ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
តម្លៃនៃអរិយធម៌ខ្មែរ ។ជនជាតិខ្មែរជាជាតិសាសន៍មួយដែលមានអរិយធម៌ពិតប្រាកដរបស់ខ្លួន ។ អរិយធម៌ខ្មែរពុំមែនកើតឡើងនាពេលថ្មីៗនេះទេជាអរិយធម៌មួយចំណាស់ក្នុងចំណោមអរិយធម៌ដែលចាស់ជាងគេនៅលើពិភពលោក ។ ព្រោះវាបានកើតឡើងនៅភូមិភាគអាស៊ីអាគ្នេយ៍នេះក្នុងសម័យបុរេប្រវត្តិសាស្រ្តដ៏យូរលង់ណាស់មកហើយចាប់តាំងពីខ្មែរមានទំនាក់ទំនងជាមួយជាតិសាសន៍ដទៃទៀតមកម្ល៉េះ ។ អរិយធម៌នេះចេះតែរីកចម្រើនលូតលាស់ជាលំដាប់លំដោយបានស្រូបយកឥទ្ធិពលបរទេសមកផ្សំនឹងធាតុដើមរបស់ខ្លួន ដើម្បីបង្កើតអរិយធម៌រុងរឿងមួយ ។