរដ្ឋាភិបាលបង្កើតច្បាប់សញ្ជាតិនៅព្រះរាជាណាចក្រកម្ពុជានេះឡើង ក្នុងគោលដៅ ៖
- កំណត់សញ្ជាតិខ្មែរចំពោះជនដែលបំពេញលក្ខខណ្ឌនៃច្បាប់ដែលរស់នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ឬនៅឯបរទេស ។
- កំណត់ឱ្យបានច្បាស់ពីអត្តសញ្ញាណនៃជនជាតិរបស់ខ្លួន ។
- ការពារសិទ្ធិប្រជាពលរដ្ឋខ្មែរ ក្នុងការរក្សាសញ្ជាតិខ្លួន ដោយមិនមានជនណាអាចដកសញ្ជាតិបាន ។
- ការពារមិនឱ្យជនណាអាចនិរទេសបញ្ជូនប្រជាពលរដ្ឋខ្មែរឱ្យទៅនៅក្រៅប្រទេសដោយគ្មានកិច្ចព្រមព្រៀងជាមួយគ្នា ទៅវិញទៅមកឡើយ ។
- ងាយស្រួលក្នុងការគ្រប់គ្រងប្រជាពលរដ្ឋខែ្មរដែលផ្លាស់ប្តូរទីកន្លែងរស់នៅ ជាពិសេសនៅឯបរទេស ដើម្បីឱ្យពួកគេទទួលបាននូវការគាំពារតាមគ្រប់មធ្យោបាយការទូតពីរដ្ឋ និងការពារមិនឱ្យបាត់បង់សញ្ជាតិដោយឯកឯង ។
- ការពារមិនឱ្យបាត់បង់ ពូជពង្សវង្សត្រកូល ជាតិកំណើតរបស់ខ្មែរ ។