សិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរ ត្រូវបានធានាដោយរដ្ឋធម្មនុញ្ញ ។ រៀបរាប់សិទ្ធិទាំងនោះឱ្យបាន ១៥ មានជាអាទិ៍ ៖
- សិទ្ធិរស់រានមានជីវិត
- សិទ្ធិមានសន្តិសុខផ្ទាល់ខ្លួន
- សិទ្ធិបោះឆ្នោត
- សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត
- សិទ្ធិចូលរួមក្នុងសកម្មភាពនយោបាយ
- សិទ្ធិបង្កើតសហជីព
- សិទ្ធិបង្កើតសមាគម
- សិទ្ធិបង្កើតគណៈបក្សនយោបាយ
- សិទ្ធិខាងប្រកាន់ជំនឿសាសនា
- សិទ្ធិជាម្ចាស់កម្មសិទ្ធិស្របតាមច្បាប់
- សិទ្ធិបញ្ចេញមតិ
- សិទ្ធិសរសេរសារព័ត៌មាន
- សិទ្ធិបោះពុម្ពផ្សាយ
- សិទ្ធិក្នុងការជួបប្រជុំ
- សិទ្ធិការពារខ្លួនតាមផ្លូវតុលាការ
- សិទ្ធិក្នុងការពារជីវិត កិត្តិយស សេចក្តីថ្លៃថ្នូរ
- សិទ្ធិធ្វើកូដកម្ម បាតុកម្ម តាមការចែងក្នុងច្បាប់
- សិទ្ធិឆ្លើយឆ្លងតាមលិខិតស្នាម ឬទូរគមនាគមន៍
- សិទ្ធិក្នុងការដើរហើរ និងតាំងលំនឿដ្ឋានស្របច្បាប់
- សិទ្ធិចូលរួមក្នុងសកម្មភាពសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌
- សិទ្ធិជ្រើសរើសមុនរបរស្របតាមសមត្ថភាពរបស់ខ្លួន និងសេចក្តីត្រូវការរបស់សង្គម
- សិទ្ធិដែលពាក់ព័ន្ធនឹងកិច្ចការពារកុមារ សិទ្ធិរស់នៅសិទ្ធិរៀនសូត្រ
- សិទ្ធិទទួលបានការធានារ៉ាប់រងសង្គមអត្ថប្រយោជន៍ខាងសង្គមកិច្ចតាមច្បាប់
- សិទ្ធិប្តឹងបរិហារ ប្តឹងតវ៉ា ឬប្តឹងទារសំណងជួសជុលការខូចខាត ដែលបណ្តាលមកពីអំពើរបស់អង្គការរដ្ឋ និងសង្គមឬរបស់បុគ្គលនៃអង្គការទាំងនេះ ។