2018-11-16 17:07
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
សកម្មភាពមនុស្សមានឥទ្ធិពលទៅលើវដ្តអាសូតដូចតទៅ ៖
មនុស្សបានបញ្ជូនឧស្ម័នអាសូតយ៉ាងច្រើនពីផែនដីទៅក្នុងបរិយាកាស និងពីផ្ទៃដីក្នុងប្រព័ន្ធទឹក ។ ឌីអាសូតម៉ូណូអុកស៊ីត( N2O ) ដែលអណ្តែតនៅក្នុងបរិយាកាសជាលទ្ធផលនៃការដាំដំណាំ ចំហេះ ជីវម៉ាស់ គោ ក្របី ចំណីសត្វ និងប្រភពឧស្សាហកម្មផ្សេងៗទៀត ។ ឌីអាសូតម៉ូណូអុកស៊ីតមានផលប៉ះពាល់យ៉ាងខ្លាំងដល់មណ្ឌលអាកាសស្ងប់ នៅពេលដែលវាប្លែងខ្លួនហើយក្លាយជាកតាលីករមួយក្នុងការបំផ្លាញអូសូនក្នុងបរិយាកាស ។ ឌីអាសូតម៉ូណូអុកស៊ីតនៅក្នុងបរិយាកាសជាឧស្ម័នផ្ទះកញ្ចាក់មួយដែលធ្វើឲ្យផែនដីឡើងកម្តៅបន្ទាប់ពីកាបូនឌីអុកស៊ីត និងមេតាន ។ នៅក្នុងបរិយាកាសវាចូលរួមបង្កើតស្មូកផូតូគីមី ។ អាម៉ូញ៉ាក់ក្នុងបរិយាកាសជាលទ្ធផលនៃសកម្មភាពមនុស្ស វាជាប្រតិកម្មមួយនៅក្នុងបរិយាកាសមាននាទីជាអាអេរ៉ូសូលមួយក្នុងការកាត់បន្ថយគុណភាពខ្យល់និង តោងជាប់ជាមួយតំណក់ទឹកបង្កើតបានជាភ្លៀងអាស៊ីត ។